ហ្វឺរុកសយូឡាំប៊ូហ្គីនី (Ferruccio Lamborghini) គឺជាបុរសដែលពោរពេញទៅដោយក្តីស្រមៃ។ លោកបាននិយាយថា“វាគឺជាពេលវេលាដ៏អស្ចរយដែលនៅទីបំផុតខ្ញុំបានសម្រេចចិត្តបង្កើតឡានដ៏អស្ចារ្យមួយឡើង”។ លោកគឺជាស្ថាបនិកបង្កើតក្រុមហ៊ុនអូតូម៉ូប៊ីលី ឡាំប៊ូហ្គីនី (Automobili Lamborghini) ក្នុងឆ្នំ ១៩៦៣។ លោកត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានដ៏ស្តុកស្តម្ភម្នក់ ជាអ្នកផលិតត្រាក់ទ័រដ៏ល្អឥតខ្ចោះ ម៉ាស៊ីនកំដៅ និងម៉ាស៊ីនត្រជាក់។ សព្វថ្ងៃក្រុមហ៊ុនផលិតរថយន្តឡាំប៊ូហ្គីនីគឺជាក្រុមហ៊ុននាំមុខគេមួយផ្នែកខាងផលិតឡានទំនើបៗហើយជារថយន្តឡាំប៊ូហ្គីនីបានក្លាយទៅជាកំពូលរថយន្តមួយរបស់ពិភពលោក ដែលមានតម្លៃចាប់ពីម៉ឺនរហូតដល់លានដុល្លរ។ដូច្នេះ តើលោក ហ្វឺរុកសយូឡាំប៊ូហ្គីនី មានប្រវត្តិយ៉ងណា? សូមអញ្ជើញស្តាប់នូវខ្សែរអាត់នៃជីវិតជោគជ័យរបស់លោកដូចតទៅ។
ជីវិតដំបូង និង កាលនៅកុមារភាព
លោក Lamborghini កើតនៅថ្ងៃទី ២៨ ខែមេសា ឆ្នំ ១៩១៦ នៅក្នុងខេត្តសេនតូ (Cento) ក្នុងទីក្រុង ហ្វឺរា៉រ៉ (Ferrara City) ភាគខាងជើងនៃប្រទេសអុីតាលី។ ឪពុកម្តយរបស់លោក ជាអ្នកចិញ្ចឹមសត្វផងនិងជាកសិករផង។លោកបានចាប់អារម្មណ៍លើគ្រឿងយន្តកសិកម្មតាំងពីក្មេងមកម្ល៉េះ ហើយលោកបានចូលរៀនផ្នែកខាងមេកានិចនៅឯវិទ្យាស្ថានបច្ចេកវិទ្យា ហ្វ្រតេលលី តាដឌៀ (Fratelli Taddia) នៅជិត បូឡូញា (Bologna)។ នៅក្នុងកំឡុងពេលនៃសង្គ្រមលោកលើកទី២លោកបានចុះឈ្មោះចូលបម្រើក្នុងកងយោធពលខេមរភូ មិន្ទអុីតាលីហើយត្រូវបានតែងតាំងឲយធ្វើជាអ្នកមើលការខុសត្រូវនៃអង្គភាពថែទាំយានយន្តនៅយោធភូ មិអុីតាលីនៅលើកោះរ៉ូដ។លោកត្រូវបានគេចាប់ដាក់គុកហើយត្រូវបានបង្ខំឲយធ្វើការលើរថយន្តសម្ព័ន្ធមិត្តនៅពេលអាល្លឺម៉ង់បានប្រគល់កោះRhodesទៅអោយអង់គ្លេសនៅចុងបញ្ចប់នៃសង្គ្រមនៅឆ្នំ១៩៤៥។
ការងារ និងអាជីព
