BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] ភស្តុតាងបង្ហាញថ្មីនៅតំបន់ជម្លោះ Lima Site 85 ប្រទេសឡាវ

ថ្ងៃចន្ទ, 29 ខែកក្កដា 2024 15:24  BeeTube News

photo_1_2024-07-29_15-19-36

កាលពីពេលថ្មីៗនេះ មានការរកឃើញឡើងនូវសញ្ញាសេសសល់ពីបំណែកសាកសពទាហា៊នដែលបានបាត់បង់ជីវិតនៅក្នុងសម័យសង្គ្រាមវៀតណាមនៅឯខាងលើទីកន្លែងរ៉ាដាសំងាត់មួយហៅថា Lima Site 85 ដែលស្ថិតនៅខាងលើភ្នំ Phou Pha Thi នៃប្រទេសឡាវ។ តើមានរឿងអ្វីកើតឡើងនៅខាងលើទីកន្លែងនោះអោយពិតប្រាកដនាពេលកន្លងមក? តោះសូមតាមដានមើលពីប្រវត្តិនៃទីកន្លែងនេះបន្តិចទាំងអស់គ្នា។ ក្រលេកទៅមើលកាលពីអំឡុងឆ្នាំ១៩៦៨ តំបន់ដែលស្ថិតនៅលើកំពូលភ្នំនៃប្រទេសឡាវមួយនេះ ត្រូវបានអង្គភាពសំងាត់ CIA របស់អាមេរិក ត្រូវបានជ្រើសរើសជាតំបន់ដើម្បីដាក់ឃ្លាំមើល និងកំណត់គោលដៅទំលាក់គ្រាប់បែកវាយប្រហារមកលើទីក្រុង​​​ហាណូយ ប្រទេសរៀតណាម ដោយវាស្ថិតនៅចម្ងាយត្រឹមតែ 15 ម៉ាយពីគ្នាប៉ុណ្ណោះ។ នៅទីនោះ ពួកគេបានដាក់នូវឧបករណ៍ Transmiter ដែលអាចប្រតិបត្តិការរ៉ាដាឆ្ពោះទៅកាន់វៀតណាមខាងជើង ដើម្បីអាចកំណត់គោលដៅទំលាក់គ្រាប់បែកបាននៅគ្រប់អាកាសធាតុទាំងអស់។ កាលពីពេលនោះផងដែរ តំបន់ Lima Site 85 គឺស្ថិតនៅត្រង់ចំណុចកណ្តាលមួយដែលភាគីជម្លោះដណ្តើមគ្នាចង់បាន ដោយវៀតណាមខាងជើងត្រូវការប្រើប្រាស់វាដើម្បីបញ្ជូនទ័ព និងគ្រឿងភស្តុភារទៅកាន់ប្រទេសឡាវ ខណៈសហរដ្ឋអាមេរិកត្រូវការប្រើប្រាស់វាដើម្បីធ្វើការឈ្លបយកការណ៍ និងគាំទ្រប្រតិបត្តិការណ៍ទប់ទល់ជាមួយនឹងរៀតណាមខាងជើង។ 

photo_2_2024-07-29_15-19-36

នាពេលនោះ ប្រទេសឡាវគឺរងនូវជំលោះស៊ីវិលមួយ រវាងក្រុមបក្សគុម្មុយនីស្ត៍ Pathet Lao ដែលចង់ដណ្តើមគ្រប់គ្រងខេត្ត Louang Phrabang នៃតំបន់ភូមិភាគខាងជើង ដែលមាននូវតំបន់យុទ្ធសាស្រ្ត Lima Site 85 នៅខាងលើភ្នំនេះ ម្ល៉ោះហើយទើបបង្កអោយមានជំលោះកើតឡើងរវាងក្រុមបក្សគុម្មុនីស្ត៍ឡាវដែលគាំទ្រដោយប្រទេសវៀតណាមខាងជើង និងប្រទេសចិន ប៉ះជាមួយនឹងក្រុមកងកម្លាំងអាកាស និង CIA របស់អាមេរិក ដែលគាំទ្រដោយជនជាតិ Hmong និង Yao នៅក្នុងតំបន់ភ្នំនេះ រួមជាមួយនឹងប្រទេសថៃភាគខាងជើងផងដែរ។ កាលសម័យកាលនោះ បន្ទាប់ពីមានការទំលាក់គ្រាប់បែកលើគ្នាប៉ុន្មានថ្ងៃជាបន្តបន្ទាប់គ្នា នាពេលយប់មួយវៀតណាមខាងជើងបានយកឈ្នះដោយការលបឡើងចូលទៅវាយលុកតំបន់ភ្នំរបស់សត្រូវតែម្តង។ ដោយពួកគេបានសម្លាប់ប្រជាជន Hmong ជាហូរហែ ដែលរស់នៅតាមបណ្តោយជ្រលងភ្នំហ៊ុំព័ទ្ធនោះ ជាពិសេសព្រមទាំងបានឡើងទៅសម្លាប់ទាហាន និងកងទ័ពអាមេរិក និងចាប់ខ្លួនអ្នកវិទ្យាសាស្រ្តដែលតាំងទីនៅតំបន់រ៉ាដា Lima Site 85 នោះផងដែរ។ មានមេដឹកនាំកងកម្លាំងអាមេរិកម្នាក់ដ៏សំខាន់ក៏ត្រូវបានពលីជីវិតនៅក្នុងបព្វហេតុនោះផងដែរ ព្រមទាំងមានទាហាន និងកងកម្លាំងអាកាសជាច្រើននាក់ទៀត។ បន្ទាប់ពីវៀតណាមខាងជើងបានដណ្តើមយកតំបន់រ៉ាដា Lima Site 85 បានជោគជ័យហើយ សហរដ្ឋអាមេរិកក៏មិនបានរង់ចាំយូរនោះដែរ ពួកគេក៏បានធ្វើប្រតិបត្តិការទំលាក់គ្រាប់បែកម្តងទៀតនៅទីកន្លែងនោះដើម្បីចៀសវាងកុំអោយសម្ភារៈ ឧបករណ៍ និងបច្ចេកវិទ្យាទាំងឡាយនៅទីកន្លែងនោះ ត្រូវបានធ្លាក់ទៅក្នុងដៃរបស់សត្រូវ។ ម្ល៉ោះហើយទើបមកទល់ពេលនេះ មានការបាត់ខ្លួននៃកងកម្លាំងអាមេរិកជាច្រើននាក់ដែលត្រូវបានបាត់ខ្លួនទៅជាមួយស្លាកស្នាមដែលមិនអាចរកឃើញ ថ្វីបើអ្នកខ្លះត្រូវបានសន្មត់ឡើងថា គ្រាន់តែប្រហែលជាភាសខ្លួនទៅប្រទេសជិតខាងប៉ុណ្ណោះ ប៉ុន្តែភស្តុតាងជាក់ស្តែងកាលពីពេលថ្មីៗនេះបានបង្ហាញថាពួកគេពិតជាបានបាត់បង់ជីវិតរួចទៅហើយ។

photo_3_2024-07-29_15-19-36


 


ថ្ងៃចន្ទ, 29 ខែកក្កដា 2024 15:24  BeeTube News