BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

La Cima Cartel ក្លាយជាទូតសុឆន្ទៈដំបូងបង្អស់របស់ Cambodia Beer

ថ្ងៃព្រហស្បតិ៍, 09 ខែវិច្ឆិកា 2023 00:29  BeeTube News

FB_IMG_1699459534705
កាលពីថ្ងៃទី06 ខែវិច្ឆិកាកន្លងទៅនេះ ក្រុម La CiMa Cartelបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីចុះអនុស្សរណៈជាទូតសុច្ឆន្ទៈរបស់ស្រាបៀកម្ពុជា ដែលធ្វើឡើងនៅផ្សារទំនើបជីបម៉ុង271 មេហ្គាម៉ល។

FB_IMG_1699459475307
ក្រុម La CiMa Cartel បានបង្ហើបអោយដឹងថាពិតជាមានកិត្តិយសជាខ្លាំងដែលបានក្លាយខ្លួនជាទូតសុឆន្ទៈដំបូងបង្អស់របស់ Cambodia Beer នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

FB_IMG_1699459481432
គួររំលឹកផងដែរថា នៅមួយថ្ងៃមុននៃកម្មវិធីចុះកិច្ចព្រមព្រៀងនេះ ផេកផ្លូវការរបស់ស្រាបៀកម្ពុជាក៏បានទម្លាយវិដេអូសកម្មភាពរបស់ក្រុម La CiMa Cartel ផងដែរ ដែលពួកគេបានទៅដល់ប្រទេសថៃបំពេញបេសកកម្មជុំគ្នាស្វែងរកបទពិសោធន៍ថ្មីក្រោមការដឹកនាំពីថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស។

FB_IMG_1699459481432
ខណៈដែលនៅក្នុងថ្ងៃចុះកិច្ចព្រមព្រៀងនោះផងដែរ ក្រុម La CiMa Cartel បានមានសកម្មភាពជាច្រើន ដូចជាបានទៅដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស Surprise បុគ្គលិកដល់ Office តែម្តង! ធ្វើអោយម្នាក់ៗលាន់មាត់ថាបានជួបអាយដលសង្ហា! ហើយក៏នៅមានសកម្មភាពឡើងសម្តែងនៅលើឆាកប្រគំតន្រ្តីផងដែរ។

FB_IMG_1699459488243
នៅលើផេកផ្លូវការរបស់ La CiMa Cartel ត្រឹមតែបានបង្ហាញថាពួកគេនឹងមានគំរោងទម្លាក់អាលប៊ុម«Achieve» នៅក្នុងពេលឆាប់ៗ។ ចង់ដឹងថានឹងមានអ្វីប្លែកៗសំរាប់ក្រុម La CiMa Cartel ជាមួយនឹង Cambodia Beer នៅពេលខាងមុខ?


ថ្ងៃព្រហស្បតិ៍, 09 ខែវិច្ឆិកា 2023 00:29  BeeTube News