Manila-
បេក្ខជនប្រធានាធិបតីនិងជាអនុប្រធានាធិបតីដែលកំពុងនៅក្នុងតំណែង Marie Leonor "Leni" Robredro បានសន្យាពីអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេស នៅក្នុងការជួបជុំនៃយុទ្ធនារការឃោសនាផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ មុនពេលការបោះឆ្នោតនៅសប្តាហ៍ក្រោយ។ នៅក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូក ដែលជាព៌ណនៃយុទ្ធនាការប្រធានាធិបតីរបស់លោកស្រី លោកស្រីបានស្វាគមន៍ចំពោះហ្វូងមនុស្សដែលបានមកអបអរសារទរយ៉ាងណែនណាន់តាន់តាប់នៅទីលាន Ayala នៅក្នុងកណ្តាលក្រុងពាណិជ្ជកម្ម Makati ក្នុងរដ្ឋធានីម៉ានិល។
ភាគច្រើននៃពួកគេបានមកបោះជំរុំតាំងនៅតាមផ្លូវតាំងតែពីយប់ថ្ងៃសុក្រ។
សេក្តីសង្ឃឹមនិងសុបិន្តបានបានលាន់លឺឡើងយ៉ាងកងរំពងនិងច្បាស់នៅក្នុងពេលដែលលោកស្រីបានពិព៌ណនានូវទស្សនៈរបស់លោកស្រីសម្រាប់ហ្វីលីពីន។ វាជាការរួមគ្នាជាធ្លុងមួយ សេចក្តីសង្ឃឺមនៃហ្វីលីពីនដែលបានខិតខំធ្វើការយ៉ាងខ្លាំង ដែលបានធ្វើពលិកម្ម និងអ្នកដែលស្រឡាញ់ជនជាតិហ្វីលីពីនដូចគ្នា។ សេចក្តីសង្ឃឹមគឺដើម្បីមនុស្សដែលយើងស្រឡាញ់ម្នាក់ដើម្បីសម្រេចបានជោគជ័យនៃសុបិន្តរបស់ពូកគេ សេចក្តីសង្ឃឺមគឺដើម្បីរស់នៅ សេចក្តីសង្ឃឹមគឺដើម្បីមានការមានជីវិតដ៏ល្អប្រសើរ "លោកស្រី Robredro បាននិយាយបន្ទាប់ពីបានបង្ហាញខ្លួននៅលើឆាកដោយកូនស្រីរបស់លោកស្រី"។
នៅចំពោះមុខលោកស្រី ទីលាន Ayala បានពោរពេញទៅដោយអ្នកគាំទ្រលោកស្រីជាច្រើនរយពាន់នាក់ នៅក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូក បានឈរគ្រវីទង់ដែលមានពណ៌ឆើតឆាយ សម្លេងហ៊ោកញ្រ្ជៀវលឺលាន់កងរំពងនៅក្នុងការជួបជុំគ្នានេះ។
"បើសិនជាយើងស្រឡាញ់ហ្វីលីពីន វាងាយស្រួលណាស់ក្នុងការមានសុបិន្តបែបនេះ ជាប្រទេសមួយដែលគ្មានអ្នណាអត់ឃ្លាន ដែលជាកន្លែងដែលអ្នកជម្ងឺត្រូវទទួលបាននូវការព្យាបាល ទោះបីជាមានលុយឬអត់លុយក៏ដោយ ជាកន្លែងដែលកូនក្មេងអាចទៅសាលារៀន ជាកន្លែងដែលអ្នកអាចសន្សំប្រាក់ពីការខិតខំធ្វើការរបស់លោកអ្នក" លោកស្រីបានថ្លែងទៅកាន់ហ្វូងមនុស្ស។
Robredro បាននិយាយផងដែរថា ហ្វីលីពីននៅក្រោមការដឹកនាំរបស់លោកស្រី អាចនឹងក្លាយទៅជាប្រទេសមួយ ដែលជាទីកន្លែងដែលមនុស្សគ្មានកំហុសនឹងទទួលបាននូវសេរីភាពនិងយុត្តិធម៌ ហើយអ្នកដែលមានកំហុសត្រូវតែទទួលខុសត្រូវ ។ "ខ្ញុំមិនអាចសន្យាថាយើងនឹងទទួលបានជោគជ័យលើរឿងទាំងអស់ភ្លាមៗនោះទេ ឬបញ្ហារបស់យើងទាំងអស់នឹងត្រូវដោះស្រាយបានភ្លាមៗនោះទេ" លោកស្រីបានបន្ថែម៕