BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Liz Truss ចាកចេញពីតំណែងប៉ុន្តែនយោបាយនិងសេដ្ឋកិច្ចអង់គ្លេសនៅបន្តវឹកវរ

ថ្ងៃសុក្រ, 21 ខែតុលា 2022 17:12  គុន ច័ន្ទរដ្ឋា

2022-10-21 17.09.26 (1) (1)

London,AP-

នាយករដ្ឋមន្ត្រីអង់គ្លេស Liz  Truss បានចាកចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ពីកាន់តំណេងក្នុងរយៈពេលខ្លីដែលជាប្រវត្តិសាស្ត្រដោយសារតែភាពងងិតនយោបាយសេដ្ឋកិច្ចដែលបានដើរតួរនាទីនៅក្នុងទីផ្សារហិរញ្ញវត្ថុនិងក្រុមឧទ្ទាមនៅក្នុងគណបក្សរបស់លោកស្រីប្រឆាំងទៅនឹងអាជ្ញារបស់លោកស្រី។ បន្ទាប់ពីទើបតែបាន១៥ថ្ងៃនៅក្នុងការយាល័យ Truss បានក្លាយទៅជានាយករដ្ឋមន្ត្រីអភិរក្សនិយមទី៣ ដែលត្រូវបានគេផ្តួលរំលំដូចជាអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកស្រីនឹងចុះចេញពីតំណែងក្នុងនាមជាមេដឹកនាំក្នុងរយៈពេលខ្លីនៅក្នុងប្រត្តិសាស្ត្រអង់គ្លេស។ ពាក្យសុំលាលែងរបស់លោកស្រីបានធ្វើឲ្យមានអស្ថិរភាពដែលធ្វើឲ្យមានការរង្គោះរង្គើរអង់គ្លេសចាប់តាំងពីបានចាកចេញពីសហភាពអឺរ៉ុប។

“ខ្ញុំមិនអាចនឹងបន្តនូវអាណត្តិដែលខ្ញុំត្រូវបានជ្រើសរើសដោយគណបក្សអភិរក្សនិយម Truss អាយុ៤៧ឆ្នាំ បាននិយាយនៅក្រៅការរិយាល័យ Downing Street របស់លោកស្រី។ ទីផ្សារហិរញ្ញវត្ថុហាក់ដូចជាមានការដកដង្ហើមបានស្រួលបន្តិច ប៉ុន្តែការបែកបាក់នៅក្នុងគណបក្សកាន់អំណាចត្រូវតែស្វែងរកមេដឹកនាំគណបក្សឲ្យបានឆាប់រហ័សដែលអាចបង្រួបបង្រួមភាគីដែលបែកបាក់គ្នា។ Truss និយាយថាលោកស្រីនឹងនៅក្នុងការិយាល័យរហូតដល់មានមនុស្សមកជំនួស ដែលគណបក្សអភិរក្សនិយមបាននិយាយថានឹងធ្វើការងារនេះនៅក្នុងសប្តាហ៏ក្រោយ ដែលជាការកំណត់ពេលវេលាយ៉ាងឆាប់រហ័សប៉ផុតសំរាប់ជ្រើសរើសមេដឹកនាំមួយដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក។

មេដឹកនាំដែលមានសក្តានុពលរួមមានអតីតប្រធានរដ្ឋធនាគារ Rishi Sunak ដែលបានបរាជ័យក្នុងការប្រកួតប្រជែងនៅក្នុងការប្រកួតប្រជែងជាមួយ Truss ជាលើកចុងក្រោយប្រធានរដ្ឋសភា Peemy Miodaunt រដ្ឋមន្ត្រីក្រសួងការបរទេស Ben Wallace  និង Boris Johnson  ដែលជាអតីតនាយករដ្ឋមន្ត្រីដែលបានបណ្តេញចេញកាលពីខែកក្កដាបន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់។ ការយកពន្ធដារទាបនយោបាយនៃបទបញ្ញតិសេដ្ឋកិច្ច ដែលនាំឲ្យ Truss ត្រូវបានគេជ្រើសតាំងដោយគណបក្ស ដែលបង្ហាញនូវមហន្តរាយនៅក្នុងពិភពលោកដ៏ពិតប្រាកដនៅចំពេលដែលមានអតិផរណារនិងការរីលូតលាស់បានចុះអន់ថយ។ ឱនភាពនៃហិរញ្ញវត្ថុបានបណ្តាលឲ្យលោកស្រីបានធ្វើការផ្លាស់ប្តូរប្រធានរតនាគាររបស់លោកស្រីព្រមទាំងធ្វើការផ្លាស់ប្តូរផែនការសេដ្ឋកិច្ចជាច្រើនដង។

“វាជាពេលដែលនាយករដ្ឋមន្ត្រីត្រូវតែទៅ” សមាជិសភាគណបក្សអភរក្សនិយម Miriam cares បានបន្ទរនូវមនោសញ្ចេតនាឬបស់សមាជិកដ៏ទៃទៀត។ មុនTruss នាយករដ្ឋមន្ត្រីដែលកាន់តំណែងខ្លីជាងគេនៅក្នុងប្រទេសអង់គ្លេសគឺលោក George Canning ដែលបានស្លាប់ដោយសារចំណីអាហារនៅក្នុងការិយាល័យក្នុងឆ្នាំ១៩២៧ បន្ទាប់ពីកាន់តំណែងបាន១១៩ថ្ងៃ។ លុយផោនបានបានឡើងប្រហែល១%កាលពីថ្ងៃព្រហស្បតិ៍ទៅ១,៣%បន្ទាប់ពី Truss បានលាចេញពីតំណែង។ គ្មាននណារម្នាក់មានផែនការនឹងគាស់រំលើងនោះទេនេះគឺជាការប្រយុទ្ធដោយផ្ទាល់ក្នុងមូលដ្ឋានពីមួយថ្ងៃទៅមួយថ្ងៃ  សមាជិកសភាអភិរក្សនិយម Simon Hore បានប្រាប់ BBC កាលពីថ្ងៃព្រហស្បតិ៍មុនពេលដែល Truss លាលែងចេញពីតំណែង។


ថ្ងៃសុក្រ, 21 ខែតុលា 2022 17:12  គុន ច័ន្ទរដ្ឋា