BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Locsin អំពាវនាវឲ្យមានការបញ្ចប់នូវក្រមប្រតិបត្តិនៃសមុទ្ទចិនខាងត្បូង

ថ្ងៃសៅរ៍, 19 ខែកុម្ភៈ 2022 16:58  គុន ច័ន្ទរដ្ឋា

photo_2022-02-19_16-51-27

Manila-

រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន Teodoro Locsin បានអំពាវនាវឲ្យមានការបញ្ចប់ភ្លាមៗនូវក្រមប្រតិបត្តិសមុទ្ទចិនខាងត្បូង ខណៈដែលលោកបានឡើងថ្លែងនូវបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងភ្នំពេញ កម្ពុជា។ “យើងចង់ឲ្យមានការបញ្ចប់ភ្លាមៗនូវក្រមប្រតិបត្តិនៃសមុទ្ទចិនខាងត្បូងដែលប្រកបទៅដោយប្រសិទ្ធភាពនិងមានសារៈសំខាន់ដឋេលនឹងមិនផាត់ចោលនូវប្រទេសឬមហាអំណាចណាមួយនៅក្នុងពិភពលោក” Locsin និយាយ។

“ក្រមប្រតិបត្តិវានឹងមិនអាចអះអាងសំរាប់ខ្លួនវាថាជាសមុទ្ទរបស់អ្នកណាបន្ទាប់ពីដាក់ឈ្មោះវានោះទេ វាអាចនឹងបង្រួមឲ្យខ្លីមកនូវសេរីភាពនៃសមុទ្ទតាំងពីបរមបូរាណ និងច្បាប់អន្តរជាតិ" លោកបន្ថែម។ "យើងអបអរសាទរនូវគំនិតផ្តួចផ្តើមឆ្ពោះទៅមុខជាចុងក្រោយនូវការពិភាក្សារដែលនៅឆ្ងាយពីការព្រមព្រៀងជាបណ្តោះអាសន្ននៃបុព្វកថា" លោកនិយាយ។ Locsin ក៏បានគូសបញ្ជាក់ផងដែរនូវសារៈសំខាន់ច្បាប់សមុទ្ទនិងសាលដីការកាលពីឆ្នាំ២០១៦ក្នុងការផ្តល់នូវការបំភ្លឺស្របច្បាប់និងត្រឹមត្រូវចំពោះការមិនចុះសម្រុងគ្នា។

“ការគោរពច្បាប់អន្តរជាតិវាជាជញ្ជាំងមួយប្រកបដោយកិត្តិយសនៃប្រជាជាតិដែលគោរពច្បាប់ប្រឆាំងទៅនឹងអ្នកចង់បានផលប្រយោជន៍ ដោយប្រព្រឹត្តិនូវអំពើមិនល្អនៅក្នុងទំនាស់។ការចុះញ៉មឬការស្នើសុំដើម្បីពិចារណារមិនមែនជាបញ្ហានោះទេ”។ Locsin ស្នើរផ្តល់នូវការគាំទ្រក្នុងការអនុញ្ញាតិឲ្យមានដៃគូរយុទ្ធសាស្ត្រដ៏ទូលំទូលាយចំពោះសហរដ្ឋអាមេរិក ដោយនិយាយថាសហរដ្ឋអាមេរិក “គឺជាកម្លាំងដឹកមុខក្នុងពិភពលោកសំរាប់និតិរដ្ឋនិងទំនាក់ទំនងអន្តរជាតិ”។

លោកបាននិយាយទៀតថា យើងត្រូវសម្លឹងមើលទៅមុខចំពោះការស្នើរផ្តល់ឲ្យមានការកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកក្នុងឆ្នាំនេះដែលមេដឹកនាំអាស៊ានរំពឹងថានឹងបានជួបជាមួយលោកប្រធានធិបតីអាមេរិក Joe-Biden “យើងសង្ឃឹមថាកាលបរិច្ឆេទនឹងត្រូវបានសំរេចជាចុងក្រោយក្នុងពេលឆាប់ៗនេះ"៕


ថ្ងៃសៅរ៍, 19 ខែកុម្ភៈ 2022 16:58  គុន ច័ន្ទរដ្ឋា