BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជើងខ្លាំងទាំង១២រូបអាចឆ្លងទៅកាន់វគ្គ LIve Show សប្តាហ៍ទី៣នៃកម្មវិធី Cambodian Idol

ថ្ងៃព្រហស្បតិ៍, 28 ខែកក្កដា 2022 11:42  BeeTube News

ចូលរួមសោកស្តាយទៅកាន់បេក្ខជនពីររូបដែលបានឃ្លាតឆ្ងាយពីកម្មវិធី Cambodian Idol នៅសប្តាហ៍ទី២នេះគឺលោកជេន សំរិទ្ធ និងកញ្ញាជាស្រីលីស។ តែក៏ចូលរួមត្រេកអរចំពេាះអ្នកធ្វើបានសំរេចទៅកាន់វគ្គបន្ទាប់ដោយសារការប្រឹងប្រែង ទេពកោសល្យសមត្ថភាព និងប្រជាប្រិយភាពរបស់ពួកគេរាល់គ្នា។ក្នុងវិញ្ញាសារវគ្គនេះផងដែរគឺតំរូវអោយបេក្ខជនជ្រើសរើសបទចំរៀងទាក់ទងអំពីការបង្ហាញក្តីស្រលាញ់ចំពេាះមនុស្សជុំវិញដូចជាពីកូនចំពេាះម្តាយ មិត្តភក្តិចំពេាះមិត្ភភក្តិ បងប្អូនមានចំពេាះគ្នា រឺចំពេាះមនុស្សដែលយើងស្រលាញ់ផងដែរ។ ក្រោយ​​​ការបើកអោយបេាះឆ្នោតរយៈពេល១០នាទី ដោយទស្សនិកជនធ្វើការបេាះឆ្នោតទៅកាន់លេខ1750សំរាប់ប្រពន្ធ័Smartនិងទៅកាន់លេខ1810សំរាប់ប្រពន្ធ័ Cellcard កម្មវិធីក៏អាចរកឃើញជ័យលាភីទាំង១២រូបធ្វើដំណើរទៅកាន់វគ្គLiveShowសប្តាហ៍ទី៣បាន។ដោយក្នុងនេាះមានបេក្ខជនមានលេខសំគាល់ទៅតាមលេខរៀងគ្នាគឺលោកស្រស់រ៉ូឡុង  លោកថុលសុភិទិ លោកលីម តិចម៉េង ជ័យ សុខតារា លោកឡាច ណុច លោកលីប៊ីលី លោកនាង ដាវីន លោកស៊ីម ចន្ទ័ពន្លឺ លោកណាន វិសារ លោកឈិន រត្ន័ លោកថាន គីមសុង កញ្ញាមាស នីតា។ 

12 Cambodian Idol week 2

គួរបញ្ជាក់ផងដែរនៅក្នុងរដូវកាលនេះបេក្ខជនដែលទទួលបានចំណាប់អារម្មណ៍ និងភាពលេចធ្លោជាងគេបើមើលទៅតាមចំនួន Likeនៅលើហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធីCambodianidolមកទល់នឹងពេលនេះគឺមានលោកលីម តិចម៉េង  លោកថុល សុភិទិ និងលោកស៊ឹម ចន្ទ័ពន្លឺ។កាលពីសប្តាហ៍មុនៗអ្នកទាំងពីរក៏ធ្វើបានល្អខ្លាំងមែនទែន ដោយលោកថុល សុភិទិបកស្រាយនូវបទ«មិនអាចឃាត់ទេ»ទទួលបានគាំទ្រ និងចែករំលែកតៗគ្នាយ៉ាងច្រើន។ ចំនែកលោកលីម តិចម៉េងក៏រក្សាតំណែងជាបេក្ខជនមានអត្តចរិតសក្តិសមជាបេក្ខជនឆ្នើម និងច្រៀងបានយ៉ាងល្អ ទទួលបានការគាំទ្រសន្ធឹកសន្ធាប់ពីស្រទាប់យុវវ័យសម័យថ្មី។ ចំនែកលោកស៊ឹម ចន្ទ័ពន្លឺបានទទួលពាក្យរហ័សនាមប្រចាំខ្លួនថា«បងពេទ្យ»ក៏មានលេចធ្លោមិនធម្មតាជាមួយនឹងកាយវិការទាក់ទាញរួសរាយរបស់លោក។ នៅសប្តាហ៍នេះក៏សង្កេតឃើញថាពួកគេមានស្ទីលមួយបែបៗម្នាក់ដើម្បីឆក់ទាញបេះដូងប្រជាជនកម្ពុជាធ្វើការបេាះឆ្នោតអោយពួកគេម្នាក់ៗ។តើនៅសប្តាហ៍ក្រោយបេក្ខជនណាខ្លះនឹងអាចឈានទៅវគ្គបន្ទាប់? តេាះប្រាប់អាយដលរបស់អ្នកទាំងអស់គ្នាម្នាក់មួយមកណា!

អត្ថបទដោយ​ វត្តី 


ថ្ងៃព្រហស្បតិ៍, 28 ខែកក្កដា 2022 11:42  BeeTube News