BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

តៃវ៉ាន់បើកការិយាល័យនៅ Lithuania ច្រានចោលការប្រឆាំងរបស់ចិនទៅម្ខាង

ថ្ងៃសុក្រ, 19 ខែវិច្ឆិកា 2021 14:30  គុន ច័ន្ទរដ្ឋា

Taiwan-Taipei

តៃវ៉ាន់បានបើកស្ថានទូតនៅLithuania កាលពីថ្ងៃព្រហស្បត៍ក្នុងការទម្លុះទម្លាយការទូតសំរាប់កោះតៃវ៉ាន់ ច្រានចោលនូវការប្រឆាំងដ៏ខ្លាំក្លារបស់ទីក្រុងប៉េកាំងទៅម្ខាងចំពោះទង្វើរនេះ។ចិនបានទាមទារកាលពីខែសីហាឲ្យ រដ្ឋបាល់ទិកត្រូវដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីទីក្រុងប៉េកាំង និងថាខ្លួននឹងដកបេសកជនក្នុងទីក្រុង Vilnius បន្ទាប់ពីតៃវ៉ាន់បានប្រកាសថាការិយាល័យរបស់ខ្លួននឹងដាក់ឈ្មោះថា ​ "ការិយាល័យតំណាងតៃវ៉ាន់ក្នុងLithuania”។

photo_2021-11-19_10-12-44

ការិយាល័យតៃវ៉ាន់ផ្សេងទៀតនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក ប្រើឈ្មោះទីក្រុងតៃបុី ដើម្បីជៀសវាងថាដីកោះជារបស់តៃវ៉ាន់ ដែលចិនបានអះអាងថាជាទឹកដីរបស់ខ្លួន។ចិនបានខិតខំប្រឹងប្រែងដើម្បីឲ្យប្រទេសដ៏ទៃទៀតកំណត់នូវអន្តរទំនាក់ទំនងជាមួយតៃវ៉ាន់ ឬក៏កាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងតែម្តង។ មានតែ១៥ប្រទេសប៉ុណ្ណោះដែលមានទំនាកទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់។ប៉េកាំងក៏មានកំហឹងផងដែរជាមួយសេចក្តីសម្រេចរបស់ Lithuania ដើម្បីបើកតំណាងការិយាល័យរបស់ខ្លួននៅតៃវ៉ាន់ ទោះបីជាមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយក្តី។

ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថាការបើកការិយាល័យ វានឹងជាការអនុញ្ញាតិនៃកិច្ចសន្យាមួយថ្មី នៃចំណងការទូតរវាងតៃវ៉ាន់និងLithuania។ វានឹងមានសក្តានុពលមួយដ៏ធំសំរាប់កិច្ចសហប្រតិបត្តិការណ៍ផ្នែកឧស្សហកម្ម រួមបញ្ចូលទាំងផលិតផលមិនទាន់សម្រេច Laser និង fintech ។ ”តៃវ៉ាន់នឹងរក្សារថ្នាក់ថ្មមនិងជំរុញទំនាក់ទំនងមិត្តភាពនេះដោយឈរលើមូលដ្ឋាននៃតម្លៃរួម។ ជម្លោះជាមួយLithuania លើរឿងតៃវ៉ាន់បានពាក់ព័ន្ធទៅដល់សហរដ្ឋអាមេរិកផងដែរ ដែលបានគាំទ្រទីក្រុង Vilnius ទប់ទល់ជាមួយសម្ពាធរបស់ចិន។

ប្រទេសជាច្រើននៅតែរក្សារការិយាល័យរបស់ខ្លួនដែលមានស្រាប់នៅក្នុងទីក្រុងតៃបុី រួមបញ្ចូលទាំងសមាជិករដ្ឋសហគមន៍អឺរ៉ុបដែលជាដៃគូររបស់Lithuania មានដូចជា UK Australia និងUS។ ចិនបានសំដែងនូវការខឺងសម្បារយ៉ាងខ្លាំងក្នុងការបើកការិយាល័យកាលពីថ្ងៃព្រហស្បត៍នេះ ព្រមទាំងបានគំរាមពីផលវិបាកមិនច្បាស់លាស់។ រដ្ឋាភិបាលចិនសូមសម្តែងនូវការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លានិងជំទាស់ទៅនឹងទង្វើរដ៏ចម្លែកនេះ ភាគីLithuania ត្រូវទទួលខុសត្រូវចំពោះផលវិបាកដែលនឹងកើតមានឡើងជាបន្តរបន្ទាប់។


ថ្ងៃសុក្រ, 19 ខែវិច្ឆិកា 2021 14:30  គុន ច័ន្ទរដ្ឋា