BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Live. byWonderPass បង្ហើបអំពីវត្តមានរបស់ Jessi នឹងសម្តែងនៅក្នុងប្រទេសកម្ពុជាឆាប់ៗនេះ!

ថ្ងៃសុក្រ, 07 ខែតុលា 2022 09:29  BeeTube News

 

307696619_165199552849573_5784830435185177523_n

បើយោងតាមប្រភព Facebook នៅលើ Page: Live by WonderPass កាលពីរសៀលថ្ងៃទី០៦នេះ យើងបានឃើញថាបានបង្ហាញអំពីវត្តមាន Jessi ដែលជាម្ចាស់បទ Zoom នឹងមកដែលប្រទេសខ្មែរឆាប់ៗនេះ !! បើមើលតាម Poster របស់ពួកគេបានបញ្ជាក់ថា កញ្ញា Jessi នឹងមកដល់ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ហើយនៅលើ Caption បានបង្ហើបដល់អ្នកគាំទ្រថា “រាំ! ច្រៀង! រ៉េប ! ប្រាប់បានថា មានឈ្មោះ ៥ អក្សរ” ផងដែរ។ ជាការពិតណាស់កញ្ញាJessiដែលជាតារាចម្រៀងវ័យក្មេងមួយរូបនេះមានទេពកោសល្យគួរឲ្យមានការកោតសរសើរខ្លាំង ក្នុងការរាំ ច្រៀង និងរ៉េបផងដែរ និយាយឲ្យខ្លីគឺមានដុងសិល្យៈទាំងស្រុងតែម្តង។

allkpop_1657134892_jessi

គួរបញ្ជាក់ថាកញ្ញា Jessi មានឈ្មោះពេញថា Jessica Hyun Ju Ho ដែលត្រូវគេគ្រប់គ្នាបានស្គាល់ថា ជាតារាចម្រៀង និង Rapper របស់ប្រទេសអាមេរិក កូរ៉េ ហើយការឲ្យជាសញ្ញាមួយនេះ អ្នកគាំទ្រសន្មត់ថា គឺជាសញ្ញាបទ Zoom ដែលជាកម្មសិទ្ធរបស់កញ្ញា Jessi ពីព្រោះសញ្ញា + - នេះសំដៅលើ Lyrics  មួយឃ្លាដែលមាននៅក្នុងបទរបស់នាង Zoom in Zoom out។ គួរបញ្ជាក់ផងដែរថាបទចម្រៀង Zoom នេះទើបតែចេញកាលពីថ្ងៃទី ១៣ ខែមេសា ពាក់កណ្តាលឆ្នាំ ២០២២នេះ ក៏ប៉ុន្តែបទចម្រៀងមួយនេះមានការគាំទ្រជាច្រើនពី Fan Fan ទូទាំងពិភពលោក។

maxresdefault-4

 


ថ្ងៃសុក្រ, 07 ខែតុលា 2022 09:29  BeeTube News