BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី Lee : កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកបង្ហាញនូវតម្លៃជាដៃគូរអាមេរិកនិងអាស៊ីអគ្នេយ៍

ថ្ងៃសៅរ៍, 14 ខែឧសភា 2022 15:55  គុន ច័ន្ទរដ្ឋា

dw-pmlee-asean-wrap2-220514 (2)

CNA-wasgphington-

កិច្ចប្រជុំពិសេសកំពូលអាស៊ានបានបង្ហាញថាតម្លៃក្នុងភាពជាដៃគូរជាមួយនឹងអាស៊ីអាគ្នេយ៍នៅចំពេលវេលាដែលមានសារៈសំខាន់នៅក្នុងកិច្ចការពិភពលោក នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsiang Long បាននិយាយកាលពីថ្ងៃសុក្រ។ "យើងមានសង្រ្គាមនៅអ៊ុយក្រែន រុស្សីបានចូលឈ្លានពាន យើងកំពុងស្ថិតនៅក្នុងស្ថានភាពក្រោយកូវីដ-19 យើងក៏មានរឿងនៅក្នុងតំបន់ផងដែរ ទំនាក់ទំនងរវាងចិន-អាមេរិកដែលជារឿងដ៏ពិបាកនិងស្មុគ្រស្មាញ"។

“នៅចំកណ្តាលក្នុងសាច់រឿងទាំងអស់នេះ សំរាប់សហរដ្ឋអាមេរិកក្នុងការផ្តោតយកចិត្តទុកដាក់មកលើអាស៊ាន និងក្នុងការនាំយកមេដឹកនាំអាស៊ានមកកាន់ទីនេះ និងធ្វើការបណ្តុះឲ្យមានឡើងនូវទំនាក់ទំនងនិងអភិវឌ្ឍន៍វាឲ្យកាន់តែដុះដាល ខ្ញុំគិតថាវាបង្ហាញនូវតម្លៃរបស់អាមេរិកនូវភាពជាដៃគូរជាមួយនឹងអាស៊ាន ហើយពួកគេក៏ចង់ធ្វើបន្ថែមទៀតជាមួយយើង នេះគឺជាការល្អសំរាប់តំបន់នីងសំរាប់យើង។” ទស្សនរបស់សឹង្ហបុរី មានជាយូរណាស់មកហើយថាសហរដ្ឋអាមេរិកបានដើរតួរនាទីក្នុងន័យស្ថាបនា ដែលជាតួរនាទីដែលពុំអាចជៀសរួចនៅក្នុងតំបន់។

គ្មានអ្នកណាផ្សេងទៀតអាចជំនួសពួកគេបាននៅក្នុងតួរនាទីនេះបានទេនិងតុល្យភាពនៅក្នុងតំបន់ដែលកំពុងតែមានការផ្លាស់ប្តូរ ប៉ុន្តែទង្វើរទាំងអស់ដែលយើងកោតសរសើរនិងសាទរ គឺការបន្តនៅតែមានទំនាក់ទំនងរបស់អាមេរិក។ លោក Lee បានថ្លែងទៅកាន់អ្នកកាសែតសឹង្ហបុរីនៅក្នុងពេលបញ្ចប់នៃទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន D.C ដើម្បីចូលរួមកិច្ចប្រជុំពិសេសកំពូលអាស៊ាន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានបញ្ចេញឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំកំពូល រដ្ឋជាសមាជិកអាស៊ាននិងសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តនឹងរៀបចំទំនាក់ទំនងដៃគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងខែធ្នូ។

ប្រទេសទាំងឡាយបានបញ្ជាក់ឡើងវិញផងដែថា ការប្តេជ្ញាចិត្តរបស់ពួកគេ គឺនឹងថែរក្សារនិងជំរុញឲ្យមានសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំមួយជាលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃសុក្រ លោក Lee បានបាននិយាយថា សឹង្ហបុរីស្វាគមន៍នូវការតំឡើងឋានៈនៃទំនាក់ទំនងដៃគូរជាយុទ្ធសាស្ត្រដ៏ទូលំទូលាយនិងគ្រប់ជ្រុងជ្រោងរវាងអាស៊ានអាមេរិក។ "យើងរង់ចាំ នូវដៃគូរជាយុទ្ធសាស្ត្រដ៏ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយដ៏មានន័យនិងសារៈសំខាន់ ដែលនឹងអនុញ្ញាតិឲ្យយើងស្វែងរកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត"។


ថ្ងៃសៅរ៍, 14 ខែឧសភា 2022 15:55  គុន ច័ន្ទរដ្ឋា