BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] អ្វីដែលរុស្ស៊ីអាចរៀនពីការដណ្តើមបានរថក្រោះ Leopard 2A6

ថ្ងៃសុក្រ, 07 ខែមិថុនា 2024 09:08  BeeTube News

photo_1_2024-06-07_09-02-28

រថក្រោះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជម្លោះអ៊ុយក្រែន។ ជាមួយភាគីទាំងពីរបានប្រើប្រាស់ពួកវានៅក្នុងសមត្ថភាពផ្សេងៗគ្នា។ប្រទេសរុស្ស៊ីជាប្រទេសធំជាងគេលើពិភពលោកដែលមានកងរថក្រោះដាក់ពង្រាយយ៉ាងធំទូលាយដែលមានចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដ៏ពេញលេញរបស់ពួកគេមកលើអ៊ុយក្រែនម្ល៉េះ។ ផ្ទុយ​ទៅ​វិញ អ៊ុយក្រែនដែល​ដំបូង​មានការខ្វះ​ខាតចំនួនរថក្រោះជាច្រើន ក៏បានទទួលការបរិច្ចាគរថក្រោះពីសម្ព័ន្ធមិត្តរបស់ពួកគេ។ នេះបានប្រែក្លាយសមរភូមិទៅជាការបង្អួតគ្នាទៅវិញទៅមក មិនត្រឹមតែរវាងរថក្រោះរុស្ស៊ីនិងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏នៅរវាងបច្ចេកវិទ្យារថក្រោះសូវៀត និងលោកខាងលិចផងដែរ។ ការប្រើប្រាស់រថក្រោះជាច្រើននេះបានបណ្តាលឱ្យមានការបាត់បង់ចំនួនយ៉ាងច្រើន។

ជាមួយនឹងមួយចំនួនត្រូវបានធ្លាក់ចូលទៅក្នុងកណ្តាប់ដៃសត្រូវ និងមួយចំនួនទៀតត្រូវបានដណ្តើមយកទៅទាំងក្នុងស្ថានភាពដំណើរការនៅល្អទាំងស្រុង។ ថ្មីៗនេះវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីរថយន្តដឹកទំនិញមួយគ្រឿងបានដឹកជញ្ជូនរថក្រោះ Leopard 2A6 មួយគ្រឿងនៅខាងក្នុងប្រទេសរុស្ស៊ី។ រថក្រោះនេះដែល​ផលិតឡើង​ដោយ​អាឡឺម៉ង់​និង​បរិច្ចាគដល់កងកម្លាំងអ៊ុយក្រែន ហើយត្រូវបានចាត់​ទុក​ថា​ជា​រថក្រោះ​ដ៏​ខ្លាំង​បំផុត​របស់​អ៊ុយក្រែន គឺត្រូវ​បាន​ដណ្តើមយកទៅ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លានៅ​តំបន់Avdiivka។ រថក្រោះដែលដណ្តើមបានគឺហាក់ដូចជាស្ថិតនៅក្នុងស្ថានភាពល្អគួរសម។ ទាហានបាននិយាយថាការជម្លៀសរថក្រោះនេះពិតជាលំបាកណាស់ ដោយសារតែវាស្ថិតនៅជិតតំបន់ប្រយុទ្ធសកម្មប៉ុន្តែពួកគេអាចផ្លាស់ទីវាបានសម្រេចដោយបន្ទាប់ពីផ្លូវត្រូវបានបំផ្លាញដោយបន្ទុះ។ របាយការណ៍​របស់​រុស្ស៊ី​បញ្ជាក់​ថាក្រុមជួសជុលនិងជម្លៀស​បាន​ព្យាយាម​ទាញ​យករថក្រោះនេះពីសមរភូមិប៉ុន្តែការប្រឹងប្រែងរបស់ពួកគេមិនទទួលបានជោគជ័យទេ។

photo_2_2024-06-07_09-02-28

ដូច្នេះហើយរថក្រោះត្រូវដឹកជញ្ជូនទៅកាន់ទីក្រុងម៉ូស្គូជំនួសវិញចាត់ទុកជារង្វាន់នៃសង្គ្រាមដ៏មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវដោយអ្នកឯកទេសរុស្ស៊ី។ យោធាអ៊ុយក្រែន តាមសេចក្តីរាយការណ៍គឺមាននូវរថក្រោះនេះចំនួន២១គ្រឿង ខណៈក្នុងនោះរថក្រោះចំនួន 18 គ្រឿងត្រូវបានផ្តល់ជូនដោយប្រទេសអាឡឺម៉ង់និងសេសសល់ផ្សេងទៀតគឺបានពីព័រទុយហ្គាល់។ រថក្រោះ Leopard 286 គឺជាកំណែដ៏ទំនើបនៃរថក្រោះអាល្លឺម៉ង់ដ៏ល្បីល្បាញ។ ជាមួយនឹងល្បឿនកំពូលរបស់វាប្រហែល 68 គីឡូម៉ែត្រក្នុងមួយម៉ោងនិងរយៈចម្ងាយប្រហែល 500 គីឡូម៉ែត្រ រថក្រោះ Leopard 286 បានបង្ហាញពីឧត្តមភាពចល័តដ៏អស្ចារ្យក្នុងសមរភូមិ។ លើសពីនេះទៀត វាត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការបាញ់ដ៏ទំនើប។ ខណៈពេលដែល Leopard 2a6 ហាក់ដូចជាមានប្រយោជន៍សម្រាប់អ៊ុយក្រែន, ការពិតទៅគឺវាមិនបែបនោះទាំងស្រុងទេ។ 

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់អ្នកនយោបាយអាល្លឺម៉ង់លោក Sebastian schaefer បាននិយាយកាលពីចុងខែមករាថា ភាគច្រើននៃរថក្រោះ Leopard 2a6 ផ្តល់អោយអ៊ុយក្រែនត្រូវបានរាយការណ៍ថាមិនអាចប្រើបានដោយសារបញ្ហាពិបាកជួសជុល និងថែទាំ។ លោក schaefer បានចង្អុលបង្ហាញថាដោយសារមជ្ឈមណ្ឌលតំហែទាំនៅលីទុយអានីមិនមានគ្រឿងបន្លាស់ទាំងអស់ទេ។ គួរឱ្យចាប់អារម្មណ៍ថា រថក្រោះនេះមិនមែនជាលើកទីមួយទេដែលត្រូវដណ្តើមបានដោយរុស្ស៊ី។ នៅថ្ងៃទី 10 ខែមីនារូបថតមួយត្រូវបានចេញផ្សាយដោយប្រភពរុស្ស៊ី បង្ហាញថាទាហានរុស្ស៊ីបានកំពុងឈរនៅក្បែររថក្រោះ Leopard 2a6 ដំណើរការនៅល្អមួយគ្រឿង។ ពួកគេបានអះអាងថារថក្រោះនេះត្រូវបានដណ្តើមដោយពួកគេ។ ប្រភពអ៊ុយក្រែននិងអាល្លឺម៉ង់ក៏បានបញ្ជាក់ផងដែរថា នេះពិតជារថក្រោះ Leopard 2a6 ពិតប្រាកដមែន។​​​

photo_3_2024-06-07_09-02-28


 


ថ្ងៃសុក្រ, 07 ខែមិថុនា 2024 09:08  BeeTube News