DW-
មានប្រទេស ២ឬ៣ទេ ដែលហ៊ានប្រឆាំងជាមួយចិនដូច Lithuania ។ ទីក្រុង Vilnius បានបន្សល់ទុកនូវការតតាំងវេទិការសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង, ដោយបានទូន្មានពលរដ្ឋរបស់ខ្លួនឲ្យគ្រវែងចោល ទូរស័ព្ទវៃឆ្លាតដែលផលិតនៅប្រទេសចិននិងបើកទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ តើអ្វីទៅដែលជំរុញឲ្យមានរឿងនេះកើតឡើង ?
ការកើតឡើងនៃជម្លោះនេះធ្វើឲ្យគេមើលសឹងតែមិនឃើញ ដោយសារវាគ្រាន់តែជារឿងអគារនៅក្នុងរដ្ឋធានី Lithuania ។ ប៉ុន្តែ នៅចុងខែវិច្ឆិការបញ្ហាបានចាប់ផ្តើមលេចឡើងយ៉ាងច្បាស់ គឺដោយសារការិយាល័យតំណាងតៃវ៉ាន់នៅក្នុងក្រុង Lithuania ដែលធ្វើឲ្យមានការជះកំហឹងឆ្លើយតបមកវិញពីទីក្រុងប៉េកាំងភ្លាមមួយរំពេច។
ចិនបានចាត់ទុកតៃវ៉ាន់ថាជាខេត្តមួយដែលបានបែកចេញ ហើយមានទស្សនៈថាទំនាក់ទំនងការទូតណាមួយជាមួយតៃវ៉ាន់គឺជាការវាយប្រហារទៅលើនយោបាយចិនតែមួយ។ ដូច្នេះហើយបានជាមានការដាក់សម្ពាធបន្ថែមទៀតទៅលើប្រទេសទាំងឡាយឲ្យកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយតៃវ៉ាន់។ មានប្រទេសមួយចំនួននៅលើពិភពលោក ដែលនៅសេសសល់ មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយប្រទេសដែលហ៊ានធ្វើដូច្នេះ គឺដោយសារប្រទេសរបស់ខ្លួនតូចនិងសេដ្ឋកិច្ចតូចហើយមិនសូវសំខាន់ ដូចជា កោះ Marshall , Guatemala , St.Lucia ,Eswatini,អតីតរដ្ឋនៅអាហ្វ្រិកដែលគេស្គាល់ឈ្មោះថា Swaziland។
ប៉ុន្តែ Lithuania គឺជារដ្ឋដ៏តូចមួយដែលជាសមាជិកនៃសហគមន៍អឺរ៉ុប ហើយបានអនុញ្ញាត្តិឲ្យតៃវ៉ាន់បើកស្ថានទូតដែលមិនស្របច្បាប់និងមិនផ្លូវការនៅលើទឹកដីអឺរ៉ុបអស់រយៈពេល ១៨ឆ្នាំហើយ ហើយនេះមិនមែនជាលើកទី១ទេដែលLithuaniaបានបង្ហាញឲ្យចិនឃើញថាខ្លួនមិនខ្វល់។ នៅក្នុងខែកញ្ញា ក្រសួងការពារជាតិបានណែនាំអ្នកប្រើប្រាស់ជាផ្លូវការមិនឲ្យទិញទូរស័ព្ទ (Smart phones) របស់ចិន ហើយបានផ្តល់យោបល់ថាអ្នកដែលបានទិញហួសទៅហើយត្រូវគ្រវាត់វាចោល។ អង្គការជាតិដែលទទួលបន្ទុកសន្តិសុខ បានរកឃើញថាទូរស័ព្ទដែលផលិតនៅចិនមានផ្ទុកកម្មវិធីសំរាប់តាមដានដែលអាចនឹងចាប់ផ្តើមសកម្មភាពក្នុងពេលណាក៏បាន។
Lithuania ក៏មានផែនការនឹងពង្រីកបណ្តាញប្រព័ន្ធទូរគមនាគមន៍ 5G របស់ខ្លួនដោយគ្មានការចូលរួមពីក្រុមហ៊ុនចិន ដែលជាហេតុផលសន្តិសុខ។ ហើយចាប់តាំងពីដើមរហូតមកដល់ពេលនេះ នៅដើមឆ្នាំ២០២០ Lithuania គឺជាប្រទេសតែមួយបានដើរចេញពីវេទិការកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចដែលគេហៅថា 17+1 រវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត។ យើងជឿថាការរៀបចំឲ្យមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងរដ្ឋប្រជាធិបតេយ្យវានឹងមាននិរន្តរភាពយូរអង្វែង, ពួកគេឈរនៅលើគោលការណ៍និតិរដ្ឋ, ដូច្នេះពួកគេនឹងឈរជាមួយផលប្រយោជន៍ Lithuania ។ រដ្ឋមន្ត្រីក្រសួងការបរទេស Lithuania , លោក Gabrelius Landsbergis ប្រាប់អ្នកយកព័ត៌មាននៅពាក់កណ្តាលខែវិច្ឆិការ។