រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានច្រានចោលការធ្វើអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov ក្នុងលទ្ធភាពនៃការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរនៅក្នុងទំនាស់អ៊ុយក្រែន-រុស្សី ដោយបានច្រានចោលថាជាការធ្វើឬកក្លាហាន។ពេលថ្មីៗនេះ Lavrovបានប្រាប់ពិភពលោកថាកុំវាយតម្លៃទាបពេកនូវហារនិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងទំនាស់ និងនិយាយថាការផ្គត់ផ្គងអាវុធរបស់NATOទៅឲ្យ អ៊ុយក្រែន វាជារឿងសំខាន់ណាស់ដែលមានន័យថា អាមេរិកកំពុងពាក់ព័ន្ធទៅនឺងសង្រ្គាមកូនអុកជាមួយរុស្សី។
សញ្ញាសំគាល់អស់រយៈពេល១៥ឆ្នាំឬក៏ច្រើនជាងនេះក្នុងឋានៈលោកជារដ្ឋមន្ត្រីក្រសួងការបរទេស លោកLavrovចូលចិត្តធ្វើឬកក្លាហាន។ ខ្ញុំមិនគិតថាឥឡូវនេះវាជាការកើនឡើងនៃការគម្រាមកំហែងដ៏ធំណាមួយនោះទេ “ James Heappey បាននិយាយប្រាប់ទូរទស្សន៍BBC ។អ្វីដែលលោកខាងលិចកំពុងធ្វើគឺគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងអ៊ុយក្រែនកំពុងតែប្រព្រឹត្តិទៅដោយរលូន។នៅពេលដែលគេសួរថាអំពីលទ្ធភាពរបស់រុស្ស៊ីក្នុងការប្រើអាវុធនុយគ្លេអ៊ែរធុនតូច Heappey បាននិយាយថាលោកគិតថាវាមានឱកាសតិចតួចណាស់ក្នុងលទ្ធភាពនៃការកើនឡើងកំដៅរបៀបនេះ។
Heappey បាននិយាយទៀតថាខណៈដែលNATO បានធ្វើអន្តរាគមន៍នៅផ្នែកសា្លបខាងកើត គេមិនបានផ្តល់នូវជំនួយផ្នែកយោធាទេ។”គឺថាមិនមានការព្យាយាមប្រឹងប្រែងណាមួយរបស់NATOទេ វាជាសហគមន៍មួយនៃប្រជាជាតិដែលផ្តល់អំណោយដែលពួកគេទាំងអស់បានធ្វើវិភាគទានជាទ្វេរភាគីចំពោះអ៊ុយក្រែននិងអំណោយរបស់សហគមន៍នោះវាបានលាតសន្ធឹងឆ្ងាយពីព្រំប្រទល់របស់NATO “ លោកបានប្រាប់វិទ្យុBBC។វាសមស្របណាស់ទៅនឹងការថ្លែងរបស់វិមានក្រឹមឡាំងដែលថាវាជាការប្រឈមមុខជាមួយនឹងNATO ។ពួកគេបានិយាយរឿងនេះតាំងតែពីសង្រ្គាមមិនទាន់ចាប់ផ្តើមម្លេ៉ះ ហើយរឿងនេះ Lavrov បានដឹងច្បាស់។
ទីក្រុងមូស្គូបានហៅសកម្មភាពរបស់ខ្លួនថាជាបេសកកម្មពិសេសដើម្បីដកអាវុធអ៊ុយក្រែននិងការពារឲ្យផុតពីរបបហ្វាស៊ីស។អ៊ុយក្រែននិងលោកខាងលិចបាននិយាយថានេះគឺជាលេសមួយដែលមិនសមហេតុផលនឹងជាសង្រ្គាមដែលគ្មានការបង្ករហេតុនៃការឈ្លានពានរបស់លោកប្រធានាធិបតីPutin។ Heappey បាននិយាយថាវាជារឿងស្របច្បាប់ទាំងស្រុងសំរាប់អ៊ុយក្រែន ក្នុងការវាយប្រហារទៅលើក្បួនរថយន្តផ្គត់ផ្គង់ប្រេងនិងភ័ស្តភារនិងលោកបានទទួលស្គាល់ថាអាវុធដែលសហគមន៍អន្តរជាតិបានផ្តល់ឲ្យធ្លាប់បានប្រើប្រាស់នៅក្នុងប្រទេសរុស្សី។