BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីព្រមានលោកខាងលិចដែលផ្តល់រថក្រោះអាល្លឺម៉ង់ Leopard ថាជាអាវុធគ្រាប់បែកនុយក្លេអ៊ែរដ៏កខ្វក់

ថ្ងៃសុក្រ, 27 ខែមករា 2023 15:59  BeeTube News

2023-01-27 15.53.15

ប្រទេសរុស្ស៊ីបានកំនត់ហៅរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ដែលបានបញ្ជូនមកកាន់អ៊ុយក្រែនថាជា "គ្រាប់បែកនុយក្លេអ៊ែរកខ្វក់" មុនពេលព្រមានដល់"ប្រទេសជំនួយលោកខាងលិចដែលបានឧបត្ថម្ភគ្រឿងយោធាទៅអោយទីក្រុង Kyiv" ប្រឆាំងនឹងការបញ្ជូនរថពាសដែក។ លោក Konstantin Gavrilov ប្រធានគណៈប្រតិភូរុស្ស៊ីនៅអង្គការសន្តិសុខនិងសហប្រតិបតិ្តការរបស់ទីក្រុងViennaនៅអឺរ៉ុបស្តីពីវេទិកាសន្តិសុខយោធា និងការគ្រប់គ្រងអាវុធ បាននិយាយថា រថក្រោះ Leopard 2 ត្រូវបានបំពាក់ដោយគ្រាប់ផ្លោងពាសដែករងដែលមានស្នូលអ៊ុយរ៉ាញ៉ូម។ សារព័ត៌មាន RIA Novosti របស់វិមានក្រឹមឡាំង បាននិយាយថា ការប្រើប្រាស់ម៉ាស៊ីនទាំងនេះ នឹងត្រូវបានចាត់ទុកថាជាការប្រើប្រាស់ "គ្រាប់បែកកខ្វក់" ប្រឆាំងនឹងប្រទេសរុស្ស៊ី។

យោងតាមការិយាល័យកែសម្រួលអត្ថបទរបស់ BBC របស់រុស្ស៊ី លោក Gavrilov បាននិយាយថា "យើងព្រមានប្រទេសជំនួយលោកខាងលិចដែលបានឧបត្ថម្ភគ្រឿងយោធាមកដល់ទីក្រុង Kyiv ថាប្រឆាំងនឹងការលើកទឹកចិត្តបង្កហេតុនុយក្លេអ៊ែរ និងការគំរាមកំហែងរបស់រុស្ស៊ី"។ លោកបានបន្តទៀតថា"យើងដឹងថារថក្រោះ Leopard 2 ក៏ដូចជារថក្រោះប្រយុទ្ធថ្មើរជើង Bradley និង Marder ផងដែរត្រូវបានបំពាក់ដោយគ្រាប់បែកពាសដែកដែលមានទំហំតូចជាមួយនឹងស្នូលអ៊ុយរ៉ាញ៉ូមហើយចំណែកការប្រើប្រាស់វិញអាចនាំទៅដល់ការបំពុលនៅក្នុងតំបន់ ដូចអ្វីដែលបានកើតឡើងនៅក្នុងប្រទេស យូហ្គោស្លាវី និងអ៊ីរ៉ាក់ផងដែរ”។ លោក Gavrilov បានបន្ថែមថា "ប្រសិនបើទីក្រុង Kyiv ត្រូវបានផ្គត់ផ្គង់ដោយគ្រាប់បែកបែបនេះសំរាប់ជំនួយសម្ភាៈយោធាធុនធ្ងន់ពីអង្គការណាតូ យើងនឹងចាត់ទុកវាជាការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរដ៏កខ្វក់ប្រឆាំងនឹងប្រទេសរុស្ស៊ី ជាមួយនឹងផលវិបាកដែលកើតឡើងទាំងអស់" ។ លោកក៏បាននិយាយផងដែរថាប្រទេសលោកខាងលិចដែលគាំទ្រអ៊ុយក្រែនបានបង្ខំអោយប្រទេសអាល្លឺម៉ង់ឱ្យធ្វើការសម្រេចចិត្តផ្ទេរយានយន្តចម្បាំងទៅកាន់ទីក្រុង Kyiv ។

2023-01-27 15.53.21

យោងទៅតាមសារព័ត៌មាន Pravda អ្នកតំណាងរុស្ស៊ីបាននិយាយថា"ដំបូងឡើយ សម្ព័ន្ធមិត្តបានគំរាមកំហែងទីក្រុងប៊ែរឡាំងជាមួយនឹងការដាក់អោយនៅដាច់ដោយឡែកពីអន្តរជាតិ ប្រសិនបើគេមិនព្រមប្រគល់រថក្រោះ Leopard។ បន្ទាប់មកគ្មាននរណាម្នាក់ក្រៅពីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price នោះទេបានប្រកាស "ដំណឹងល្អ" អំពីការបញ្ជូនរថក្រោះកំណាចរបស់អាល្លឺម៉ង់ទៅកាន់ទីក្រុងKyiv។នេះគឺជាដំណើរដែលការរួបរួមសាមគ្គីគ្នាឆ្លងមហាសមុទ្រអាត្លង់ទិកបង្កើតឡើងទៅបាន។ នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនបានឈានចូលដល់ខែទី12របស់ខ្លួន សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចផ្សេងទៀតបានចាប់ផ្តើមរៀបចំបញ្ជូនសម្ភារៈប្រយុទ្ធដើម្បីជួយជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Kyiv ក្នុងការបណ្តេញទាហានរុស្ស៊ីចេញពីប្រទេស។

យោងទៅតាមសារព័ត៌មាន Eurasian Times បានអោយដឹងថា ប្រធានាធិបតីលោក Joe Biden កាលពីថ្ងៃពុធ បានប្រកាសឡើងថា រថក្រោះ Abrams ចំនួន ៣១គ្រឿង មានសម្រាប់បញ្ជូនអោយអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak កាលពីសប្តាហ៍មុន ក៏បានបញ្ជាក់ថា រថក្រោះ Challenger-2 ចំនួន ១៤គ្រឿង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនផងដែរ។ ដោយមានការដឹកនាំរបស់លោក Biden ក្នុងការបញ្ជូននូវរថក្រោះ Abrams ចំនួន ៣១គ្រឿងសម្រាប់អ៊ុយក្រែន នោះនាំអោយចំនួនរថក្រោះរបស់លោកខាងលិចទាំងអស់មកកាន់ទីក្រុង Kyiv បានកើនឡើងដល់ 59 គ្រឿងហើយ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនរថក្រោះគឺនៅតែតិចជាងឆ្ងាយពីចំនួន 300 គ្រឿង ដែលប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា ប្រទេសរបស់លោកនឹងត្រូវការក្នុងការយកឈ្នះលើរុស្សី Eurasian Times រាយការណ៍។


ថ្ងៃសុក្រ, 27 ខែមករា 2023 15:59  BeeTube News