BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកម៉ម ពេជ្ជរិទ្ធ និងលោកថុល សុភិទិ ​​​ជួបគ្នាជាលើកដំបូងនៅក្នុងការប្រគុំតន្រ្តី Live Band របស់ ACE Lounge

ថ្ងៃចន្ទ, 08 ខែសីហា 2022 14:40  BeeTube News

កាលពីយប់ថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ លោកម៉មពេជ្ជរិទ្ធ​​​ ម្ចាស់បទចំរៀងមិនអាចឃាត់ទេបានធ្វើការប្រគុំតន្រ្តីLiveBandនៅក្នុងACELoungeandRestaurant។ គួរអោយភ្ញាក់ផ្អើលផងដែរ បន្ទាប់មកក៏មានវីឌីអូដែលត្រូវបានបង្ហេាះក្នុងបណ្តាញសង្គមTikTokបានធ្វើការចែករំលែកច្រើននូវ​​​ការច្រៀងឆ្លើយឆ្លងគ្នារបស់លោកម៉មពេជ្ជរិទ្ធរួមគ្នាជាមួយបេក្ខជនឆ្នើមរបស់កម្មវិធីCambodianIdolលោកថុលសុភិទិនៅលើវេទិកានេាះផងដែរ។ អ្នកទាំងពីរហាក់ដូចគ្នាមានភាពស៊ីចង្វាក់គ្នាច្រៀងឆ្លើយឆ្លងគ្នាទៅមក និងមានភាពស្និទ្ធស្នាលនឹងគ្នាថែមទៀត។ នៅពេលប​​​ញ្ចប់នូវបទចំរៀង លោកថុលសុភិទិ និងលោកម៉មពេជ្ជរិទ្ធក៏បានអោបគ្នា រួចសំពះគោរពគ្នាទៅមកជាមួយស្នាមញញឹមរាក់ទាក់ និងរួសរាយ។ 

279483926_541900670625940_8555875907113144202_n

ការសម្តែងរួមគ្នារបស់ពួកគេទាំងពីរសាងបានបរិយាកាសពន្ញាក់អារម្មណ៍មួយសំរាប់ភ្ញៀវចូលរួមទស្សនា ហើយការមកជួបគ្នាជាលើកដំបូងនេះធ្វើអោយគ្រប់គ្នាមិននឹកស្មានដល់ ដូចជាក្តីសុបិន្តមួយបានក្លាយជាការពិតអ៊ីចឹងព្រេាះម្នាក់ៗសុទ្ធតែជាអាយដលស្រស់់សង្ហាៗហើយមានទឹកដមសំលេងផ្អែមមួយបែបៗម្នាក់ បូករួមទាំងអត្តចរិតម្យ៉ាងម្នាក់ទៀតនេាះបង្ហាញភាពប្លែកពីគ្នាផ្តល់ជាភាពទាក់ទាញរៀងៗខ្លួន។ បទចំរៀងដែលពួកគេបានបកស្រាយច្រៀងរួមគ្នាគឺជាបទ«មិនអាចឃាត់ទេ»តែម្តង នេាះហើយរឹតតែធ្វើអោយឈុតឆាកសម្តែងលើឆាកកាន់តែពិសេស មិនអាចខកខានបាន ដែលធ្វើអោយទស្សនិកអញ្ជើញចូលរួមទស្សនាមានក្តីរំភើប ទះដៃហ៊ោកញ្ជៀវ ទាញទូរសព្ទ័មកថតចែករំលែកបន្តគ្នានៅលើបណ្តាញសង្គម និងស្រែកច្រៀងតាមអ្នកទាំងពីរទាំងអារម្មណ៍លន្លង់លន្លោច។ យ៉ាងណាមិញលោកម៉មពេជ្ជរិទ្ធនឹងមានការប្រគុំតន្រ្តីLive Bandជាថ្មីម្តងទៀតនៅក្នុងQueenClubនាថ្ងៃទី០៥ ខែសីហានេះហើយ។ ចង់ដឹងថានឹងមានការអញ្ជើញចូលរួមដោយលោកថុលសុភិទិដែររឺទេ?រឺមួយថាលោកថុលសុភិទិមានភាពមមាញឹកនឹងត្រៀមឡើងឆាកប្រលងនៅក្នុងកម្មវិធីCambodian Idolនាសប្តាហ៍ក្រោយនេះ?

298149387_3388726471361294_3451584212871476369_n

 


ថ្ងៃចន្ទ, 08 ខែសីហា 2022 14:40  BeeTube News