CNA-
កាលពីថ្ងៃច័ន្ទមេដឹកនាំថ្មីនៃគណបក្សអភិរក្សថ្មីរបស់អង់គ្លេសអ្នកស្រី Liz Truss បានប្តេជ្ញានូវសកម្មភាពដ៏ក្លាហានដើម្បីជួសជុលនូវវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរប្រចាំទស្សវត្យរ៍ ខណៈដែលលោកស្រីត្រូវបានគេជ្រើសតាំងជានាយករដ្ឋមន្ត្រីជំនួសលោក Boris Johnson បន្ទាប់ពីមានការប្រកួតប្រជែងនៅក្នុងគណបក្ស។ រដ្ឋមន្ត្រីក្រសួងការបរទេសបានតស៊ូនឹងសម្ពាធនៃគ្រោះថ្នាក់នយោបាយកាលពីការបោះឆ្នោតថ្មីៗនេះដើម្បីបញ្ជាក់យ៉ាងច្បាស់ថាវាជាអាណត្តិរបស់លោកស្រី ក្នុងការតាំងចិត្តដើម្បីនាំមកនូវជ័យជំនះដ៏ធំធេងរបស់គណបក្សអភិរក្សនិយមនៅក្នុងឆ្នាំ២០២៤។
Truss បានផ្តួលគូរប្រជែងរបស់ខ្លួនអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុដែលមានតួរលេខសន្លឹកឆ្នោត ៥៧%ទល់នឹង៤៣% បន្ទាប់ពីការប្រកួតប្រជែងដ៏យូរលង់ដែលបានសំរេចដោយសមាជិកជាង១៧០,០០០នាក់នៃគណបក្សអភិរក្សនិយម។ Sunak ដែលមិនសូវស្វាហាប់ថា តើលោកអាចនឹងបំរើការក្នុងគណរដ្ឋមន្ត្រីអ្នកស្រី Truss បានដែរឬទេ? ដែលលោកស្រីបាន Tweeted ថានេះគឺជាពេលដែលគណបក្សត្រូវបង្រួបង្រួមគ្នាជាគណបក្សតែមួយ។ ប៉ុន្តែ Truss បានធ្វើព្រងើយកន្តើយទៅនឹងការអបអរសាទររបស់គូរប្រជែងខណៈដែលលោកស្រីបានដើរឡើងទៅលើឆាកនៃការប្រជុំកណ្តាលទីក្រុងឡុងដ៏ដោយបានហៅវាថាជាកិត្តិយសក្នុងការដែលត្រូវបានជ្រើសរើសជាប្រធានគណបក្ស។
“ខ្ញុំបានធ្វើយុទ្ធនាការឃោសនាក្នុងនាមជាអ្នកអភិរក្សនិយមហើយខ្ញុំនឹងគ្រប់គ្រងដឹកនាំក្នុងនាមជាអ្នកអភិរក្សនិយម” លោកស្រីបាននិយាយដោយបានបញ្ជាក់ពីតម្លៃគណបក្សក្នុងការបញ្ចុះការយកពន្ធនិងការទទួលខុសត្រូវផ្ទាល់ខ្លួន។ Truss បានតាំងចិត្តធ្វើផែនការដ៏ក្លាហានមួយដើម្បីលើកឡើងអំពីការកាត់បន្ថយការយកពន្ធនិងកាត់បន្ថយវិបត្តិឋាមពល ដែលលោកស្រីបានចង្អុលបង្ហាញថាវានឹងត្រូវបានផ្តល់នូវហិរញ្ញប្រទានដោយការផ្តល់នូវកម្ចីយ៉ាងច្រើនដែលពាក់ព័ន្ធទៅនឹងហានិភ័យអតិផរណាដែលមានតួរលេខ២ខ្ទង់។ Truss ដែលមានអាយុ៤៧ឆ្នាំ នឹងក្លាយទៅជានាយករដ្ឋមន្ត្រីស្រ្តីទី៣នៃចក្រភពអង់គ្លេសបន្ទាប់ពី Theresa May និង Margaret Thacher ។
លោកស្រីនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃអង្គារ៍បន្ទាប់ពី Johnson ដាក់ពាក្យលាលែងជាផ្លូវការទៅកាន់ព្រះមហាក្សត្រីយានី Elizabeth ll ។ "ខ្ញុំដឹងថាលោកស្រីមានផែនការដ៏ត្រឹមត្រូវដើម្បីដោះស្រាយវិបត្តិនៃជីវភាពរស់នៅ បង្រួបបង្រួមគណបក្សរបស់យើងនិងបន្តនូវការងារដ៏អស្ចារ្យក្នុងការបង្រួបបង្រួមនិងលើកស្ទួយប្រទេសរបស់យើង" Johnson បានសរសេរនៅល Twitter ។ ឥឡូវនេះ គឺជាពេលដែលគណបក្សអភិរក្សនិយមនៅឈរពីក្រោយខ្នងលោកស្រី១០០%។ ការប្រកួតប្រជែងជ្រើសរើសមេដឹកនាំបានចាប់ផ្តើមតាំងពីខែកក្កដាបន្ទាប់ពី Boris Johnson មានរឿងអាស្រូវនិងបានលាលែងពីតំណែងពីក្នុងរដ្ឋាភិបាល។