BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កំពូល Live-streamer របស់ចិនបានផាកពិន័យ ២១០លានដុល្លារពីបទគេចពន្ធ

ថ្ងៃអង្គារ, 21 ខែធ្នូ 2021 16:14  BeeTube News

photo_2021-12-21_15-20-39c (1)

កំពូល Live-streamer របស់ចិនម្នាក់ត្រូវបានផាកពិន័យជាទឹកប្រាក់ 1.34ពាន់លានយន់ (210 លានដុល្លារ) សម្រាប់ការគេចពន្ធ Huang Wei ត្រូវបានគេស្គាល់ថាជា Viya គឺជាតារាល្បីក្នុងប្រព័ន្ធអ៊ីនធឺណិត ដែលមានអ្នកតាមដានរាប់សិបលាននាក់។ នាងបានប្រើវេទិការបស់នាងដើម្បីលក់ផលិតផលជាច្រើនប្រភេទ។ អាជ្ញាធរនៅទីក្រុង Hangzhou បានចោទប្រកាន់នាងពីបទលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួនរបស់នាង ក៏ដូចជាបទល្មើសហិរញ្ញវត្ថុផ្សេងទៀតនៅចន្លោះឆ្នាំ 2019 និង 2020។

នៅក្នុងការបង្ហោះនៅលើគណនី Weibo របស់នាងបាននិយាយថា នាង "សុំទោសជាខ្លាំង"។ “ខ្ញុំព្រមទទួលយកការដាក់ទណ្ឌកម្ម ដោយអាជ្ញាធរពន្ធដារយ៉ាងហ្មត់ចត់”។ កញ្ញាវ័យ 36 ឆ្នាំរូបនេះ បានក្លាយជាតារាល្បីក្នុងប្រព័ន្ធអ៊ីនធឺណេតនៅក្នុងប្រទេសចិន ដែលត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃការទិញទំនិញតាមអ៊ីនធឺណិត។ នាងត្រូវបានគេស្គាល់ថាជា "live-streaming queen" ហើយបានលក់អ្វីៗគ្រប់យ៉ាងនៅលើវេទិកាទិញទំនិញអនឡាញ Taobao ។

វីយ៉ា ត្រូវរៀបចំព្រឹត្តិការណ៍លក់គ្រឿងសម្អាងមួយនៅល្ងាចថ្ងៃចន្ទ មុនពេលគណនី stream របស់នាងមិនដំណើរការ បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។ វេទិកាដ៏ធំរបស់នាងមានន័យថា នាងត្រូវបានគេដាក់ឈ្មោះនៅក្នុងបញ្ជីនៃ 100 នាក់ដែលមានឥទ្ធិពល ក្នុងឆ្នាំ 2021 របស់ទស្សនាវដ្តី Time ។ការបង្វែរការប្រឆាំងទៅនឹងតារាល្បីៗលើប្រព័ន្ធអ៊ីនធឺណិត Viya គឺជា influencer ដ៏ពេញនិយមបំផុតរបស់ប្រទេសចិន ឬជា vlogger លក់ទំនិញតាមអ៊ីនធឺណិត។ ទោះជាយ៉ាងណាក៏ដោយ ការបង្វែរការប្រឆាំងទៅលើរូបនាងយ៉ាងឆាប់រហ័ស ដោយសារការផាកពិន័យដ៏ធំរបស់នាងចំពោះការគេចពន្ធ។

photo_2021-12-21_16-07-10 (1)

មួយក្នុងចំណោម hashtag កំពូលនៅលើ Twitter ដូច Sina Weibo របស់ប្រទេសចិនគឺ #ViyaCompletelyBlockedOnline ខណៈដែលហាងនានាស្វែងរកការដកវត្តមានរបស់នាងចេញ។ គណនី Weibo របស់នាង ដែលនាងមានអ្នកតាមដាន 18 លាននាក់នោះ លែងមានទៀតហើយ ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា គណនីរបស់នាងនៅលើវេទិកាទិញទំនិញ Taobao ដូច eBay ក៏ត្រូវបានផ្អាកផងដែរ។

កាសែត Global Times និយាយថា ការពិន័យរបស់នាងនឹងក្លាយជា "ការព្រមានដល់អ្នកដទៃ" ។ ទោះជាយ៉ាងណាក៏ដោយ មានសញ្ញាជាច្រើនសម្រាប់ខែមុនដែលថា ប្រទេសចិនបាននិងកំពុងស្វែងរកការកែទម្រង់ឧស្សាហកម្មនេះ។ ប្រទេសចិនមានឧស្សាហកម្ម live-streaming  ដ៏ធំបំផុតនៅក្នុងពិភពលោក។ មាន vlogger ឬ video bloggers ច្រើនជាង 400 លាននាក់នៅក្នុងប្រទេស។

កាលពីខែមុន influencers លើអ៊ីនធឺណិត ត្រូវបានហាមឃាត់មិនឱ្យណែនាំភាគហ៊ុនតាមអ៊ីនធឺណិត ហើយតារាល្បីចំនួន 88 នាក់ ត្រូវបានផ្តល់ "ការព្រមាន" លើខ្លឹមសារនៃ live-streaming ។ live-streamers  ដ៏ល្បីពីរនាក់ទៀតគឺ Zhu Chenhui និង Lin Shanshan ត្រូវ បានគេពិន័យ ១០,២លានដុល្លារ និង ៤,៣លានដុល្លារ ហើយក៏ត្រូវបានលុបគណនី Weibo ចេញដែរ។ កាសែត China Daily បាននិយាយនៅពេលនោះថា "ការស៊ើបអង្កេត និងការដាក់ទណ្ឌកម្មចំពោះអ្នកដែលគេចពន្ធ [នឹង] កាន់តែខ្លាំងឡើង ដើម្បីបង្កើតពន្ធឲ្យស្មើភាពគ្នា" ។

photo_2021-12-21_15-17-26m

photo_2021-12-21_15-18-26m

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃអង្គារ, 21 ខែធ្នូ 2021 16:14  BeeTube News