បន្ទាប់ពីក្លាយជា Brand Ambassador របស់ក្រុមហ៊ុនស្រាបៀកម្ពុជារួចមក ក្រុម La Cima Cartel ទទួលបានជោគជ័យថ្មីមួយទៀតក្នុងការក្លាយជា Brand Ambassador របស់ក្រុមហ៊ុន Grab កាលពីពេលថ្មីៗនេះ។ គួរកត់សម្គាល់ផងដែរថា La Cima Cartel គឺក្រុមចំរៀងរ៉េបកម្ពុជាតែមួយគត់ដែលបានក្លាយខ្លួនជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Grab។ម្យ៉ាងវិញទៀតផងដែរ ក្រោយពីការប្រកាសជាផ្លូវការនៃការចូលរួមរបស់ពួកគេរយៈពេលប្រមាណជា៥ថ្ងៃ La Cima Cartel បានទម្លាក់បទថ្មីក្តៅហ៊ុយៗដែលជាបទ«១០» Version Grab Food សម្រាប់ជាកាដូដល់បណ្តាអ្នកគាំទ្រទាំងអស់គ្នា ហើយនេះក៏ជាការបញ្ជាក់ពីចំណុចចាប់ផ្តើមនៃការងារសហការរបស់ពួកគេផងដែរ។
តាមរយៈបទនេះដ៏ប្លែកថ្មីនេះផងដែរ ក៏ធ្វើអោយមហាជនលាន់មាត់សរសើរថា La Cima Cartel ពិតជាមានពហុជំនាញមែន ក្រៅពីចេះច្រៀងរ៉េប និងសម្តែងហើយ នៅថែមទាំងចេះកំប្លែងយ៉ាងប៉ិនប្រសប់ទៀត។ គួរកត់សម្គាល់ផងដែរ នៅក្នុងបទចម្រៀងនេះ តួអង្គស្រីក៏បានចូលរួមសម្តែងដោយអតីតបក្ខនារី The Voice Kid ដ៏មានប្រជាប្រិយភាពកញ្ញាចាន់ ស្រីខួចផងដែរ។ នៅលើបទចម្រៀងនេះ ពួកគេបានបង្ហាញពីលក្ខណៈពិសេស និងចំនុចទាក់ទាញមួយចំនួនរបស់ Grab Food តាមរយៈការកែច្នៃប៉ារ៉ូលនៅក្នុងបទចម្រៀង«10»នេះ។ មួយវិញទៀតសោត គួរបញ្ជាក់ផងដែរថា La Cima Cartel មិនត្រឹមតែក្លាយជាទូតសុឆន្ទៈរបស់ Grab Food ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងក្លាយជាទូតសុឆន្ទៈរបស់ GrabGoNow ផងដែរ។