BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Long Bunn អតីតបេក្ខជន The Rapper ធ្វើតាមសន្យាកោរសក់បើបទ“Childhood”បាន1M View

ថ្ងៃព្រហស្បតិ៍, 04 ខែមករា 2024 16:08  BeeTube News

408240713_1795771854228032_1959448755504818580_n

កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅនេះ លោកគ្រូភ្លេងនៃក្រុមបេក្ខជនប្រឡង The Rapper រហ័សនាមថារិទ្ធ ប្រុសពៅ បានធ្វើការបង្ហោះឡើងនូវវិដេអូកម្សាន្តមួយទាក់ទងនឹងកូនសិស្សរបស់លោក Long Bunn ដែលជាអតីតបេក្ខជន The Rapper មួយរូបដែរនៅលើបណ្តាញសង្គមហ្វេសប៊ុក។

415500863_3103186669812065_459362946189677727_n

ភាពស្និទ្ធស្នាលរបស់លោកគ្រូរិទ្ធ ប្រុសពៅ ដែលមានឈ្មោះពិតហៅថាខាត់​​​ ដារ៉ារិទ្ធិ និងកូនសិស្សឯទៀតរបស់លោក សង្កេតឃើញថាត្រូវបានបង្ហាញឡើងជាញឹកញាប់ ដោយមិនត្រឹមតែជាមួយលោក Long Bunn ប៉ុណ្ណោះទេ តែក៏នៅមានដូចជាលោក  Angelo លោក Bo Bo និងលោក Buubee ជាដើម ដែលសុទ្ធសឹងជាបេក្ខជន The Rapper ទាំងអស់។ 

415509369_1814218709050013_5532336622560998012_n

មិនតែប៉ុណ្ណោះលោកក៏នៅបង្ហាញរូបថតស្និទ្ធស្នាលជាមួយនឹងកូនសិស្សផ្សេងៗទៀតរបស់លោកជាច្រើននាក់ផងដែរ រហូតដល់ពួកគេលលេងនឹងគ្នាថា«ទាំងនេះគឺសុទ្ធសឹងតែជាកូនៗរបស់លោកហើយ»។ ទាក់ទងនឹងកូនសិស្សសំណព្វរបស់លោក លោក Long Bunn វិញ លោករិទ្ធ ប្រុសពៅបានបង្ហាញឡើងជាមួយនឹងវិដេអូមួយប្រាប់ពីសកម្មភាពដំណើរដើមទងរបស់ពួកគេក្នុងការសម្រេចចិត្តឈូសសក់ចោលតាមពាក្យសន្យា បន្ទាប់ពីពួកគេបានសន្យាថានឹងកោរសក់ប្រសិនបើបទ«Childhood» របស់លោក Long Bunn ទទួលបាន១លានទស្សនា។ 

415914467_3103160056481393_1861172794084323086_n

លោកគ្រូរិទ្ធិ ប្រុសពៅបានភ្ជាប់ជាមួយនឹងខេបសិនថា«តាមការសន្យា បទ Childhood 1លាន View ពួកយើងនឹងធ្វើការឈូសសក់ លាមាត់ហេងៗ ឆ្នាំ២០២៤»។ តាមរយៈវិដេអូនោះ ក៏សង្កេតឃើញថាមានកូនសិស្សផ្សេងៗទៀតរបស់លោកបានចូលរួមកោរសក់ជាមួយពួកគេផងដែរ។ និងបន្ទាប់មក ក្រោយពីបានឈូសសក់រួចរាល់​​​ ពួកគេទាំងអស់គ្នាក៏បានថតរូបជុំគ្នាមួយប៉ុស្តិ៍ ដោយភ្ជាប់ជាមួយនឹងខេបសិនរបៀបលលេងថា«ឆ្នាំថ្មី កោរសក់ចូល Gang 2024»។ ចំណែកលោក Long Bunn វិញក៏បានបង្ហោះរូបភាពរបស់លោកភ្ជាប់ជាមួយខេបសិនឡើងថា«New Year New ក្បាល»។ គួរបញ្ជាក់ផងដែរថា បទ«Childhood» របស់លោក Long Bunn មកទល់ពេលនេះទទួលបាន១.៨លានទស្សនាហើយ។ 


ថ្ងៃព្រហស្បតិ៍, 04 ខែមករា 2024 16:08  BeeTube News