រឿងភាគ«Wednesday»របស់ក្រុមហ៊ុន Netflix ត្រូវបានប្រកាសចេញផ្សាយរដូវកាលទី២ជាផ្លូវការហើយតាមរយៈយូធូបឆាណែលរបស់ក្រុមហ៊ុនផ្ទាល់ដែលមានវិដេអូ Highligh Trailer ខ្លះៗនៃរឿងរួមជាមួយនឹងបទចម្រៀងកំពុងពេញនិយមមានចំណងជើងថា«Bloody Mary»។ គួរបញ្ជាក់ផងដែរបទ«Bloody Mary» នេះគឺជាបទរបស់ Lady Gaga ដែលបានចេញផ្សាយកាលពីជាង១ទស្សវត្តរ៍មុនរួចមកហើយ និងពេលនេះបានក្លាយទៅជាបទចំរៀងជាប់ក្នុងចំណោមបទចម្រៀងទាំង១០នៅលើ Global Top Song នៅលើ Youtube។ កាលពីថ្ងៃទី០៧ ខែមករាកន្លងទៅនេះ ក្រុមហ៊ុន Netflix បានប្រកាសចេញផ្សាយរឿងWednesday Season 2 នៅលើយូធូបឆាណែលរបស់ពួកគេដោយបានបញ្ចេញវិដេអូ Trailer រឿងខ្លីមួយដែលមានបញ្ចូលបទ Trending ដ៏ល្បីរបស់ Lady Gaga “Bloody Mary” ទៅក្នុងTrailer ជាមួយនឹង Trailerមួយនោះ។
គួរបញ្ជាក់ផងដែរ បទ«Bloody Mary»នេះហាក់ដូចជាមិនជាប់ពាក់ព័ន្ធទៅនឹងសាច់រឿងនោះទេ តួយ៉ាងតែបណ្តាអ្នកលេងនៅលើបណ្តាញសង្គម Tik Tok បាននាំគ្នាកាត់តវិដេអូឈុតឆាករាំនៅក្នុងរឿង Wednesday នេះជាមួយនឹងបទ “Bloody Mary” នេះដែលមានភាពស៊ីសង្វាក់គ្នា ហើយក៏បានធ្វើអោយផ្ទុះការគាំទ្រកក្រើកឡើងសូម្បីតែ Lady Gaga ក៏ចូលចិត្តនូវវិដេអូរាំមួយនោះដែរ។ ជាថ្មីម្តងទៀតក្រុមហ៊ុន Netflix ដែលមានក្រុម Marketing ស្រួចស្រាល់បានឆ្លៀតឳកាសប្រើប្រាស់បទកំពុង Trending នេះដាក់បញ្ចូលទៅក្នុងសាច់រឿងនេះតែម្តង។ រាប់គិតនៅក្នុងសប្តាហ៍ទី៣នៃខែមករានេះ បទ«Bloody Mary»របស់ Lady Gaga ដែលបានចេញផ្សាយ១ទស្សវត្តរ៍កន្លងមកនេះនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១បានជាប់ជាបទកំពូលល្បីនៅទូទាំងពិភពលោកសាជាថ្មីហើយ។