Latvia-Reuters
Latvi ត្រូវការវត្តមាននៃកងកម្លាំងអចិន្ត្រៃយ៍អាមរិកដើម្បីប្រឆាំងនឹងរុស្សីនិងចង់បង្កើនការការពាររបស់ខ្លួនជាមួយនឹងកាំជ្រួច Patriot របស់អាមេរិក ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Artis Pabriks បាននិយាយកាលពីថ្ងៃច័ន្ទខណៈដែលប្រធាន NATOបានទៅធ្វើទស្សនកិច្ចកងកម្លាំងសម្ព័ន្ធមិត្តនៅក្នុងប្រទេសនៃរដ្ឋបាល់ទិក។
រដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken នឹងទៅដល់រដ្ឋធានី Riga នៃប្រទេស Latvia នាល្ងាចថ្ងៃច័ន្ទមុនពេលដែលមានការប្រជុំនៅថ្ងៃអង្គារ៍ជាមួយនឹងសមភាគី NATO ចំនួន២៩ប្រទេស។ សម្ព័ន្ធមិត្តត្រូវបានប្រកាសភាពអាសន្នដោយសារការរៀបចំកាងទ័ពរបស់រុស្សីនៅជាប់ព្រំប្រទល់អ៊ុយក្រែន។ "យើងត្រូវការជំនួយអន្តរជាតិបន្ថែម" Patrick’s ប្រាប់Reuters យើងចង់ឲ្យមានវត្តមានកងទ័ពអចិន្ត្រៃយ៍អាមេរិកនៅក្នុងប្រទេសរបស់យើង ជាមូលដ្ឋានយើងត្រូវការមធ្យោបាយការពារដែនទឹកនិងអាកាសដូចជាប្រព័ន្ធកាំជ្រួចដែលបញ្ចេញពីលើដីទៅលើអាកាស patriot។
កងទ័ព NATO បានហ្វឹកហាត់ជំនាញសមរភូមិនៅលើទឹកដី Latvia ដែលមានធ្លាក់ទឹកកកជាមួយនឹងរថក្រោះនិងបាញ់គ្រាប់ពិត ដែលមានកងទ័ពចំនួន១៥,០០០នាក់ក្នុងការសមដើម្បីបញ្ឍប់នៃការវាយប្រហារមួយទៅលើ Rigaដោយធ្វើការបន្ទុចបង្អាក់នូវកម្លាំងសត្រូវដែលរុលចូលមកភាគខាងជើងនៃទីក្រុង។ “ការរំខានឆាឆៅជារឿងមួយសំខាន់ណាស់” វរសេនីយ៍ទោកាណាដា John Benson មេបញ្ជាការនៃកងទ័ពជើងគោក NATO បនរចាំនៅ Latvia ។
ដោយមានការបង្ខិតបង្ខំពីរុស្សីក្នុងការចាប់យក Crimea នៅក្នុងឆ្នាំ២០១៤ហើយនិងការគាំទ្រទៅលើក្រុមបំបែករដ្ឋនៅភាគខាងកើតអ៊ុយក្រែន, NATO បានដាក់ពង្រាយទាហ៊ានចម្រុះជាតិសាសន៍នៅក្នុងសមរភូមិចំនួន៤កងវរសេនាតូចដើម្បីការពារ ប៉ូឡូញ និងរដ្ឋបាល់ទិកទាំង៣ប្រទេស មាន Lithuania Latvia និង Estonia ចាប់តាំងពីឆ្នាំ២០១៧ខែកក្កដា។ ទីក្រុងមូស្គូបាននិយាយថា គេគ្មានបំណងក្នុងការឈ្លានពានរដ្ឋបាល់ទិកនិងប៉ូឡូញនោះទេ ព្រមទាំងបានចោទប្រកាន់ NATO បានធ្វើឲ្យមានអស្ថិរភាពនៅអឺរ៉ុបដោយចលនាកងទ័ពមកជិតព្រំប្រទល់រុស្សី។ អគ្គលេខាធិការ NATO លោក Jens Stoltenberg បាននិយាថាមិនមានការគំរាមកំហែងធ្ងន់ធ្ងរមកលើ NATO នោះទេ។
នៅក្នុងខែឧសភា, រុស្សីបានប្រមូលផ្តុំកងទ័ពប្រហែលជិត១០០,០០០ នាក់នៅតាមព្រំប្រទល់របស់ខ្លួននិងអ៊ុយក្រែន ដែលជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីរុស្សីបានតភ្ជាប់ឧបទ្វីប Crimea នៅក្នុងឆ្នាំ២០១៤,មន្ត្រីលោកខាងលិចបាននិយាយ ។ NATO និយាយថា មានការប្រមូលផ្តុំកងទ័ពដ៏ច្រើនសម្បើមម្តងទៀតនៅតាមព្រំប្រទល់អ៊ុយក្រែននៅក្នុងខែនេះ។