Valesky Barosy គឺជាឈ្មោះរបស់ជនជាតិអាមេរិកដែលគិតថា វានឹងងាយស្រួលក្នុងការគេចចេញពីច្បាប់ និងប្រើប្រាស់ធនធានពីកម្មវិធីការពារប្រាក់បៀវត្សរ៍ (Payroll Protection Program) ដើម្បីរស់នៅក្នុងជីវិតជាមហាសេដ្ឋី។ El Universal បានរាយការណ៍ថា បុគ្គលម្នាក់អាយុ 27 ឆ្នាំ នឹងត្រូវបង្ហាញខ្លួននៅតុលាការ បន្ទាប់ពីប្រើប្រាស់មូលនិធិសាធារណៈដើម្បីផ្តល់ឱ្យខ្លួនគាត់នូវជីវិតជាមហាសេដ្ឋី។
Barosy បានប្រើប្រាស់ប្រាក់កម្ចីពីកម្មវិធីការពារប្រាក់បៀវត្សរ៍របស់សហគ្រិន ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត ដើម្បីទិញរបស់ប្រណិតៗ រួមមាននាឡិកា Rolex និង Hublot, Louis Vuitton, Gucci និងសំលៀកបំពាក់ម៉ាក Chanel ។ ក្នុងនោះក៏មានរថយន្តស្ព័រប្រណីត Lamborghini មួយគ្រឿងផងដែរ។ ព្រះរាជអាជ្ញាបានរាយការណ៍ថា ចុងចោទបានរកឃើញឧក្រិដ្ឋកម្ម ហើយត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការរដ្ឋផ្លរីដា ដែលឱ្យគាត់ទទួលខុសត្រូវចំពោះការចោទប្រកាន់ជាច្រើននៃការក្លែងបន្លំ។
ជនល្មើសបានប្រើប្រាស់ប្រាក់កម្ចីពីកម្មវិធីការពារប្រាក់បៀវត្សរ៍ (Payroll Protection Program) សម្រាប់របស់ប្រណីតដែលឥតបានការជាច្រើន ហើយសព្វថ្ងៃនេះប្រឈមមុខនឹងការក្លែងបន្លំចំនួន 5 ករណី ការលាងលុយកខ្វក់ចំនួន 3 ករណី និង 1 ករណី សម្រាប់ការលួចអត្តសញ្ញាណ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញា South Florida ។
ពលរដ្ឋអាមេរិករូបនេះគិតថា វានឹងមានភាពងាយស្រួលក្នុងការគេចចេញពីច្បាប់ ហើយដាក់សំណើខ្ចីប្រាក់ក្លែងបន្លំក្នុងនាមជាគាត់ និងអ្នកសមគំនិត ដោយទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលជាង 2.1 លានដុល្លារ ដែលដើមឡើយប្រាក់កម្ចីទាំងនេះមានបំណងសម្រាប់ជំនួយសម្រាប់ពាណិជ្ជករ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតសកល។
ការិយាល័យអគ្គមេធាវីបាននិយាយថា "នៅក្នុងកម្មវិធីប្រាក់កម្ចីនីមួយៗ Barosy បានក្លែងបន្លំការចំណាយនៅឆ្នាំមុន ប្រាក់ចំណូលសរុប និងបញ្ជីប្រាក់ខែរបស់អ្នកដាក់ពាក្យ ហើយបានបញ្ជូនទម្រង់ពន្ធក្លែងបន្លំទៅស្ថានប័នបម្រើសេវាប្រាក់ចំណូលផ្ទៃក្នុង"។ អាជ្ញាធរពន្ធដារបានបង្ហាញថា Barosy បានប្រើប្រាស់លុយដើម្បីទិញរបស់ប្រណិតៗ ជាមួយនឹងមូលនិធិដែលត្រូវបានកំណត់ក្នុងគោលបំណងខុសគ្នាស្រឡាស។ ប្រសិនបើរកឃើញថាមានកំហុស លោក Barosy ប្រឈមមុខនឹងការជាប់ពន្ធនាគារ 132 ឆ្នាំ៕
អត្ថបទដកស្រង់ពី Americanpost
បកប្រែនិងកែសម្រួលដោយ Mr. Blue