BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

La Cima Cartel ស្រាយអាថ៌កំបាំងនៅក្នុង Rean Podcast

ថ្ងៃពុធ, 28 ខែកុម្ភៈ 2024 14:10  BeeTube News

photo_3_2024-02-28_14-04-43

នេះជាលើកដំបូងហើយដែលឃើញថាក្រុម La Cima Cartel បានចែករំលែកព័ត៌មានជាច្រើនរបស់ខ្លួនតាមរយៈកម្មវិធី Podcast។ ដោយនៅក្នុងសប្តាហ៍នេះ La Cima Cartel បានបង្ហាញខ្លួននៅក្នុងកម្មវិធី Rean Podcast របស់ពូជ្រួញ ធ្វើអោយទស្សនិកជនជាច្រើនមានការស្ទើរតែមិននឹកស្មានដល់នឹងវត្តមានរ​​​បស់កំពូលសិល្បកររបស់យើង! នៅក្នុង Episode នេះ ​​​La Cima Cartel បានចែករំលែករឿងរ៉ាវជាច្រើនដូចជាពាក់ព័ន្ធនឹងការដាក់ឈ្មោះរបស់ក្រុម ឬសគល់នៃប្រភពកំណើតរបស់សមាជិកម្នាក់ៗ ក៏ដូចជាដំណើរការធ្វើការងារជាក្រុមផងដែរ។ អាថ៌កំបាំងមួយចំនួនក៏ត្រូវបានស្រាយឡើងមានដូចជា ជាការពិតទៅក្រុម La Cima Cartel ដំបូងឡើយគឺផ្តើមឡើងដោយ២ក្រុម ដែល Mix ចូលគ្នានោះទេ ហើយឈ្មោះរបស់ពួកគេក៏ត្រូវបានដាក់ឡើងនៅឯហាងលក់ខោអាវមួយ។ 

photo_2_2024-02-28_14-04-43

ដោយលោក Hasha គឺជាអ្នកលក់ខោអាវ ហើយក៏ត្រូវបាន Manager បស់លោកពឹងពាក់អោយជួយដាក់ឈ្មោះបន្ថែមលើពាក្យ«Cartel»។ លោក Hasha ក៏បានពាក្យបន្ថែមថា«La Cima»នេះ ដែលប្រែថា«The Top» ក្នុងភាសាអ៊ីតាលី។ La Cima Cartel ក៏បានចែករំលែកអោយដឹងទៀតថា ពួកគេត្រូវបានបង្ហាត់បង្រៀនយ៉ាងតឹងតែងដោយលោកសង្ហា និងស្ថិតក្រោមការគ្រប់គ្រងដឹកនាំឡើងដោយលោកធី។ ខណៈនៅក្នុងប្រវត្តិរបស់សមាជិកម្នាក់ៗ គួរអោយកត់សម្គាល់ផងដែរថា លោក Dizzy បានចាប់ផ្តើមចេញពីការ Inspire ពីលោក Rakhie ប៉ុណ្ណោះ ដែលតាំងតែពីពួកគេនៅសម័យដើរជា Bestfriend នឹងគ្នាជាមួយនឹងលោក Tomieម្នាក់ទៀត និងតែងតែ Freestyle លេងនៅហាងកាហ្វេជាមួយគ្នា។ នៅក្នុងការផលិតចំរៀង គឺមានលោកធីជាអ្នកតំរង់ផ្លូវច្រើន ប៉ុន្តែពួកគេ​​​មានសេរីភាពក្នុងការធ្វើអ្វីមួយដែលពួកគេចង់ធ្វើ។ 

photo_1_2024-02-28_14-04-43


 


ថ្ងៃពុធ, 28 ខែកុម្ភៈ 2024 14:10  BeeTube News