Vilnius-(Reuters)
ចិនបានដាក់ការាំងខ្ទប់របស់គយមកលើការនាំចេញរបស់Lithuania, អង្គការពាណិជ្ជកម្ម Lithuaniaបាននិយាយកាលពីថ្ងៃសុក្រ ក្នុងអម្លុងពេលដែលមានជម្លោះការទូតដ៏ធ្ងន់ធ្ងររវាងទីក្រុងប៉េកាំងនិងVilniusអំពីសេចក្តីសំរេចរបស់រដ្ឋបាល់ទិកដែលអនុញ្ញាតិឲ្យតៃវ៉ាន់ដើម្បីបើកស្ថានទូតដែលមិនស្របច្បាប់។ចិនបានបន្ទាបចំណងការទូតជាមួយរដ្ឋបាល់ទិកនិងហើយនិងព្យួរសេវាស្ថានកុងស៊ុលនៅទីនោះបន្ទាប់ពីការិយាល័យតំណាងតៃវ៉ាន់នៅ Lithuania បានបើកទ្វារកាលពីថ្ងៃ១៨ខែវិច្ឆិកា ។
ចិនបានចាត់ទុកតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួនដែលគ្មានសិទ្ធជារដ្ឋ។ ការិយាល័យតំណាងតៃវ៉ាន់នៅអឺរ៉ុបនិងនៅអាមេរិកបានប្រើឈ្មោះជាទីក្តុងតៃបុិ ដើម្បីជៀសវាងនូវការនិយាយយោងថាកោះនេះត្រួតត្រាដោយខ្លួនឯង។ “ខ្ញុំមានការសោកស្តាយចំពោះការសំរេចចិត្តរបស់អាជ្ញាធរចិន”ប្រធានាធិបតី Gitanas Nouseda នៃប្រទេស Lithuania បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ។
“ វាជារឿងដែលគួរឲ្យអាណិត ដែលបានកើតឡើង ទោះបីជាLithuania បានពន្យល់យ៉ាងច្បាស់លាស់ថា ការបើកការិយាល័យតំណាងតៃវ៉ាន់មិនមានការប៉ះទង្គិចជាមួយនឹងនយោបាយចិនតែមួយនោះទេ ដែលយើងនៅតែថែររក្សារវា” លោកនិយាយថាលោកបានសុំឲ្យរដ្ឋាភិបាល Lithuania ស្វែងរកធ្យោបាយដើម្បីទូទាត់ពាណិជ្ជកម្មដែលបានខាត។ Lithuania នាសប្តាហ៍ក្រោយនឹងសុំឲ្យគណៈកម្មាការអឺរ៉ុបចូលមកពាក់ព័ន្ធនិងការពារផលប្រយោជន៍Lithuania អ្នកនាំពាក្យក្រសួងកាបរទេសបានប្រាប់Reutersកាលពីថ្ងៃសុក្រ។
របាយការណ៍ដំបូងនៃទង្វើររបស់គយចិនបានលេចឡើងកាលពីថ្ងៃព្រហស្បត៍ Vidmantas Janulavicius ប្រធានសម្ព័ន្ធមេត្រីនៃឧស្សាហករLithuania បាននិយាយអំពីសមាជិក៣រូបនៅក្នុងអង្គការពាណិជ្ជកម្ម។ គយចិនមិនបានចុះបញ្ជីរLithuania នៅក្នុងបញ្ជីរនៃប្រទេសដើមទៀតទេ ដូច្នេះទម្រង់បែបបទគយសំរាប់នាវាដឹកទំនិញមិនអាចបំពេញបានទៀតទេ” លោកនិយាយ។
សម្ព័ន្ធមេត្រីដែលមានសមាជិកពឹងផ្អែកទៅលើពាក់កណ្តាលនៃសេដ្ឋកិច្ចរបស់Lithuania នឹងស្នើរសុំឲ្យទៅរដ្ឋាភិបាលដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីការពាររនាំងពាណិជ្ជកម្មនេះ ។