នៅពេលបានត្រឡប់ទៅប្រទេសអុីតាលីវិញ Ferruccio Lamborghini បានបើកយានដ្ធនមួយនៅ ឃុំ ពីវ ឌី សេនតូ (Pieve di Cento) ជាកន្លែងដែលលោកបានកែប្រែរថយន្តហ្វៀត តូប៉ូលីណូ ៥០០ ចាស់របស់លោកដោយជំនួសតួសាឡុងជាមួយនឹងស៊ុមកៅអីពីរបើកចំហរ។ លោកផងដែរក៏បានផលិតកបាលវ៉ល់ខាងលើពិសេសសម្រាប់មា៉ស៊ីនរបស់វា ហើយបានដាក់ឲ្យប្រកួតនៅក្នុងកម្មវិធីប្រណាំង ឡាន មីល មីគ្លីយ៉ឆ្នំ ១៩៤៨ (Mille Miglia 1948) ជាមួយនឹងឡាន ៧៥០ CC ដែលផលិតទៅតាមបំណងរបស់លោក។នៅឆ្នំ ១៩៤៧ តាមការស្នើសុំរបស់ឪពុក លោកបានបង្កើតជាបន្ទាន់នូវត្រាក់ទ័រដែលមានម៉ស៊ីន Morris ប្រាំមួយស៊ីឡាំង ប្រអប់លេខ General Motors ហើយនិង ស្ពឺបង្វិលកង់ Ford (Ford Differential) សម្រាប់បញ្ជូនថាមពល ដោយប្រើផ្នែកជាច្រើនពីម៉ស៊ីនរថយន្តយោធា។ ម៉ូដែលទីមួយនៃ ត្រាក់ទ័រ ការីយូកា (Carioca) របស់លោកមានផ្ទុកម៉ស៊ីនបាញ់ផ្សែងឥន្ធនៈ ដែលផលិតដោយលោក ដែលអាចធ្វើឲ្យរថយន្តចាប់ផ្តើមប្រើសាំងហើយបន្ទប់មកប្តូរទៅប្រើម៉ស៊ូតដើម្បីសំសំចៃថ្លៃសាំង។ នៅសម័យក្រោយសង្គ្រម ប្រទេសអុីតាលី បានផ្តោតលើការកសាងកសិកម្មឡើងវិញ ហើយត្រាក់ទ័រត្រូវបានចាប់ផ្តើមពេញនិយមយ៉ងខ្លំងពីសំណាក់មិត្តភ័ក្តិរបស់ឪពុករបស់លោក។ ដោយកត់សម្គល់ឃើញថា តម្រូវការនេះបានកើនឡើង លោកបានបង្កើតក្រុមហ៊ុនផលិតត្រាក់ទ័រ ឡាំបូ៊ហ្គីនី ត្រាតតូរី (Lamborghini Trattori) នៅឯយានដ្ធនរបស់លោក។ នៅឆ្នំាបន្ទប់ក្រុមហ៊ុន នេះបានក្លយជាក្រុមហ៊ុនផលិតឧបករណ៍កសិកម្មដ៏ធំបំផុតមួយនៅក្នុងប្រទេសអុីតាលី។ មិនយូរប៉ុន្មានលោកបានផ្លាស់ទៅអាជីវកម្មផ្សេងទៀតដូចជារោងចក្រផលិតមា៉ស៊ីនកំដៅដើរដោយប្រេង ឡាំប៊ូហ្គីនី ប្រូសយាតូរី (Lamborghini Bruciatori) ដែលបានបង្កើតឡើងនៅក្នុងឆ្នំ ១៩៥៩។ ក្រោយមកក្រុមហ៊ុនក៏បានធ្វើពិសោធនកម្មក្នុងការផលិតឧបករណ៍ម៉ស៊ីនត្រជាក់ផងដែរ ហើយបានប្តូរទៅជារោងចក្រធំជាងនេះ គឺឡាំប៊ូហ្គីនី ខាល័រ (Lamborghini Calor) ដែលបានបង្កើនសមត្ថភាពផលិតខាង ម៉ាស៊ីនត្រជាក់ ឡចំហាយ និងឡដុត។ នៅពេលចាប់ផ្តើមប្រមូលទ្រពយសមបត្តិបានកាន់តែច្រើនលោកបានបង្វែរការចាប់អារម្មណ៍របស់លោក