BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពអាមេរិកនឹងធ្វើតេស្តសាកល្បងអាវុធLaserដ៏ខ្លាំងក្លាដែលបានផលិតនៅឆ្នាំក្រោយ

ថ្ងៃសៅរ៍, 30 ខែតុលា 2021 08:43  គុន ច័ន្ទរដ្ឋា

កងទ័ពសហរដ្ឋអាមេរិកមានផែនការនឹងបង្ហាញនូវអាវុធLaser ដែលមានកំលាំង៣០០គីឡូវ៉ាត់ មានកំលាំងខ្លាំងក្លាជាងគេដែលធ្លាប់បានផលិត នៅឆ្នាំក្រោយ។ ប្រព័ន្ធអាតូមិកនិងអេឡិចត្រូម៉ាញេទិកទូទៅ(GA-EMS)និងBoeing បានកំពុងស្ថាបនាឧបករណ៍នេះ ដែលមានទំហំប៉ិនកុងទែរន័រហើយអាចដាក់នៅលើរថយន្តកាំមីញ៉ុង។

photo_2021-10-29_17-57-43

លោកScott Forney ប្រធាននៃ GA-EMS បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កំលាំងដ៏ខ្លាំងក្លានៃអាវុធLaserនេះនឹងផលិតនូវទិន្ន័យដែលប្រកបដោយគ្រោះថ្នាក់ដ៏ខ្លាំងក្លាជាងអ្វីៗដែលធ្លាប់បានដាក់ពង្រាយសព្វថ្ងៃនេះ”។​ កងនាវាបានដាក់ពង្រាយអាវុធLaserដែលប្រកបទៅដោយឋាមពលកំរិតខ្ពស់ជាលើកទី១ ដែលគេស្គាល់ថាជាLaWS នៅលើនាវាUSS Ponce ក្នុងឆ្នាំ២០១៤ ដែលគេបានបានរាយការណ៍មកថាមានកំលាំង៣០គីឡូវ៉ាត់ ។

ភាគច្រើននៃLaserយោធា មានកំលាំងពី៣០ទៅ១០០គីឡូវ៉ាត់ ដែលវាមានប្រយោជន៍សំខាន់បំផុតក្នុងការបាញ់ទម្លាក់ដ្រូនតូចៗ ដូច្នេះអាវុធធុនថ្មីនេះវានឹងបង្កើននូវសមត្ថភាពដ៏សំខាន់បំផុត។ អាវុធLaser ថ្មីនេះគឺជាផ្នែកមួយនៃគម្រោងរបស់កងទ័ពសហរដ្ឋអាមេរិកដែលអាចបាញ់ទម្លាក់នូវការគំរាមកំហែងដែលចូលមកដល់ ។កាលពីឆ្នាំទៅ គេបានបង្ហាញនូវLaserដែលមានកំលាំង១០គីឡូវ៉ាត់ អាចបាញ់ទំលាក់កាំភ្លើងត្បាល់តូចៗ។

Justin Bronk នៅឯវិទ្យាស្ថានភូមិន្ទសេវាកម្មនៃក្រុមអ្នកគិតគូរពីសន្តិសុខចក្រភពអង់គ្លេស បាននិយាយថាLaserដែលមានកំលាំងដ៏ខ្លាំងក្លាអាចនឹងប្រឈមទៅនឹងមុខសញ្ញាធំៗនិងមុខសញ្ញាជាច្រើនមុខព្រួញនឹងបានជោគជ័យបានយ៉ាងឆាប់រហ័សបំផុត។

ដូច្នេះវាអាចអនុញ្ញាតិឲ្យLaser អាចការពារប្រឆាំងទៅនឹងមីស៊ីលBallistic និង Cruises ក៏ដូចជាដ្រូន យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ហើយវាក៏នឹងអនុញ្ញាតិឲ្យប្រព័ន្ធនេះប្រឆាំងទៅនឹងការគំរាមកំហែងនិងដោះស្រាយបញ្ហាបានភ្លាមៗ។


ថ្ងៃសៅរ៍, 30 ខែតុលា 2021 08:43  គុន ច័ន្ទរដ្ឋា