សង្គ្រាមនៅអ៊ុយក្រែនបានធ្វើដំណើរជិតមកដល់ចំណុចកំពូលហើយ ខណៈដែលទាំងសងខាងកំពុងរៀបចំសម្រាប់សមរភូមិយ៉ាងមោះមុត យ៉ាងណាមិញសំរាប់រឿងរ៉ាវចម្បងនៅក្នុងសមរភូមិនៃឆ្នាំកន្លងទៅគឺជាគោលដៅសង្គ្រាមដណ្តើមយកតំបន់គ្រីមៀដោយមានជំនួយពីសម្ព័ន្ធមិត្តលោកខាងលិច។ អ៊ុយក្រែនគឺកំពុងតែបង្កើតស្នូលកងទ័ពថ្មីចំនួនបីដែលនឹងត្រូវបានបំពាក់ដោយរថក្រោះ Leopard និងAbrams ជាមួយនឹងរថក្រោះរថពាសដែកដទៃទៀត។ មេបញ្ជាការរបស់អ៊ុយក្រែនគឺមិនទាន់ប្រញាប់នៅឡើយទេចំពោះការវាយលុកមួយទៀតហើយពួកគេកំពុងតែរក្សាទុកនូវកងទ័ពល្អបំផុតរបស់ពួកគេសម្រាប់ធ្វើសមរភូមិដ៏មោះមុតផងដែរ។ កាលពីរដូវស្លឹកឈើជ្រុះមុន មានការសម្រេចចិត្តរៀបចំរថពាសដែកដ៏មានឥទ្ធិពលដែលនឹងបំបែកកំលាំងវាយលុកជួរមុខរុស្ស៊ី និងបណ្តាលអោយរុស្ស៊ីចុះចាញ់ជាមួយនឹងភាពបរាជ័យមិនអាចងើបបាន។ មកដល់ទីបញ្ចប់នេះអ៊ុយក្រែនក៏កំពុងបង្កើតកងទ័ពថ្មីនៅខាងក្រោយពួកគេផងដែរ ដែលមានយ៉ាងហោចណាស់ទាហ៊ាន150០០០នាក់កំពុងរៀបចំខ្លួនសំរាប់ការប្រយុទ្ធរបស់ពួកគេ។
ពួកគេនឹងត្រូវបំពាក់អាវុធផ្តាច់មុខជាមួយនឹងរថក្រោះលោកខាងលិចGerman Leopards និងរថក្រោះអាមេរិច Abrams និងរថក្រោះអង់គ្លេស Challengers។ ប្រទេសលោកខាងលិចក៏កំពុងតែធ្វើសកម្មភាពយ៉ាងសកម្មរួចមកហើយក្នុងការផ្គត់ផ្គង់រថក្រោះរបស់ពួកគេទៅកាន់អ៊ុយក្រែននិងទាហានអ៊ុយក្រែនកំពុងហ្វឹកហាត់យ៉ាងសកម្ម។ សរុបជាង 450 រថក្រោះនឹងមកដល់នៅក្នុងប្រទេសអ៊ុយក្រែនដែលនេះគួរតែគ្រប់គ្រាន់ហើយសំរាប់បំបែកទីតាំងរុស្ស៊ីនិងជាមូលដ្ឋានផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិ។ តើអ្នកណានឹងរៀបចំលឿនជាងសម្រាប់ការប្រយុទ្ធដ៏មោះមុតនេះ? ហើយអ្នកណានឹងមានប្រៀបជាងសំរាប់យកឈ្នះ យើងនឹងមកនិយាយអំពីរឿងនេះបន្តិចទៀតនេះ។ ខណៈពេលដែលលោកពូទីនកំពុងរៀបចំក្រុមទាហានតំលៃទឹកប្រាក់រាប់លានដុល្លា កងទ័ពអ៊ុយក្រែនបានដាក់ការភ្នាល់របស់ខ្លួននៅលើឧត្តមភាពបច្ចេកទេសដោយមានរថក្រោះ និងមីស៊ីលរយៈចម្ងាយមធ្យមដែលសម្ព័ន្ធមិត្តលោកខាងលិចបានផ្គត់ផ្គង់មកដល់អ៊ុយក្រែនដែលគួរតែអាចនាំទៅរកជ័យជំនះ។ ប្រជាជនរុស្ស៊ីនៅតែមានសង្ឃឹមថាអាចយកឈ្នះអ៊ុយក្រែនបានជាមួយនឹងឧត្តមភាពលើចំនួនជាច្រើនរបស់ពួកគេ។