ម្តងទៀតទៅលើរថយន្តដែលមានល្បឿនលឿន។លោកបានប្រមូលទិញរថយន្តពីក្រុមហ៊ុនផលិតជាច្រើន ហើយជារឿយៗលោក បានវិភាគ និងកែប្រែរថយន្តទាំងនោះទៅតាមការចូលចិត្តរបស់លោក។ បន្ទាប់ពី អែនហសូ ហ្វឺររ៉រី (Enzo Ferrari) ដែលជាក្រុមហ៊ុនផលិតរថយន្ត ហ្វឺររ៉រី (Ferrari) បានច្រានចោលនូវកង្វល់របស់លោកអំពីរថយន្ត ហ្វឺររ៉រី ២៥០ ជីធី (Ferrari 250 GT) ដែលលោកបានទិញមក លោកបានកែប្រែវាឡើងវិញ ដើមបីឲ្យអាចដំណើរការបានល្អជាងម៉ូដែលស្តុក ហើយបន្ទប់មកលោកបានសម្រេចចិត្តចាប់ផ្តើមបង្កើតក្រុមហ៊ុនរថយន្តផ្ទល់ខ្លួនរបស់លោក។
ការបង្កើតក្រុមហ៊ុន អូតូម៉ូប៊ីលី ឡាំប៊ូហ្គីនី (Automobili Lamborghini)
នៅខែឧសភា ឆ្នំ១៩៦៣ លោក ហ្វឺររុកសយូ (Ferruccio) បានបង្កើតក្រុមហ៊ុន “Automobili Lamborghini” ហើយបានជួលអតីតវិស្វករ ហ្វឺររ៉រីជៀនប៉ៅឡូដាលឡារ៉ (Ferrari Gianpaolo Dallara) និង រ៉ូប៊ឺត វ៉លេស (Robert Wallace) ដើម្បីរចនា និងអភិវឌ្ឍថយន្តរបស់លោក។ រថយន្តដំបូងគេដែលផលិតនៅក្នុងក្រុមហ៊ុនគឺ ឡាំបូ៊ហ្គីនី ៣៥០ ជីធី (Lamborghini 350 GT) ដែលបានក្លាយជារថយន្តល្អជាង ហ្វឺររា៉រី (Ferrari) ហើយត្រូវបានគេយកទៅដាក់តាំងបង្ហាញនៅឯ ពិព័រណ៍រថយន្តនៅទីក្រុង ទុយរីន (Turin) ក្នុងឆ្នំាដដែលនោះ។ ក្រុមហ៊ុន Automobili Lamborghini បានក្លាយជាក្រុមហ៊ុនផលិតម៉ូដែលរថយន្តទេសចរណ៍ដ៏អស្ចារ្យដែលផ្តល់ឲ្យទាំង ថាមពល និងផាសុកភាព។ ជាពិសេសនៅក្នុងឆ្នំ ១៩៦៦ ក្រុមហ៊ុនទទួលបានកេរ្តិ៍ឈ្មោះយ៉ងទូលំ ទូលាយបន្ទប់ពីការចេញលក់រថយន្តស្ព័រ មយូរ៉ (Miura)។ បន្ទាប់ពីកំណើនយ៉ងឆាប់រហ័សក្នុង រយៈពេលមួយទសវត្សន៏ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមប្រឈមមុខនឹងបញ្ហាផ្នែកខាងហិរញ្ញវត្ថុ ក្នុងកំឡុងដើមទសវត្សន៏ឆ្នំា ១៩៧០ ជាពិសេសរថយន្តLamborghini Trattori ត្រូវបានគេលុប ចោលនូវការបញ្ជាទិញដ៏ធំ។ នៅឆ្នំ១៩៧២ លោកបានលក់ភាគហ៊ុនទាំងអស់របស់លោកនៅក្នុងក្រុមហ៊ុនត្រាក់ទ័រទៅឲ្យក្រុមហ៊ុនគូប្រជែង សេម (SAME) ហើយបន្ទាប់មកបានលក់ភាគហ៊ុន ៥១% របស់ក្រុមហ៊ុន Automobili Lamborghini ទៅឲ្យមិត្តភ័ក្តិ និងពាណិជ្ជករជនជាតិស្វីស គឺលោក ហសកហ្សេ ហង់រី រ៉ូសសេតទី (Georges-Henri Rossetti)។ ក្រោយពីបោះបង់ការគ្រប់គ្រងភាគហ៊ុន នៅក្នុងក្រុមហ៊ុន លោកបានផ្តាច់ខ្លួនលោកបន្តិចម្តងៗពីកិច្ចការរបស់ក្រុមហ៊ុន ហើយបន្ទាប់ពីមាន វិបត្តិទីផ្សារភាគហ៊ុននៅទូទាំងពិភពលោកនាឆ្នំ១៩៧៣ និងវិបត្តិប្រេងកាតមក លោកបានលក់ភាគ ហ៊ុនទាំងអស់ដែលនៅសេសសល់។ ទោះបីជាយ៉ងណាក៏ដោយ លោកនៅតែបន្តគ្រប់គ្រងក្រុមហ៊ុន ឡាំប៊ូហ្គីនី ខាល័រ (Lamborghini Calor) ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនកំដៅ និងម៉ស៊ីនត្រជាក់ ព្រមទាំងក្រុមហ៊ុន ឡាំប៊ូហ្គីនី អូឡែឌីណាមីកា (Lamborghini Oleodinamica) ដែលជាក្រុមហ៊ុន ផលិតសន្ទះ និងឧបករណ៍ធារាសាស្រ្ត។
ក្រុមហ៊ុន Automobili Lamborghini ក្នុងពេលបច្ចុប្បន្ន
Lamborghini ផលិតរថយន្តស្ព័រទំនើបចំនួនពីរមូ៉ដែលគឺ Aventador ប្រើថាមពល V12 ចេញលក់ក្នុងឆ្នំ២០១១ និង V10-Powered Huracan ចេញលក់ក្នុងឆ្នំ ២០១៤ រួមជាមួយនឹងរថយន្តUrus Super SUV ដែលដំណើរការដោយម៉ស៊ីន Twin-Turbo V8 ចេញលក់ក្នុងឆ្នំ ២០១៧ និងរថយន្តLamborghini Sian FKP 37 ចេញលក់ក្នុងឆ្នំ ២០១៩ និងត្រូវបានគេផលិតតែ៦៣គ្រឿងតែប៉ុណ្ណោះហើយវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាកូនកាត់ថ្មីប្លែកពី គេ ដែលប្រើកម្មវិធី Supercapacitor ដំបូងគេបង្អស់នៅលើពិភពលោក។ គ្រួសារ និងជីវិតផ្ទល់ខ្លួន លោកឡាំប៊ូហ្គីនី បានរៀបការបីដង ហើយប្រពន្ធទីមួយរបស់លោកបានស្លាប់ និងប្រពន្ធទីពីរបានលែងលះគ្ន។ ចំណែកឯប្រពន្ធទីបី បានរួមរស់ជាមួយគ្នរហូតដល់ថ្ងៃដែល លោកបានលាចាកលោកទៅគឺនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នំ ១៩៩៣ ដោយសារជំងឺគាំងបេះដូង។
បកប្រែដោយ៖ ម៉ៅ គុយដង់