BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

La Cima Cartel ទម្លាក់ Documentary Video “Our Journey Begins”  

ថ្ងៃព្រហស្បតិ៍, 08 ខែសីហា 2024 14:38  BeeTube News

photo_1_2024-08-08_14-33-55

កាលពីថ្ងៃទី07 ខែសីហាកន្លងទៅនេះ ក្រុម La Cima Cartel បានធ្វើការទម្លាក់នូវវិដេអូឯកសារ Episode 1 មួយគាំទ្រដោយ Pleng នៅលើឆាណែលយូធូបផ្លូវការរបស់ពួកគេ។ នៅក្នុងវិដេអូ Episode 1 នេះផងដែរ គួរអោយកត់សម្គាល់បានថា មានភាពប្លែកទាក់ទាញយ៉ាងជក់ចិត្តមែនទែន ដែលបានរៀបរាប់ពី Background Story របស់សមាជិកពីម្នាក់ទៅម្នាក់។ ដោយនៅលើខេបសិនខាងក្រោមវិដេអូនោះក៏បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេផងដែរថា «មានពាក្យច្រើនធ្លាប់បាននិយាយ មានពាក្យខ្លះក៏មិនធ្លាប់បាននិយាយ រឿងរ៉ាវរបស់ពួកយើងមានច្រើនរាប់មិនអស់»។

photo_4_2024-08-08_14-33-55

វិដេអូបានរៀបរាប់ចាប់ផ្តើមពីលោក YCN Rakhie ដែលលោកពន្យល់ប្រាប់ពីដំណើរទំនងដែលធ្វើអោយលោកបានចាប់ក្រុមជាមួយលោក YCN Tomie និងលោក YCN Dizzy ហើយលោកក៏បានបកស្រាយពីអត្ថន័យនៃអក្សរ YCN ខាងមុខនេះផងដែរ ដែលមានន័យថា Why Can not? ដែលលោកចង់មានន័យថា Why Can Not Rakhie រឺ Why Can Not Tomie? ស្មើនឹងហេតុអ្វីពួកគេមិនអាចធ្វើជាខ្លួនឯងបាន?។ ចំណែកបន្ទាប់មក វិដេអូក៏អូសមកកាន់លោក Hasha និយាយរៀបរាប់ពីដំណើរទំនងដែលលោកបានស្គាល់លោក Meezy និងលោក All3rgy ហើយបន្ទាប់មកពួកគេក៏បានចូលក្រុមជាមួយនឹងក្រុុម YCN និងបង្កើតបានក្រុមថ្មី ដែលមានឈ្មោះថា La Cima Cartel ដែល Inspire មកពីក្រុម Cartel នៃការលក់ថ្នាំញៀន ប្តូរមកជាការលក់តន្រ្តីអោយមនុស្សញាណវិញ។ បន្ទាប់មកវិដេអូក៏អូសមកកាន់សមាជិកម្នាក់ទៀតគឺជាលោកមុតភារិន។ តើទស្សនិកជនបានទស្សនាវិដេអូឯកសារនេះរួចរឺនៅ? តើមាននរណាដឹងទេ La Cima Cartel នឹងចេញ Episode 2 នៅពេលណា?

photo_2_2024-08-08_14-33-55

photo_3_2024-08-08_14-33-55


 

 


ថ្ងៃព្រហស្បតិ៍, 08 ខែសីហា 2024 14:38  BeeTube News