បច្ចេកទេសនេះបានដំណើរការយ៉ាងល្អនៅលើផ្នែកជួរមុខនៃភាគខាងកើតនៃតំបន់ Bakhmut។ តាមទ្រឹស្តីរុស្ស៊ីអាចដាក់ទាហានបានច្រើនជាង5 លាននាក់ទៅទៀតដោយបំពាក់នូវអាវុធរឺសូម្បីតែគ្មានអាវុធទំនើប ក៏តំលៃកងទ័ពរាប់លានដុល្លារនឹងជាបញ្ហាដែលមិនអាចគ្រប់គ្រងបានសម្រាប់អ៊ុយក្រែនផងដែរ។ ពូទីនមានឆន្ទៈលះបង់ជីវិតទាហានរបស់ខ្លួនដើម្បីដោះដូរនឹងការយកឈ្នះ។ ទន្ទឹមនឹងនេះដែរអ៊ុយក្រែនកំពុងតែជួបប្រទះបញ្ហាជាមួយកំលាំងធនធានមនុស្សដូច្នេះផ្លូវចេញតែមួយគត់គឺការដាក់ភ្នាល់លើសម្ភារៈយោធារបស់លោកខាងលិច។ គួរឱ្យចាប់អារម្មណ៍ផងដែរអ៊ុយក្រែនមានផែនការប្រឆាំងការវាយប្រហារយ៉ាងច្បាស់លាស់ដែលងាយស្រួលយល់ដោយគ្រាន់តែមើលផែនទី។ គ្មានមេបញ្ជាការអ៊ុយក្រែនណាម្នាក់ទេដែលលាក់បាំងវា មានតែកាលបរិច្ឆេទនៃប្រតិបត្តិការប៉ុណ្ណោះហើយព័ត៌មានលម្អិតរបស់វាប៉ុណ្ណោះដែលមិនត្រូវបានបញ្ចេញឡើយ។ នេះជារបៀបដែលផែនការប្រឆាំងទុកត្រូវបានរៀបចំឡើង។ ដំបូងឡើយយោធាអ៊ុយក្រែននឹងបំផ្លាញឃ្លាំងអាវុធរុស្ស៊ីទាំងអស់និងហេដ្ឋារចនាសម្ព័ន្ធយោធាទាំងអស់នៅក្នុងរយៈចម្ងាយ150 គីឡូម៉ែត្រនៃខ្សែជួរមុខ។
កាំជ្រួចមីស៊ីលរបស់អាមេរិកដែលបាញ់បង្ហោះចេញពីប្រព័ន្ធ highmars គួរណាតែអាចជួយដោះស្រាយក្នុងរឿងនេះបាន។ អង់គ្លេសក៏បានសន្យាថានឹងផ្គត់ផ្គង់មីសុីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនដែរ។ ប្រហែលទាំងនេះជាកាំជ្រួចមីស៊ីលអាកាសStorm Shadow ដែលមានរយៈចម្ងាយលើសពី២៥០គីឡូម៉ែត្រ។ កាំជ្រួចទាំងនេះអាចបាញ់ចេញពីយន្តហោះសូវៀតMiG-29បាន។ នៅប្រទេសស្លូវ៉ាគីបានសន្យាថានឹងផ្ទេរយន្តហោះទាំងនេះទៅកាន់អ៊ុយក្រែន។ ជាទូទៅនៅពេលដែលអ្នកបានឮថាកងទ័ពអ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារយ៉ាងសកម្មទៅលើផ្នែកខាងក្រោយរបស់រុស្ស៊ីហើយមានន័យថានេះជាការរៀបចំសម្រាប់ការប្រយុទ្ធដ៏ខ្លាំងក្លាមួយហើយ។ បន្ទាប់មកកងទ័ពអ៊ុយក្រែន ដែលប្រដាប់ដោយរថក្រោះអាឡឺម៉ង់អាមេរិកនិងអង់គ្លេសនឹងត្រូវតែបំបែកប្រព័ន្ធការពាររបស់រុស្ស៊ីនៅភាគខាងត្បូងនៃប្រទេសនិងកាត់តាមច្រក Corridor Crimea។ប្រហែលមួយសប្តាហ៍ប៉ុណ្ណោះអ៊ុយក្រែនគួរតែអាចទៅដល់ច្រាំងសមុទ្រ azov ព័ទ្ធជុំវិញទីក្រុងនានានៃ Melatopo និង burdansk បានហើយ។ ប្រព័ន្ធការពាររុស្ស៊ីទាំងមូលនៅភាគខាងត្បូងអ៊ុយក្រែនឈរលើ៣ចំនុចមុនគេ ទីមួយគឺទីក្រុង Melatopo ដែលជាកន្លែងដែលរុស្ស៊ីបានបង្កើតឃ្លាំង និងបន្ទាយជាច្រើនសម្រាប់យោធារបស់ពួកគេ។ ទីពីរគឺការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវពីតំបន់Crimea និងទីបីគឺការដឹកជញ្ជូនតាមផ្លូវដែកទៅកាន់ផ្លូវរថភ្លើងប្រសព្វ volnawaja ជាមួយនឹងមីស៊ីលថ្មី។
