Beijing-
ខណៈដែលគណបក្សកាន់អំណាចចិនបានជួបជុំគ្នាដើម្បីជ្រើសរើសក្រុមមេដឹកនាំថ្មីនៅក្នុងសប្តាហ៍នេះក្រសែរភ្នែកមនុស្សគ្រប់រូបបានផ្តោតទៅលើលោកនាយករដ្ឋមន្ត្រី Le Qequiang ថា តើលោកនៅតែជាផ្នែកមួយនៅក្នុងអង្គការដើម្បីធ្វើសេចក្តីសម្រេចចិត្តជាន់ខ្ពស់របស់ប្រទេសឬយ៉ាងណា? លោក Li បាននិយាយប្រាប់អ្នកយកព័ត៌មាននៅក្នុងខែមិនាថា នៅក្នុងឆ្នាំនេះលោកប្រហែលជាចុះចេញពីតំណែងប្រធានក្រុមប្រឹក្សាររដ្ឋបន្ទាប់ពីកាន់តំណែងអស់រយៈពេលមួយទស្សវត្យរ៍ ប៉ុន្តែមិនបានផ្តល់នូសេចក្តីលំអិតបន្ថែមទៀតថា តើលោកនឹងនៅតែជាអ្នកនយោបាយឬក៏ចូលនិវត្តិន៍តែម្តង?
នៅក្នុងមហាសន្និបាតសភានៃគណបក្សដែលលោក Xi Jingping បានកំពុងស្វែងរកការកាន់អំណាចជាបន្តទៅទៀតនៅក្នុងអាណត្តិទី៣ដែលពុំធ្លាប់មានពីមុនមក វាជាតំណែងទី២ដែលមានអំណាចបំផុតនៅក្នុងប្រទេសដែលអ្នកវិភាគមានការងឿងឆ្ងល់អំពីការបន្តវេននិងការរង្គោះរង្គើនៃនយោបាយសេដ្ឋកិច្ចរបស់ចិន។ លោក Li គឺជាសេដ្ឋកិច្ចវិទូរដែលមានការអប់រំដែលមានសាវតារជាមនុស្សសេរី ដែលមានគោលនយោបាយរួមទាំងផែនការក្នុងការបោសសំអាតការកែរទម្រង់ដើម្បីពន្លឿនសេដ្ឋកិច្ចចិននិងការអភិវឌ្ឍន៍។ ទោះជាយ៉ាងណា អំណាចរបស់លោកត្រូវបានគេមើលឃើញជាទូទៅថាត្រូវបានកាត់បន្ថយដោយលោក Xi ដែលបន្ទាប់បានចូលកាន់អំណាចបានដឹកនាំក្រុមថ្មីដែលគ្រប់គ្រងការកែទម្រង់សេដ្ឋកិច្ចចិន។
នៅពេលដែលបានមកដល់ទីចុងបញ្ចប់នៃការកាន់អំណាច២អាណត្តិរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីនៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសគេនៅតែមើលឃើញថា បើសិនជាលោក Xi ចាកចេញពីគណកម្មាធិការអចិន្ត្រៃយ៍នៃសមាជិកមជ្ឈិមបក្សដែលជាក្រុមដែលធ្វើសេចក្តីសម្រេចកិច្ចការជាន់ខ្ពស់របស់ប្រទេសនៅក្នុងអាយុ៦៧ឆ្នាំ លោកនៅសល់រយៈពេល១ឆ្នាំទៀតនៃអាយុដែលត្រូវចូលនិវត្តិន៍ទៅតាមលក្ខន្តិកៈរបស់បក្ស។ ការកំណត់អាយុវាជាអព្យាក្រិតភាពនៃនយោបាយ លុះត្រាតែអ្នកបានប្រព្រឹត្តិអ្វីមួយខុសជាមួយនឹងការប្រព្រឹត្តិនូវអំពើពុករលួយ ដែលជាធម្មតាអ្នកនឹងមិនត្រូវបានគេដកចេញប្រសិនជាមិនទាន់ដល់អាយុដែលត្រូវចូលនិវត្តិន៍ សាស្ត្រាចារ្យ Bo Zhiyue បាននិយាយ។
លោកគិតថា លោក Li អាចចាប់យកតំណែងដែលជាលំដាប់ខ្ពស់ទី៣ក្នុងនាមជាប្រធានរដ្ឋសភាជាតិចិន ដែលជាអង្គការនិតិបញ្ញត្តិចិនខណៈដែលលោកបានកត់សម្គាល់ឃើញថាមានមនុស្សផ្ទាល់ខ្លួនជាច្រើននៅក្នុងបក្សកំពុងរង់ចាំទទួលបញ្ជាដើម្បីបំពេញតំណែងដែលនៅចន្លោះប្រហោង។ អ្នកជំនាញផ្សេងទៀតគិតថា លោក Li អាចនឹងជ្រើសរើសយកការចូលនិវត្តិន៍ពីមជ្ឈិមបក្ស ឬក៏ចេញទាំងអស់ដោយលាលែងពីនយោបាយដែលបង្ហាញឲ្យឃើញថា លោកត្រូវបានដាក់ឲ្យនៅម្ខាងដោយលោក Xi ខណៈដែលលោកកំពុងនៅកាន់អំណាច។ មានមួយដងនោះលោក Li ចង់ចូលរួមប្រកួតប្រជែងតំណែងជាប្រធានតែត្រូវបានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់លោក Xi ក្នុងឆ្នាំ២០១៣។