BBC-
អ្នកឈ្នះក្នុងការប្រកួតប្រជែងក្នុងតំណែងជាមេដឹកនាំនឹងត្រូវប្រកាសនៅវេលាម៉ោង ១២,៣០នាទី BST មុនពេលដែលចូលកាន់តំណែងនៅថ្ងៃអង្គារ៍បន្ទាប់ពីការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្រីយានី។ នាយករដ្ឋមន្ត្រីថ្មីនឹងទទួលមរតក នៃទង់សេដ្ឋកិច្ចជាមួយនឹងអតិរផរណារនៅក្នុងអម្លុងពេល៤០ឆ្នាំយ៉ាងខ្ពស់។ ពួកគេនឹងស្ថិតនៅក្រោមសម្ពាធដែលជាទ្រនាប់នៃតម្លៃឋាមពលដែលកំពុងមានភាពជូរចត់។ រដ្ឋមន្ត្រីក្រសួងការបរទេស Liz Truss កំពុងតែមានប្រៀបអាចនឹងឈ្នះ ដោយបានសន្យាថានឹងប្រកាសនូវជំនួយបន្ថែមទៀតដើម្បីរារាំងអ្នកប្រើប្រាស់នៅក្នុងរយៈពេលមួយសប្តាហ៍ក្នុងការចូលកាន់អំណាច។
បន្ទាប់មកលោកស្រីបានមានផែនការនឹងនាំមកនូវការកាត់បន្ថយពន្ធដារចំនួន៣០ពាន់លានអឺរ៉ូតាមរយៈនៃថវិការជាបន្ទាន់មួយនៅក្នុងខែក្រោយនេះ ដោយទាញយកទឡ្ហីករណ៍នៃបន្ទុកនៃពន្ធរបស់អង់គ្លេសដែលស្ថិតនៅពីក្រោយការរីកចំរើនលូតលាស់ដោយយឺតយ៉ាវ។ គូរប្រជែងរបស់លោកស្រី ដែលជាអតីតអាធិការបតី លោក Sunak បានផ្តល់ជាសញ្ញាដែលលោកជឿជាក់ថាលោកបានចាញ់ដោយនិយាយថាការងាររបស់លោក បច្ចុប្បន្នគឺគ្រាន់តែគាំទ្រនៃរដ្ឋាភិបាលអភិរក្សនិយម។ លោកស្រី Truss នៅឡើយមិនទាន់បានស្នើរផ្តល់នូវសេចក្តីលំអិតនៃផែនការគាំទ្រនៃជីវភាពរស់នៅរបស់លោកស្រីដែលហាក់ដូចជានៅឆ្ងាយ ដោយនិយាយថាលោកស្រីនឹងបំបែកជាចំណែកតូចៗជាបណ្តោះអាសន្ននៃថវិការនៃឋាមពល។
លោក Sunak បានប្រកាសនូវការបង់ថ្លៃចំនួន១៥ពាន់លានអឺរ៉ូក្នុងនាមជាអធិការបតី រួមបញ្ចូលទាំងការបង់ថ្លៃចំនួន៤០០អឺរ៉ូសំរាប់គ្រប់គ្រួសារទាំងអស់ ប៉ុន្តែបេក្ខជនទាំង២បាននិយាយថាការគាំទ្របន្ថែមទៀតនឹងត្រូវបានតម្រូវការចង់បាន បន្ទាប់ពីការព្យាករណ៍នូវតម្លៃបានកើនឡើងបន្ថែមទៀតនៅក្នុងរដូវរងារ។ កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីក្រសួងការបរទេសបានប្រកែកនឹងនិយាយថាតើជំនួយបន្ថែមទៀតវានឹងក្លាយទៅជារឿងសកល ឬក៍ជាមុខព្រួញដែលត្រូវការជាងគេដោយនិយាយថា លោកស្រីនឹងត្រូវការពេលវេលាបន្ថែមទៀតនៅក្នុងការិយាល័យដើម្បលំអិតនូវផែនការរបស់លោកស្រី។
លោកស្រីបានទទួលយល់ព្រមថានឹងមិនជ្រើសរើសយកនូវការកើនឡើងនៃការធានារ៉ាប់រងរបស់ជាតិដែលនឹងផ្តល់ផលប្រយោជន៍ដល់អ្នកដែលរកចំណូលបានខ្ពស់ ប៉ុន្តែបាននិយាយថា វាត្រូវបានគេវិនិច្ឆ័យពីព្រោះវានឹងបង្កើននូវសេដ្ឋកិច្ចទាំងមូល។ ថ្លែងទៅកាន់ BBC, Laura Kuenssberg លោកស្រីបានបន្ទោសក្នុងការផ្តោតទៅលើការចែកចាយទ្រព្យសម្បត្តិទាមរយៈពន្ធដារសំរាប់ការការកើនឡើងនូវសេដ្ឋកិច្ចដ៏យឺតយ៉ាវក្នុងអម្លុងពេល២ទស្សវត្យរ៍ពីអតីត។ គណបក្សការងារ ប្រជាធិបតេយ្យសេរី និង SNP បានអំពាវនាវចំពោះរដ្ឋាភិបាលដើម្បីបង្កកនូវតម្លៃឋាមពលការជួយពីជាទឹកប្រាក់ចំនួនរាប់ពាន់លានដុល្លារ ខណៈដែលគណបក្សបៃតងបានផ្តល់យោបល់។