La Cima Cartel បានចេញសារជូនសិល្បករ និងសិល្បការនីកាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ថាពួកគេចង់ស្នើសុំអោយអ្នកដែលយកបទរបស់ពួកគេទៅសម្តែង មេត្តាផ្តល់ដំណឹងជាមុន ដើម្បីបង្ហាញជាការគោរព និងការពារសិទ្ធិទទួលបានប្រយោជន៍របស់ផលិតកម្មទាំងមូល។
អមជាមួយនឹងសារនេះដែរ ហាក់ដូចជាបង្ហាញពីចេតនាដ៏ច្បាស់លាស់មួយរបស់ក្រុម La Cima Cartel ក៏ដូចជាតំណាងរបស់ពួកគេផ្ទាល់ លោកនាយកប្រតិបត្តិការ ស៊ីវ រិទ្វី ដែលបង្ហាញពីគោលជំហរដ៏មុតមាំរបស់ក្រុមសិល្បករពួកគេ។ ប្រតិកម្មរបស់មហាជន ជាពិសេសគឺឃើញមានពីសំណាក់បណ្តាអ្នកគាំទ្រវិញដែលមិនមែនជាមិត្តសិល្បករនោះទេ ហើយពួកគេមួយចំនួនតូចបានបង្ហាញមតិលើកឡើងថា នេះក៏ប្រហែលជាមួយរយៈនេះបទចម្រៀងរបស់ក្រុម La Cima Cartel ត្រូវបានប្រើប្រាស់ដោយសេរីពេក ជាងនេះទៅទៀតនោះ សូម្បីអ្នកយកបទគេទៅសម្តែងក៏ច្រៀងពិបាកស្តាប់ ធ្វើអោយខូចបទរបស់គេតែម្តង។
អ្នកមួយចំនួនទៀតក៏បានលើកឡើងថា ការយកបទរបស់ម្ចាស់ដើមទៅច្រៀងយូរទៅក៏ក្លាយជាទំលាប់ ដែលនឹងធ្វើអោយភ្លេចនរណាជាម្ចាស់ដើមហើយ។ យ៉ាងណាមិញផងដែរ ក្រុម La Cima Cartel ដែលហាក់ដូចស្ងាត់សកម្មភាពចេញផ្សាយបទចម្រៀងថ្មីៗ ប៉ុន្តែជាការពិតទៅពួកគេកំពុងតែព្យាយាមប្រឹងប្រែងធ្វើនូវអាល់ប៊ុមថ្មីនោះទេ ដោយបង្ហើបអោយដឹងថាជាអាល់ប៊ុមមួយដែលសំរង់យកនូវឯកសារចាស់ៗរបស់ពួកគេមានឈ្មោះថាអាល់ប៊ុម«Achieve»។ តើទស្សនិកជនយល់ឃើញយ៉ាងណាចំពោះប្រតិកម្មរបស់ក្រុម La Cima Cartel តាមរយៈសារមួយនេះ?