BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហគមន៍អឺរ៉ុបប្តឹងចិនទៅអង្គការពាណិជ្ជកម្មពិភពលោក លើរឿងកៀបសង្កត់ Lithuania 

ថ្ងៃសុក្រ, 28 ខែមករា 2022 08:26  គុន ច័ន្ទរដ្ឋា

photo_2022-01-28_08-20-44 (1)

Axios-

សហគមន៍អឺរ៉ុបចាត់វិធានការណ៍ផ្លូវច្បាប់ប្រឆាំងចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃព្រហស្បតិ៍, ប្រឆាំងទីក្រុងប៉េកាំងអំពី "ការអនុវត្តិន៍នូវការរើសអើងពាណិជ្ជកម្ម" ប្រឆាំជាមួយ Lithuania ។ ប្រទេសក្នុងរដ្ឋបាល់ទិក បានប្រឈមទៅនឹងយុទ្ធនាការនៃការគំរាមអស់រយៈពេលជាច្រើនខែពីទីក្រុងប៉េកាំង ក្នុងការពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់។ សេចក្តីសំរេចក្នុងការបញ្ជូនចិនទៅកាន់ WTO វាជាអន្តរាគមន៍ដ៏សំខាន់ជានិម្មិត្តរូបដោយ សហគមន៍អឺរ៉ុប ដែលមានការខ្វែងគំនិតគ្នាក្នុងការឆ្លើយតបទៅនឹងការបង្ខិតបង្ខំពីដៃគូពាណិជ្ជកម្មដ៏ធំ មកលើសមាជិករដ្ឋដ៏តូចរបស់ខ្លួន។

សេចក្តីសំេរចរបស់ Lithuania កាលពីឆ្នាំមុនក្នុងការបើកស្ថានទូតក្នុងទីក្រុង Vilnius នៅក្រោមស្លាកឈ្មោះ "តៃវ៉ាន់" ដោយមិនដាក់ឈ្មោះ “ចិនតៃបុិ” បានធ្វើឲ្យចិនមានការខឹងសម្បារដែលបានពិចារណាថា វាជាការរំលោភទៅលើនយោបាយ “ចិនតែមួយ” ។ ចិនបានឆ្លើយតបដោយបានកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅ Lithuania បញ្ចុះទំនាក់ទំនងកំរិតការទូត និងរារាំងគ្រប់ទំនិញនាំចូលពី Lithuania ។ សហគមន៍អឺរ៉ុបបានបញ្ជាក់ពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកសាងភ័ស្តុតាងថា ចិនបានរារាំងផលិតផលពីសមាជិកអឺរ៉ុប ដែលបានប្រើប្រាស់សមាសធាតុផ្សំរបស់ Lithuania ព្រមទាំងបានដាក់សម្ពាធទៅលើក្រុមហ៊ុនអឺរ៉ុប ដើម្បីកាត់ផ្តាច់ចរន្តផ្គត់ផ្គង់ Lithuania ។

សហគមន៍អឺរ៉ុបបានសំរេចចិត្តនឹងរួមគ្នាតែមួយ និងប្រព្រឹត្តិនូវទង្វើប្រឆាំងទៅនឹងវិធានការណ៍ក្នុងការមិនគោរពនៃច្បាប់ WTO ដែលគំរាមកំហែងអធិបតេយ្យភាពនៃទីពិភាក្សារួមរបស់យើង លោកបានបន្ថែម។ ចិនបានប្រកែកជាសាធារណៈក្នុងការកំណត់នូវការនាំចូល ដែលមានទិន្នផល Lithuania និងបានព្រមាន EU កាលពីថ្ងៃព្រហស្បតិ៍ "ឲ្យស្ថិតនៅក្រៅរង្វង់នៃការប៉ុនប៉ងរបស់ Iithuania ការចាប់យកទំនាក់ទំនងចិន - EU ជាចំណាប់ខ្មាំង"។

មេដឹកនាំ EU ធំៗមានក្តីសង្ឃឹមថា នឹងជម្រះនូវការប្រឈមរវាងទីក្រុងវ៉ាស៊ិនតោន និងក្រុងប៉េកាំង ប៉ុន្តែវិធីសាស្ត្រនេះត្រូវបានដកចេញខណៈដែលរឿងថ្មីមួយទៀតបានមកដល់។ នៅក្នុងសញ្ញាមួយដែលកើតមានឡើង អាល្លឺម៉ង់ដែលទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅជាមួយចិន និងបានកំពុងតែសង្កត់នូវទំនាក់ទំនងវិនិយោគជាមួយចិនបន្តទៀត បានហៅករណី WTO ថាជា "សញ្ញាសាមគ្គីភាពនៃប្រជាជាតិអ៉ឺរ៉ុប"។ ករណីនេះអាចនឹងប្រើពេលជាច្រើនខែ បើមិនមែនឆ្នាំ ដើម្បីដោះស្រាយ៕


ថ្ងៃសុក្រ, 28 ខែមករា 2022 08:26  គុន ច័ន្ទរដ្ឋា