BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

LONG BUNN ទម្លាក់បទ “លោកយាយ” ft VANNO

ថ្ងៃព្រហស្បតិ៍, 15 ខែសីហា 2024 10:40  BeeTube News

8-4

កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅនេះ បេក្ខភាព The Rapper ទាំងពីររូប ហើយក៏ជាអ្នកបោះមេចម្រៀង Disstrack កាលពីពេលថ្មីៗនេះ លោក LONG BUNN និងលោក VANNO បានបែរមកចាប់ដៃគ្នាសហការទំលាក់បទមនោសញ្ចេតនាថ្មីមួយវិញដែលមានចំណងជើងថា«លោកយាយ»។ ដោយដំបូងឡើយ លោក LONG BUNN បានធ្វើការលាក់ឈ្មោះបទចម្រៀងនេះសិន និងទាញចំណាប់អារម្មណ៍ទស្សនិកជនជាមួយនឹងការដាក់ច្រៀង Featuring ជាមួយលោក VANNO ប៉ុណ្ណោះ ដែលធ្វើអោយទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ថាពួកគេអាចនឹងចេញបទចម្រៀង Disstrack អ្វីម្យ៉ាងជាមួយនឹងគ្នា។ គួរបញ្ជាក់ផងដែរថា លោក VANNO និងលោក LONG BUNN គឺជាមិត្តដើររួមគ្នា និងសិក្សារៀនសូត្រនៅសាលាបង្ហាត់បង្រៀនរ៉េបតែមួយ ម្ល៉ោះហើយកាលពីសង្គ្រាម Disstrack ថ្មីៗនេះ មិនមែនជារឿងចម្លែកទេ ដែលអាចអោយគ្រប់គ្នាសន្និដ្ឋានថាអ្នកទាំងពីរស្ថិតនៅក្នុងខាងតែមួយ។

photo_1_2024-08-15_10-31-42

ប៉ុន្តែ បន្ទាប់ពីបានធ្វើការចេញផ្សាយបទថ្មីនេះរួចមក ទស្សនិកជនជាច្រើនក៏មានការភ្ញាក់ផ្អើលជាមួយនឹងចំណងជើងនៃបទចម្រៀងនេះវិញ។ យ៉ាងណាមិញ បើសង្កេតជាងនេះ បទចម្រៀងនេះក៏ត្រូវបានចេញផ្សាយឡើងនៅក្នុងថ្ងៃខួបកំណើតរបស់លោក LONG BUNN ផងដែរ ហើយលោកបានលើកឡើងថាមានកាដូសម្រាប់បណ្តាអ្នកគាំទ្ររបស់លោក ដូចនេះវាសក្តិសមមានហេតុផលហើយដែលលោកនឹងចេញបទចម្រៀងមួយនេះឡើង។ ខណៈក្រលេកមើលមកខាងលោក VANNO វិញផងដែរ ទន្ទឹមនឹងលោកបានជូនពរថ្ងៃកំណើតមិត្តរបស់លោកហើយ លោកក៏បានចែករំលែកស្តេធឺសទាក់ទងនឹងបទថ្មីរបស់លោក Juvie ដែលមានចំណងជើងថា«Lying» ផងដែរ ដោយបានសរសេរឡើងថា«មិនបាច់ឆ្ងល់ទេម៉េចបានខ្ញុំចេញបទ Unfair»។

photo_5_2024-08-15_10-31-42

photo_4_2024-08-15_10-31-42

photo_3_2024-08-15_10-31-42


 


ថ្ងៃព្រហស្បតិ៍, 15 ខែសីហា 2024 10:40  BeeTube News