CBSNews-
នាយករដ្ឋមន្ត្រីនៃប្រទេស Latvia Krisjanis Karins បានព្រមានមេដឹកនាំប្រទេសអឺរ៉ុបនិងសហរដ្ឋអាមេរិកកុំឲ្យបន្ទោរបន្ទន់ទៅតាមភាពតប់ប្រម៉ល់នៃសង្រ្គាម ខណៈដែលសង្រ្គាមរុស្សីក្នុងអ៊ុយក្រែនកំពុងអូសបន្លាយ ដែលវានឹងនាំឲ្យតម្លៃម្ហូបអាហារនិងប្រេងឥន្ធនៈឡើងថ្លៃនៅជុំវិញពិភលោក។ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CBSNews ,Karins បាននិយាយថាមេដឹកនាំនៃប្រទេសទាំងឡាយដែលមិនមានបទពិសោធន៍ក្នុងសង្រ្គាមជាលើកដំបូង អាចនឹងហត់នឿយឬក៍មានការតាំងចិត្តតិចតួចដើម្បីជួយប្រទេសដែលកំពុងត្រូវការ។ លោកបានជំរុញប្រទេសទាំងនោះតស៊ូជាមួយនឹងអតិផរណារ ដើម្បីទទួលយកវាថាជាតម្លៃតិចតួចក្នុងការចំណាយ ដូចអ៊ុយក្រែនដែលកំពុងចំណាយជីវិតរបស់ពួកគេ។
ក្នុងសប្តាហ៍នេះ NATO បានប្រកាសនូវភាពប្រុងប្រៀបរួចជាស្រេចយ៉ាងមោះមុតរបស់កងកម្លាំងសម្ព័ន្ធមិត្ត ដែលនឹងត្រូវបង្កើនឡើងពី ៤០,០០០ នាក់រហូតដល់ ច្រើនជាង៣០០,០០០នាក់ ជាមួយនឹងការផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើននៅផ្នែកស្លាបខាងលិច ដែលស្ថិតនៅជាប់ព្រំប្រទល់អឺរ៉ុបនិងរុស្សី។ Latvia ដែលជាសមាជិកមួយរបស់ NATO ដែលមានព្រំប្រទល់ដីគោកជាប់ជាមួយនឹងរុស្សី នឹងទទួលយកកងកម្លាំង NATO ដ៏ធំជាងគេនៅស្លាបខាងកើតជាមួយនឹងកងទ័ពចំនួន១,៨៨០នាក់។ Lithuania នឹងមានកងកម្លាំង NATO ចំនួន ១,៦៣២នាក់និងEstoniaមាន១,៤៣០នាក់។
karins បានកោតសរសើរសហរដ្ឋអាមេរិកក្នុងការសំរេចចិត្តរបស់គេដើម្បីបង្កើនវត្តមានកងទ័ពនៅប៉ែកខាងកើត ដោយនិយាយថាការប្រកាសដែលធ្វើឡើងក្នុងកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុង Madrid បានដាក់ឲ្យសន្តិសុខរបស់សម្ព័ន្ធមិត្តនៅលើផ្លូវមួយដ៏ត្រឹមត្រូវ។ ខណៈដែលលោកបានចាកចេញពីកិច្ចប្រជុំកំពូល លោកប្រធានាធិបតីន Joe-Biden បានប្តេជ្ញាចិត្តថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែន ជារៀងរហូតនិងលោកបាននិយាយបន្ថែមថា ជំនួយយោធាបន្ថែមទៀតនឹងត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នៅដើមសប្តាហ៍នេះ លោក Biden បានទទូចថាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីការពារសម្ព័ន្ធមិត្ត NATO របស់ខ្លួនដោយនិយាយយោងទៅរក មាត្រាទី៥ នៃបុព្វហេតុការពាររួមក្នុងធម្មនុញ្ញរបស់សម្ព័ន្ធមិត្ត។
“យើងចង់និយាយថា នៅពេលដែលយើងនិយាយពីការវាយប្រហារមួយប្រឆាំងនឹងប្រទេសមួយមានន័យថាជាការវាយប្រហារប្រឆាំងនឹងប្រទេសទាំងអស់” លោកប្រធានាធិបតីបាននិយាយកាលពីថ្ងៃពុធ។ នៅក្នុងទស្សនកិច្ចទៅកាន់ប្រទេស Turkmenistan កាលពីថ្ងៃព្រហស្បត៍ លោកប្រធានាអិបតី Putin បាននិយាយថារុស្សីនឹងពន្យាសង្រ្គាមក្នុងអ៊ុយក្រែន ដែលអធិបតេយ្យភាពរបស់ប្រទេសនេះលោកបាននិយាយម្តងហើយម្តងទៀតថាស្ថិតនៅក្នុងការចោទសួរ ដោយនិយាយថាលោកនឹងមិនប្រញ៉ាប់ប្រញ៉ាល់នឹងបញ្ចប់សង្រ្គាមនោះទេ ដោយលោកនិយាយយោងទៅរកពាក្យ “ប្រតិបត្តិការណ៍យោធាពិសេស”៕