កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមចំរៀងប្រុសស្អាត La Cima Cartel ទើបតែបើកសម្ពោធស្តាប់អាល់ប៊ុមថ្មីស្រឡាងរបស់ពួកគេ ដែលមានឈ្មោះថា«ACHIEVE» នៅក្នុងការប្រគំតន្រ្តី Listening Party ដ៏ធំកក្រើកមួយនៅឯ Central Club។ នៅក្នុងការប្រគំតន្រ្តីមួយនេះ សង្កេតឃើញថាមានការរៀបចំយ៉ាងទាក់ទាញភ្នែកតែម្តង ជាពិសេសរួមជាមួយនឹងភ្លើងពណ៌បៃតងយ៉ាង Lit ដែលតំណាងអោយម្ចាស់ឧបត្ថម្ភនៃកម្មវិធីគឺជាក្រុមហ៊ុនស្រាបៀកម្ពុជា។
BA នៃក្រុមហ៊ុនស្រាបៀកម្ពុជាមួយក្រុមនេះ បានធ្វើអោយរាត្រីកាលមួយនោះពោរពេញដោយទស្សនីយភាពយ៉ាងសប្បាយរីករាយ និងប្លែកអារម្មណ៍ដែលមិនអាចបំភ្លេចបាន ជាមួយនឹងការសម្តែងដ៏ពិសេសៗរបស់ពួកគេលើបទចម្រៀងថ្មីៗ។
នៅក្នុងនោះផងដែរ ក៏សង្កេតឃើញថាមានបទចម្រៀងលេចធ្លោចំនួនពីរបទពីក្នុងអាល់ប៊ុម ACHIEVE ត្រូវបានបណ្តាទស្សនិកជននៅលើ Tik Tok ចាប់អារម្មណ៍ច្រើនជាងគេ ហើយក៏ត្រូវបានសមាជិក La Cima Cartel ជាច្រើននាក់កាត់តនៅក្នុងវិដេអូចំរៀងរបស់ពួកគេផងដែរដើម្បីបង្ហាញជាការ Tease នូវបទចម្រៀងថ្មីៗ។
ទាំងពីរបទនោះរួមមានបទ «Savage» ដែលបកស្រាយឡើងដោយលោក YCN Tomie និងលោក All3rgy ហើយនិងបទ«Clap Clap» ដែលបកស្រាយឡើងដោយលោក YCN Rakhie, លោក YCN Tomie និងលោក YCN Dizzy។ យ៉ាងណាមិញផងដែរ La Cima Cartel មិនទាន់បានបញ្ជាក់ទេថាអាល់ប៊ុម ACHIEVE នេះនឹងបញ្ចេញជាផ្លូវការនៅពេលណា។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបទចម្រៀងទាំងពីរនេះពីអាល់ប៊ុម ACHIEVE?