BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនិយាយថាអាមេរិកមិនទាន់ចេញទិដ្ឋាការសំរាប់ Lavrov ដើម្បីទៅកាន់សហរដ្ឋអាមេរិកនៅឡើយទេ

ថ្ងៃសៅរ៍, 03 ខែកញ្ញា 2022 10:20  គុន ច័ន្ទរដ្ឋា

FWB4SCKHOVNAZKGQ4HODJBHEYA (1)

Unites Nations-

រុស្សីបានសុំទិដ្ឋាការពីសហរដ្ឋអាមេរិកសំរាប់មន្ត្រីរុស្សីចំនួន៥៦រូបទៅកាន់សហរដ្ឋអាមេរិកដើម្បីអនុញ្ញាតិឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov និងគណប្រតិភូរបស់លោកដើម្បីធ្វើដំណើរទៅកាន់ទីក្រុង New York សំរាប់ការជួបជុំប្រចាំឆ្នាំនៃមេដឹកនាំពិភពលោកនៅឯអ.ស.ប.ក្នុងឆ្នាំនេះ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់បានទទួលនៅឡើយទេ។ នៅក្នុងលិខិតមួយទៅកាន់អគ្គលេខាធិការធិការ Antonio Guteress ដែលបានឃើញដោយ Reuters កាលពីថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំអ.ស.ប. Vassily Nebenzia បាននិយាយថាថានេះគឺជាការប្រកាសអាសន្ន ពីព្រោះក្នុងអំឡុងពេលពីអតីតប៉ុន្មានខែមុន ទីក្រុងវ៉ាស៊ីនតោន បានបដិសេធមិនផ្តល់ទិដ្ឋាការជាប្រចាំចំពោះមន្ត្រីរុស្សីមួយចំនួនសំរាប់ការប្រជុំនៅ អ.ស.ប.។

សហរដ្ឋអាមេរិក បានចាត់ចែងនូវវិធានការយ៉ាងប្រុងប្រយ័ត្ន ក្នុងឋានៈខ្លួនដែលជាប្រទេសម្ចាស់ផ្ទះរបស់អ.ស.ប. អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយ ដោយបន្ថែមថាកំណត់ត្រានៃទិដ្ឋាការវាមានលក្ខណៈសម្ងាត់នៅក្រោមច្បាប់សហរដ្ឋអាមេរិក ដូច្នេះមិនអាចធ្វើអត្ថាធិប្បាយនៅក្នុងករណីផ្ទាល់ខ្លួនបានទេ។​ នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៤៧នៃទីបញ្ជាការអ.ស.ប. សហរដ្ឋអាមេរិកតម្រូវឲ្យអនុញ្ញាតិជាទូទៅឲ្យចូលទៅអ.ស.ប.សំរាប់អ្នកការទូតបរទេស ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនអាចនឹងបដិសេធទិដ្ឋាការក្នុងហេុតផលសន្តិសុខ ភេវរកម្មនិងហេតុផលនយោបាយការបរទេស។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្សីបានផ្ទុះបែកចាប់តាំងពីរុស្សីបានចូលឈ្លានពានប្រទេសជិតខាងអ៊ុយក្រែនក្នុងខែកុម្ភះ។ "យើងបានផ្តល់នូវទិដ្ឋាការជាច្រើនរយជារៀងរាល់ឆ្នាំសំរាប់ប្រតិភូរុស្សីមកកាន់ព្រឹត្តិការណ៍នៅអ.ស.ប.។" អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយ ដោយបានបន្ថែមថា "ការដាក់ពាក្យស្នើរសុំគួរតែស្នើឬឡើងឲ្យបានឆាប់រហ័សដែលអាចធ្វើទៅបានដើម្បីធានានូវការចាត់ការឲ្យទាន់ពេលវេលា។” ជាពិសេស រឿងនេះវាសំខាន់ណាស់ ពីព្រោះសកម្មភាពដ៏អយុត្តិធម៌ប្រឆាំងទៅនឹងស្ថានទូតរបស់យើងនៅក្នុងប្រទេសរុស្សី រួមបញ្ចូលទាំងការបញ្ចប់ទាំងបង្ខំនៃបុគ្គលិកនៅក្នុងស្រុកនិងបរទេសនៃប្រទេសទី៣។

Nobenzia បានបន្ថែមថាគ្មានមិនមានទិដ្ឋាការអាមេរិកណាមួយត្រូវបានផ្តល់ឲ្យអ្នកកាសែតដែលអមដំណើរLavrovនិងអាកាសនិកនោះទេ។ លោកបានសុំឲ្យទៅGuteress ម្តងទៀតឲ្យស្នើរសុំទៅអាជ្ញាធរសហរដ្ឋអាមេរិកថា គេត្រូវតែប្រញ៉ាប់ចេញនូសំណូមពរទិដ្ឋាការសំរាប់ប្រតិភូរុស្សីនិងអ្នកហែរហមរួមទាំងអ្នកកាសែតរុស្សី។ Guteress និងមន្ត្រីជាន់ខ្ពស់នៃអ.ស.ប.;កំពុងតែធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិកនិងរុស្សីលើរឿងទិដ្ឋាការនេះ អ្នកនាំពាក្យអ.ស.ប. Eri Kaneohe បាននិយាយ៕


ថ្ងៃសៅរ៍, 03 ខែកញ្ញា 2022 10:20  គុន ច័ន្ទរដ្ឋា