Theguardian-
Nan និងក្រុមគ្រួសាររបស់នាងមានពេលតែ១ម៉ោងប៉ុណ្ណោះដើម្បីប្រមូលកម្មសិទ្ធរបស់ខ្លួននិងប្រុងប្រៀប។ចាកចេញពីលំនៅដ្ឋាន។ក្រុមមនុស្សធម៌បានស្នើរសុំដឹកជញ្ជូនពួកគេចេញពី Loukaw រដ្ឋធានីនៃភាគខាងកើតមីយ៉ាន់ម៉ាក្នុងរដ្ឋ Kayan ឆ្ពោះទៅកាន់បងប្អូនដែលមានសុវត្តិភាព។នាងអង្គុយពិចារណារសម្លឹងមើលជុំវិញខ្លួន ទៅកាន់ដីចំការ ឆ្កែរ ជ្រូកដែលនាងបានចិញ្ចឹម ប៉ុន្តែដឹងថានាងត្រូវតែចាកចេញ។
ចាប់តាំងពីសប្តាហ៍មុន,Loikaw មានការប្រយុទ្ធគ្នាយ៉ាងតឹងតែងរវាងក្រុមដែលប្រឆាំងនឹងរដ្ឋប្រហារយោធាឆ្នាំមុននិងក្រុមយោធា រដ្ឋប្រហារដែលបានធ្វើការទំលាក់គ្រាប់បែកនិងផ្លោងកាំភ្លើងធំ។គ្រាប់កាំភ្លើងផ្លោងបានធ្លាក់នៅក្បែររវសងផ្ទះ Nan ធ្វើឲ្យកូនរបស់បស់បងប្អូនជីដូនមួយនាងភ័យញ័រចំប្រប់ ដែលបានរត់ទៅពួននៅក្រោមគ្រែរបស់គេ “សំលេងលឺខ្លាំងណាស់ “នាងនិយាយ “ជីដូនបស់ខ្ញុំហាក់ដូចជាមានការតក់ស្លុតនិងបែកញើសយ៉ាងខ្លាំង” យើងបានផ្តល់ថ្នាំឲ្យគាត់លេបដើម្បីឲ្យគាត់បានស្ងប់” ផ្ទះដ៏ទៃទៀតនៅក្បែរផ្ទះរបស់ Nan បានត្រូវគ្រាប់ផ្លោងធ្លាក់ចំ។
UN បានធ្វើការប៉ាន់ស្មានថាពាក់កណ្តាលនៃប្រជាពលរដ្ឋក្នុង Loikaw ត្រូវតែបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ពួកគេ និងប្រជាពលរដ្ឋចំនួនជិត៩០,០០០ នាក់ក្នុងរដ្ឋKayanដែលពីដើមគេស្គាលថាជារដ្ឋ Karen គ្មានទីជំរក។ការប៉ាន់ស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយនៅនឹងកន្លែងនិងក្រុមសិទ្ធមនុស្សមានចំនួនច្រើនជាងនេះ ដោយបានផ្តល់ជាតួរលេខខពស់ជាង ១៧០,០០០នាក់នៅក្នុងរដ្ឋ Kayan ច្រើនជាងពាក់កណ្តាលនៃប្រជាពលរដ្ឋក្នុងរដ្ឋនេះបានចាកចេញពីលំនៅដ្ឋាន។
ក្នុងសប្តាហ៍នេះ អ្នករាយការណ៍ពិសេសអ.ស.ប.ប្រចាំមីយ៉ាន់ម៉ា Tom Andrew បានអំពាវនាវឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា មីងអូងលាំង “បញ្ឍប់ជាបន្ទាន់នូវការវាយប្រហារទាំងដែនគោកនិងដែនអាកាសដែលកងកម្លាំយោធាបានធ្វើឲ្យផ្ទុះសង្រ្គាមក្នុង Loikaw “ បើកការរាំងខ្ទប់ចំពោះជនភៀសសឹកដែលមានបំណងចាកចេញពីកន្លែងដែលមានការប្រយុទ្ធគ្នានិងអនុញ្ញាតិឲ្យចូលចំពោះអ្នកទាំងឡាយណាដែលផ្តល់ជំនួយនិងជំរក។អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកកុមារ (UNICEF )បាននិយាយថាគេមានកង្វល់ជាខ្លាំងចំពោះការកើនឡើងនៃការប្រយុទ្ធនិងបានថ្កោលទោសចំពោះការសម្លាប់យ៉ាងហោចកូនក្មេង៤នាក់នៅទូទាំងប្រទេស។