BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Lapid នឹងក្លាយទៅជានាយករដ្ឋមន្ត្រី ខណៈដែលអុីស្រាអែលនឹងរៀបចំការបោះឆ្នោតថ្មី

ថ្ងៃអង្គារ, 21 ខែមិថុនា 2022 09:40  គុន ច័ន្ទរដ្ឋា

diplomacy (1) (1)

NCA,Jerusalem-

សមាជិកសភាអុីស្រាអែលនឹងបោះឆ្នោតនៅសប្តាហ៍ក្រោយដើម្បីរំលាយសភា ដើម្បីបើកផ្លូវសំរាប់ប្រទេសបោះឆ្នោតជាលើកទី៥ក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីនាយករដ្ឋមន្ត្រី Naftali Bennett មិនអាចថែរក្សារនូវការកើនឡើងសម្ពាធទៅលើក្រុមចំរុះដែលគ្រប់គ្រងអំណាចដ៏ផុយស្រួយរបស់ខ្លួន។ Bennett នឹងដកខ្លួនទៅម្ខាងដែលនឹងជំនួសដោយរដ្ឋមន្ត្រីក្រសួងការបរទេស Yair Lapid  ដែលជាដៃគូរមកពីគណបក្សប្រឆាំងដែលមិនទំនងទាល់តែសោះ ដែលបានបញ្ចប់តំណែងលោកអតីតនាយករដ្ឋមន្ត្រី Benjamin’s Netanyahu ដែលមានរយៈពេល១២ឆ្នាំកាលពី១២ខែមុន។

Lapid ដែលជាអតីតអ្នកកាសែតដែលបានដឹកនាំគណបក្សដ៏ធំជាងគេនៅក្នុងរដ្ឋាភិបាលចម្រុះ នឹងបំរើការជានាយករដ្ឋមន្ត្រីស្តីទីរហូតដល់ការបោះឆ្នោតជាថ្មីអាចចាប់ផ្តើមបាន។ “យើងកំពុងឈរនៅចំពោះមុខអ្នកថ្ងៃនេះ នៅក្នុងពេលដ៏លំបាក ប៉ុន្តែជាមួយនឹងការយល់ដឹងដែលយើងបានធ្វើ សេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវសំរាប់អុីស្រាអែល” Bennett បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើកញ្ចក់ទូរទស្សន៍ ខណៈដែលលោកឈរជាមួយ Lapid ។​ ការបោះឆ្នោតមួយនឹងប្រព្រឹត្តិទៅនៅក្នុងសភានាសប្តាហ៍ក្រោយ ដែលបន្ទាប់មក Lapid នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រី បើយោងទៅតាមអ្នកនាំពាក្យរបស់ Bennett ។

ទង្វើរនេះបានលេចចេញមកទើបតែមួយសប្តាហ៍មុននៃផែនការធ្វើទស្សនកិច្ចដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe- Biden ដែលរដ្ឋាភិបាលបានរៀបចំទៅលើការជួយពង្រឹងនូវចំណងប្រឆាំងនឹងសន្តិសុខក្នុងតំបន់ប្រឆាំងទៅសត្រូវដ៏យូរលង់របស់អុីស្រាអែល គឺអៀរ៉ង់។ ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលចម្រុះដែលមាន៨គណបក្ស រួមបញ្ចូលទាំងក្រុមនិយមស្តាំជ្រុល ,គណបក្សសេរី ,និងគណបក្សអារ៉ាប់ដែលមានភាពខុសគ្នាឆ្ងាយទៅលើបញ្ហាសាសនានិងបញ្ហាប៉ាលេស្ទីន បានធ្វើឲ្យមានការកើនឡើងនៃការប្រឈមដែលធ្វើឲ្យសម្លេងភាគច្រើនត្រូវបានចុះថយដោយការចាកចេញពីក្រុមចម្រុះ។

“ខ្ញុំគិតថារដ្ឋាភិបាលចម្រុះ បានធ្វើការងារបានល្អកាលពីឆ្នាំមុន​ វាជារឿងដែលគួរឲ្យខ្មាស់អៀនដែលប្រទេសត្រូវបង្ខំឲ្យមានការរៀបចំបោះឆ្នោតសារជាថ្មី” លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Benny Gantz ដែលជាប្រធានគណបក្សនិយមកណ្តាលនៅក្នុងរដ្ឋាភិបាលបាននិយាយ។ ប៉ុន្តែយើងនឹងបន្តធ្វើការជារដ្ឋាភិបាលបណ្តោះអាសន្នយ៉ាងច្រើនដែលអាចធ្វើទៅបាន "លោកនិយាយ" ។ Lapid បាននិយាយថា "លោកនឹងមិនរង់ចាំរហូតដល់ការបោះឆ្នោតថ្មី ដើម្បីដោះស្រាយបញ្ហាអុីស្រាអែលនោះទេ" ។


ថ្ងៃអង្គារ, 21 ខែមិថុនា 2022 09:40  គុន ច័ន្ទរដ្ឋា