អ៊ុយក្រែននឹងអាចបំផ្លាញបានទាំងអស់នេះដូចនឹងការបំផ្លាញគោលដៅរាប់រយរបស់ពួកគេជាមួយនឹងមីស៊ីលនៃអាវុធ highmars កាលពីឆ្នាំមុនផងដែរ។ បន្ទាប់មក ទាហានថ្មើរជើងអ៊ុយក្រែនមានជំនួយដោយរថក្រោះនឹងត្រូវឆ្លងកាត់ច្រាំងសមុទ្រ azov បន្ទាប់មកអ៊ុយក្រែនជាថ្មីម្តងទៀតនឹងចាប់ផ្តើមការវាយប្រហារបំផ្លិចបំផ្លាញជាច្រើនដងមកលើស្ពាននៃតំបន់គ្រីមៀ ដែលអាចធ្វើឡើងទៅបានជាមួយនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយ និងដ្រូន Kamikaze។ អ៊ុយក្រែនផលិតដ្រូនទាំងនេះដើម្បីអាចបំផ្លាញជំហររបស់ស្ពានហើយកាំជ្រួចក៏អាចបំផ្លាញផ្លូវដែកយ៉ាងខ្លាំងផងដែរ ដែលទាំងអស់នេះនឹងអាចរំខានដល់ដំណើរការផ្គត់ផ្គង់ពីរុស្ស៊ីទៅគ្រីមៀបាន ហើយគ្រីមៀនឹងរកឃើញខ្លួនឯងអាចត្រឹមទទួលបានការផ្គត់ផ្គង់ជំនួយពីរុស្ស៊ីបានត្រឹមតែរយៈកាប៉ាល់ប៉ុណ្ណោះប៉ុន្តែបន្ទាប់មកពួកគេនឹងប្រថុយបាត់បង់កប៉ាល់ទាំងអស់របស់ពួកគេដោយសារតែកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយទាំងនោះចូលចិត្តវាយប្រហារកប៉ាល់ធំៗទាំងនោះណាស់។ គួររំលឹកផងថាអ៊ុយក្រែនធ្លាប់បានធ្វើអោយលិចលង់នាវាដ៏ធំរបស់រុស្ស៊ីមួយគ្រឿងរួចមកហើយដែលមានឈ្មោះថា muskva នៅពេលដែលវាមកជិតឆ្នេរសមុទ្រពេក។ ដោយគ្មានការផ្គត់ផ្គង់សំខាន់ដល់ក្រុមយោធារុស្ស៊ីទាំងមូលនៅCrimeaក្នុងភាគខាងត្បូងនៃអ៊ុយក្រែន នោះនឹងត្រូវឡោមព័ទ្ធដោយក្រោមការវាយលុករបស់ទ័ពថ្មើរជើងអ៊ុយក្រែនមិនយូរមិនឆាប់។
ពួកគេនឹងត្រូវចុះចាញ់ ឬត្រូវបានបំផ្លាញជាមិនខាន។ រថក្រោះ Leopard របស់អាឡឺម៉ង់នឹងក្លាយជាកម្លាំងពាសដែកដ៏ចម្បងនៃសមរភូមិខាងមុខ។ ប្រភេទរថក្រោះទាំង២នេះនឹងត្រូវបានផ្គត់ផ្គង់ទៅកាន់អ៊ុយក្រែនគឺ Leopard1 A5 និងLeopard 2 A6។ គោលបំណងសំខាន់នៃរថក្រោះ Leopard នៅក្នុងសង្គ្រាមនេះគឺដើម្បីគាំទ្រកងទ័ពថ្មើរជើង រថក្រោះត្រូវតែបំបែកការការពារសត្រូវនិងរៀបចំផ្លូវសម្រាប់ទ័ពថ្មើរជើង ដូចជារថក្រោះនឹងបំផ្លាញកន្លែងបាញ់ប្រហាររបស់សត្រូវ ប្រព័ន្ធការពារ ម៉ាស៊ីនកាំភ្លើងជាដើម។ គួររំលឹកអ្នកផងដែរថាបន្ទាប់ពីសង្គ្រាមរយៈពេលមួយឆ្នាំអ៊ុយក្រែនបានបាត់បង់រថក្រោះជាច្រើន ឥឡូវនេះស្ទើរតែមិនមានរថក្រោះគ្រប់គ្រាន់នោះទេសម្រាប់ប្រតិបត្តិការការពារ និងដើម្បីរៀបចំការវាយលុកប្រកបដោយជោគជ័យនោះយើងត្រូវការលុះត្រាណាមានយ៉ាងហោចណាស់រថក្រោះចំនួន 500 រថក្រោះបន្ថែមទៀតហើយនោះមានតែសម្ព័ន្ធមិត្តលោកខាងលិចប៉ុណ្ណោះទេដែលអាចជួយសង្គ្រោះអ៊ុយក្រែនបាន។