បានបង្ហាញខ្លួន លើ ក្របទស្សនាវត្តី "Elle" តួសម្តែង Lee Jong Suk និង YoonA នៃរឿងភាគថ្មីរបស់ tvN "Big Mouse" បានបង្ហាញខ្លួនលើក្របទស្សនាវដ្តី "Elle" សម្រាប់ខែមិនា! នៅក្នុងស៊េរីរឿងបែបអាថ៌កំបាំង/ឧក្រិដកម្មថ្មី "Big Mouse", Lee Jong Suk និង YoonA បានបង្ហាញ ភាពស្និតស្នាលដែលស៊ីសង្វាក់គ្នារបស់ ពួកគេជាគូស្នេហ៍រៀបការរួច។ Lee Jong Suk ដើរតួជាមេធាវីដែលបានតែមាត់ ហើយសកម្មភាពវិញគឺស្មើរសូន្យតែម្តង ដែលត្រូវបានមិត្តរួមការងាររបស់គាត់ដាក់ឈ្មោះថា "Big Mouth" ដោយសារអត្រាជោគជ័យដ៏ទាបបំផុតរបស់គាត់នៅក្នុងបន្ទប់សវនាការ។ ផ្ទុយទៅវិញ YoonA ដើរតួជាភរិយា គឺជាស្រ្តីគ្រប់លក្ខណ៍ ដែលពោរពេញទៅដោយសមត្ថភាព, ដូចពាក្យចាស់លោកពោលថា សំណាប់យោងដី ស្រីយោងប្រុស។
សម្រាប់ទស្សនាវដ្តី "Elle" ដែលនឹងចេញនៅខែមីនាខាងមុខនេះ, Lee Jong Suk និង YoonA បានយករបស់របរដែលមានហត្ថលេខារបស់ពួកគេពីរដូវផ្ការីក/រដូវក្តៅឆ្នាំ 2022 នេះ ដោយបង្ហាញនូវភាពស៊ីវីល័យ និងឥទ្ធិពលដែលមិនអាចប្រៀបផ្ទឹមបាន ក្នុងនាមជារូបតំណាងនៃម៉ូដសម្លៀកបំពាក់នៅក្នុង Korean entertainment។ ជាមួយគ្នានេះដែរ រូបភាព និងបទសម្ភាសន៍ពេញលេញរបស់ Lee Jong Suk និង YoonA នឹងមាននៅក្នុង 'Elle' ដែលចេញផ្សាយក្នុងខែមីនា៕
អត្ថបទដកស្រង់ពី Susan-Han
បកប្រែនិងកែសម្រួលដោយ Mr. Blue