BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Kylie Jenner បានក្លាយជាស្ត្រីដំបូងគេដែលមាន Follower 300 លាននាក់នៅលើ Instagram

ថ្ងៃសុក្រ, 14 ខែមករា 2022 14:22  BeeTube News

kylie-jenner-66

អ្នកផាត់មុខដ៏ល្បីល្បាញ Kylie Jenner បានក្លាយជាស្ត្រីដំបូងគេដែលមាន Follower 300 លាននាក់នៅលើ Instagram ។

Ariana Grande ដែលពីមុនជាស្ត្រីដែលមានការពេញនិយមបំផុតរបស់កម្មវិធី Instagram, ឥឡូវនេះត្រូវបានជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយ Selena Gomez។ អ្នកចម្រៀងទាំងពីរមាន Follower 289 លាននាក់។ ប៉ុន្តែខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Manchester United នៅតែជាអ្នកដែលមាន Follower ច្រើនជាងគេបំផុតរបស់ Instagram ដែលឥឡូវនេះមាន Follower ច្រើនជាង 388 លាននាក់។

Jenner បានមានភាពស្ងប់ស្ងាត់បន្តិចនៅលើវេទិកាចែករំលែករូបភាពនាពេលថ្មីៗនេះ។ សង្សាររបស់នាង គឺតារាចម្រៀងរ៉េប Travis Scott ដែលសម្តែងនៅឯពិធីបុណ្យតន្ត្រី Astroworld ក្នុងទីក្រុង Houston រដ្ឋតិចសាស់ កាលពីថ្ងៃទី 5 ខែវិច្ឆិកា នៅពេលដែលមានមនុស្ស 10 នាក់ បានស្លាប់ក្នុងអំឡុងពេលការរត់ជាន់គ្នារបស់អ្នកគាំទ្រ។

ហើយ Jenner ដែលមានផ្ទៃពោះកូនទី 2 បានត្រឹមតែបង្ហាញភាពស្ងៀមស្ងាត់នៅលើបណ្តាញសង្គមរបស់នាងនៅថ្ងៃបុណ្យណូអែល ដោយចែករំលែករូបថតម្តាយរបស់នាង Kris Jenner ។

សប្តាហ៍បន្ទាប់ នាងបានបង្ហោះអំពី "ពរជ័យ" និង "ការឈឺចិត្ត" ដែលនាងបានជួបប្រទះក្នុងឆ្នាំ 2021 ។

First-woman-with-300-million-followers-Kylie-is-the

អត្ថបទដកស្រង់ពី BBC

បកប្រែនិងកែសម្រួលដោយ Mr.Blue


ថ្ងៃសុក្រ, 14 ខែមករា 2022 14:22  BeeTube News