ការប្រគំតន្រ្តីពិព័រណ៍នៃក្តីស្រលាញ់ដែលធ្វើឡើងរយៈពេលពីរថ្ងៃនៅផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉លកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅនេះមានការចូលរួមពីកំពូលសិល្បករល្បីៗមួយចំនួនដូចជាកញ្ញាសុខពិសី និងលោកលីមតិចម៉េងជាដើមដែលចូលរូមកំដរបរិយាកាសសំរាប់ឳកាសនៃពិធីបុណ្យនៃក្តីស្រលាញ់នេះ។ យ៉ាងណាមិញផងដែរទាក់ទងនឹង Theme នៃក្តីស្រលាញ់ ពិធីករលោកប៉ែនចំរុងក៏បានធ្វើការសួរនាំដល់រឿងរ៉ាវសារភាពស្នេហ៍ទៅកាន់ក្រាស់ រឺមនុស្សជាទីស្រលាញ់ផងដែរ ហើយក្នុងនោះផងដែរលោកលីមតិចម៉េងក៏ជាគោលដៅដែលលោកប៉ែនចំរុងចាក់រឹសគល់សួរនាំថានរណាជាមនុស្សក្នុងចិត្តរបស់លោកលីមតិចម៉េង។
ជាមួយនឹងការបិទបាំងភ្នែកលោកលីមតិចម៉េង ហើយក៏បានអោយក្រុមគ្រួសារលោកលីមតិចម៉េងឡើងមកប៉ះដៃលោកម្តងម្នាក់ និងអោយធ្វើការទស្សន៍ទាយ។ លោកលីមតិចម៉េងបដិសេធមិនមានលួចស្រលាញ់នរណាទេ ហើយនៅតែទទូចនិយាយថាស្រលាញ់តែគ្រួសាររបស់លោកទេ។ ក្រោយមកពិធីករប៉ែនចំរុងក៏ធ្វើការស្រាយក្រម៉ាចេញពីភ្នែករបស់លោកទើបឃើញថាជាក្រុមគ្រួសាររបស់លោក ហើយក៏ជាមនុស្សក្នុងចិត្តរបស់លោកពិតមែន ទើបធ្វើអោយលោកតិចម៉េងស្រក់ទឹកភ្នែកដោយក្តីរំភើបជាមួយនឹងម្តាយ ឪពុក និងប្អូនស្រីបង្កើតរបស់លោក។ តើទស្សនិកជនវិញមាននរណាដែលធ្វើអោយអ្នកទាំងអស់គ្នារំភើបនៅថ្ងៃនៃក្តីស្រលាញ់នេះ? Let me know in your comment below!