ប្រទេសហុងកុងបានធ្វើកម្មវិធីប្រគល់ពានរង្វាន់ដល់សិល្បករ Hip Hop ហុងកុងជាលើកដំបូងតាមរយៈកម្មវិធី Whats Good Music Awards។ ឃើញថាបន្ទាប់ពីមានការរអាក់រអួលក្នុងគំរោងដំណើរការជាច្រើនសារ ពេលនេះកម្មវិធីប្រគល់ពានរង្វាន់បានបញ្ចប់ទៅជាស្ថាពរនៅក្នុងថ្ងៃទី០៦ ខែសីហាកន្លងទៅនេះដោយមានវត្តមានអ្នកគាំទ្រប្រហែល៧០០០នាក់។ អ្នកនៅពីក្រោយការជ្រោមជ្រែងកម្មវិធី Whats Good Music Awards នេះឡើងគឺក្រោមការស្ថាបនារបស់លោក OGs រួមជាមួយអ្នកចូលរួមស្ថាបនាជាច្រើននាក់ដូចជា MC Yan, Phat Chan, Chi Chung, Kit, Wise Teryaki boyz, Davy Chan ជាដើម។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នោះដែរ ឃើញថាមានសិល្បរករចូលរួមសម្តែងប្រហែល៥០នាក់ និងមានការប្រគល់ពានចំនួន៤៧ ផងដែរទៅតាមផ្នែកនីមួយៗដូចជាផ្អែកទៅលើសិល្បករ បទចំរៀង ការផលិត និងការផ្តល់ជូនពិសេសផងដែរចំណែកលទ្ធផលផ្អែកទៅលើចំនួនបោះឆ្នោតផងដែរដែលធ្វើឡើងនៅលើគេហទំព័រ Whats good music awards 2022 តែម្តង។
សិល្បករទទួលបានពានរង្វាន់ច្រើនគួរអោយចាប់អារម្មណ៍ច្រើនជាងគេ គឺលោក JB ហើយលោកទទួលបានពានរង្វាន់ Artist of the year ផងដែរ។ ចំនែកលោក LMF ក៏បានត្រលប់ទៅផ្ទះវិញជាមួយពានរង្វាន់ Top honor of hall of fame artists ផងដែរ។ យ៉ាងណាមិញការធ្វើកម្មវិធីនេះឡើងព្រោះលោកOGs និងក្រុមរបស់លោកយល់ឃើញថាស្របពេលដែលពិភពលោកកំពុងបែរទីផ្សារទៅរកការគំាទ្រវិស័យចំរៀងក្នុងស្រុក គឺជាពេលវេលាល្អមួយដែលលោកបង្កើតកម្មវិធីប្រគល់ពានរង្វាន់ដល់សិល្បៈហីបហប់សំរាប់ប្រទេសហុងកុង និងទទួលបានការអញ្ជើញចូលរួមពីអ្នកគាំទ្រជាច្រើន។ កន្លងមកប្រទេសហុងកុងជ្រើសរើសមិនពង្រីកទីផ្សារអន្តរជាតិដោយការច្រៀងចំរៀងជាភាសាចិន Mandarin រឺក៏ភាសាអង់គ្លេសនោះទេ ពួកគេនៅតែច្រៀងជាភាសាហុងកុងដដែល ហើយនេះបានធ្វើអោយអ្នកគាំទ្រក្នុងស្រុកពេញចិត្តជាខ្លាំង។ ត្រលប់មកវិញផងដែរ សំរាប់កម្មវិធីមួយនេះ លោកMC Yan បានសុំសហការជាមួយនឹងទស្សនាវដ្តី LiFTED Asia ដើម្បីធ្វើជាប្រពន្ធ័ផ្សព្វផ្សាយមួយសំរាប់ពួកគេ។ នៅពេលបញ្ចប់កម្មវិធីក្នុងយប់នោះផងដែរ Whats Good Music Awards ក៏បានធ្វើការប្រកាសពានរង្វាន់កិត្តិយសដល់សិល្បករ៤រូបប្រចាំទស្សនាវដ្តី LiFTED ផងដែរ គឺពានរង្វាន់ LiFTED Asian Flow Award ទៅកាន់ លោក Balming Tiger នៃប្រទេសកូរ៉េ, លោកMiyachi មកពីប្រទេសជប៉ុន, លោក VannDa ប្រចាំប្រទេសកម្ពុជា, និង Asiaboy禁藥王& Lizi栗子 របស់តៃវ៉ាន់។