Sian FKP 37 គឺជារថយន្តស្ព័រទំនើបដំបូងគេដែលដំណើរការដោយម៉ាស៊ីន V12 និងបច្ចេកវិទ្យាកូនកាត់ដោយផ្អែកលើ Supercapacitor។ ម៉ាស៊ីន V12 ដ៏មានអានុភាពរបស់វា គួបផ្សំជាមួយនឹងការជំរុញអគ្គិសនី បង្កើតបានជាត្បូងដែលមិនអាចកាត់ថ្លៃបាននៃវិស្វកម្ម និងបច្ចេកវិទ្យា។ Sian ដែលមានន័យថា ផ្លេកបន្ទោរ ជាភាសា Bolognese គឺជាឈ្មោះដែលបង្ហាញពីលក្ខណៈពិតប្រាកដរបស់រថយន្តពោលគឺល្បឿនរបស់វាដែលអាចបើកបានលើសពី ២២០ ម៉ាយក្នុងមួយម៉ោង ដែលស្មើរនឹង ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកតម្លៃមូលដ្ធានរបស់ម៉ូដែលនេះ គឺប្រហែល ៣.៥ លានដុល្លារ ($3.5 million)។
ការឌីហ្សាញខាងក្រៅ (Exterior)
ការឌីហ្សាញ DNA នៃឡាំប៊ូហ្គីនី គឺត្រូវបានគេធ្វើឡើងរហូតដល់កម្រិតកំពូលរបស់វា។ ម៉ូដែល Sian FKP 37 ដែលត្រូវបានបំផុសគំនិតដោយ Countach មានបន្ទាត់មុតស្រួច ភាពស្រស់ស្អាតនៃផ្ទៃខាងលើនិងរូបភាពស្រមោលល្អឥតខ្ចោះ។តួខ្លួនដែលគ្របទៅដោយសរសៃកាបូនទាំងស្រុងរបស់វាបា្រកដជាធ្វើឲ្យអ្នករំភើបចិត្តខ្លាំងជាក់ជាពុំខាន។ ដំបូលឆ្លាស់ព័ណ៏បែបអេឡិចត្រូនិច (electrochromic roof) និង Moving Surfaces ដែលគ្រប់គ្រងដោយឧបករណ៍វ័យឆ្លាត (Smart Materials) ត្រូវបានឆ្លាក់ដោយបន្ទាត់ច្នៃប្រឌិត។ ចង្កៀងមុខដែលបំផុសគំនិតដោយ Terzo Millennio នឹងធ្វើឲ្យវាក្លាយទៅជានិមិត្តសញ្ញាដែលមិនអាចលុបបាន ហើយដែលនឹងផ្លាស់ប្តូរនូវការឌីហ្សាញ Lamborghini នាពេលអនាគត។
ការឌីហ្សាញខាងក្នុង (Interior)
នៅខាងក្នុង Lamborghini Sian FKP 37 សិប្បកម្មដ៏ប្រណិត របស់អុីតាលី បំពេញតាមបច្ចេកវិទ្យាទំនើបជាមួយនឹងកាប៊ីនដែលត្រូវបានឌីហ្សាញឡើងដើម្បីផ្តល់ឲ្យនូវបទពិសោធន៍នៃការបើកបរ ដែលរួមបញ្ចូលគ្នានូវការបង្កើនល្បឿនទៅដោយងាយស្រួលបំផុត។ លើសពីនេះទៅទៀតកន្លែងផ្ទុកអ្នកដំណើរមានបំពាក់នូវធាតុផ្សំនៃការរចនាដែលឆ្លុះបញ្ជាំងឲ្យនូវម៉ូដរបស់ ឡាំបូ៊ហ្គីនី បែបបុរាណ ដោយរួមបញ្ចូលទាំងលក្ខណៈពិសេសរាងអក្សរ Y និងរាងឆកោន ដែលធ្វើឲ្យមានភាពល្អឥតខ្ចោះជាមួយនឹងការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់មែនទែនចំពោះគ្រប់ទិដ្ធភាពនៃរថយន្ត។
ឌីណាមិកបើកបរ (Driving Dynamics)
ម៉ូដែល Sian FKP 37 គឺជាស្នាដៃដ៏អស្ចារ្យខាងបច្ចេកវិទ្យា ដែលអាចធ្វើឲ្យអារម្មណ៍របស់អ្នករំភើបញាប់ញ័រខ្លាំងស្ទើរមិនគួរឲ្យជឿ។ ការច្នៃប្រឌិតដ៏អស្ចារ្យបំផុតគឺប្រព័ន្ធភ្លោះ(Hybrid)ដែលផ្តល់ឲ្យនូវថាមពលជាអតិបរមាជាមួយនឹងទម្ងន់ស្រាលបំផុត។ ស្ថាបត្យកម្មបែបច្នៃប្រឌិត និងកូនកាត់ដើរដោយថាមពលដែលមានទម្ងន់ស្រាល ប្រើប្រាស់ Supercapacitor Lithium-ion ដែលមានកម្លាំងខ្លាំងជាងអាគុយដែលមានទម្ងន់ដូចគ្នាបីដង។ វាជាប្រព័ន្ធ 48 V វ៉ុលទាប ដែលអាចធ្វើឲ្យចរន្តខ្ពស់បំផុតដំណើរការបានរហូតដល់ ៦០០A។ ដែលដើរដោយចរន្តនេះ ម៉ូទ័រអេឡិចត្រិចផ្តល់ឲ្យកម្លាំងបង្វិលម៉ាស៊ីនដោយផ្ទាល់ទៅកាន់កង់ខាងក្រោយ ហើយក្នុងកំឡុងពេលជាន់ហ្វ្រាំងវាប្រើនិចលភាពដើម្បីបញ្ចូលថាមពលទៅក្នុងកុងទ័រ។លំហូរថាមពលអគ្គិសនីមានលក្ខណៈស៊ីមេទ្រី សម្រាប់ប្រសិទ្ធភាពដូចគ្នាក្នុងអំឡុងពេលវដ្តនៃការសាក និងការបញ្ចេញ ដោយមិនមានការឡើងកំដៅ។
បកប្រែដោយ៖ ម៉ៅ គុយដង់