BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើមិត្តស្រីរបស់កីឡាករជម្រើសជាតិបារាំង Kylian Mbappe ជាភេទទី៣?

ថ្ងៃព្រហស្បតិ៍, 22 ខែធ្នូ 2022 16:59  BeeTube News

36

ខណៈពេលដែលឈ្មោះរបស់ Kylian Mbappe ត្រូវបានគេស្វែងរកច្រើនបំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីបានក្លាយជាកីឡាករលេចធ្លោបំផុតមួយដែលបានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 នៅប្រទេសកាតា។ តែយ៉ាងណាមិញមនុស្សជាច្រើនក៏ចង់ដឹងថាតើជិវិតស្នេហារបស់លោកមានរូបភាពបែបណា? 

តើ Ines Rau ជានរណា?

អស់រយៈពេលជាច្រើនខែមកហើយ ដែលឈ្មោះរបស់ Mbappé ត្រូវបានផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយនឹង Ines Rau ដែលជាតារាម៉ូដែលកែភេទពីបុរសមកជាស្រ្តី និងជាអតីតតារាស្រីគម្របទស្សនាវដ្តី Play Boy ផងដែរ។​ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអ៊ីតាលី និងបារាំង បានតាមដានរឿងរ៉ាវរបស់ Mbappe និង Rau ដែលជាតារាម៉ូដែលវ័យ 32 ឆ្នាំ ដែលរូបនាងបានសម្រេចចិត្តកែប្រែភេទរបស់ខ្លួនកំឡុងពេលអាយុ១៦ឆ្នាំ។ មិនតែប៉ុណ្ណោះនាងក៏កំពុងតែទទួលបានតំណែងជាបណ្តើរៗនៅក្នុងពិភពតារាបង្ហាញម៉ូត រហូតដល់នាងឡើងក្របទស្សនាវដ្តីឆ្នាំ 2017 បានក្លាយជាស្ត្រីកែភេទដំបូងគេដែលបើកចំហរនិងមានការទទួលស្គាល់។

មួយឆ្នាំក្រោយមកនាងបានបោះពុម្ពជីវប្រវត្តិរបស់នាងដែលមានឈ្មោះថា "ស្ត្រី" ដែលក្នុងនោះនាងបានបញ្ជាក់ថានៅអាយុ 16 ឆ្នាំនាងបានទទួលការវះកាត់ប្តូរភេទ នៅពេលដែលនាងបង្ហាញផ្លូវភេទរបស់នាងនៅអាយុ 24 នាងបាននិយាយថាវាគឺជារឿងដែលរំដោះខ្លួនច្រើនបំផុតនៅក្នុងឆាកជីវិតរបស់នាង។ ទោះបីជា Mbappe និង Rau មិនបានបង្ហាញខ្លួនជាផ្លូវការក៏ដោយ ប៉ុន្តែកាលពីប៉ុន្មានខែមុនរូបថតមួយចំនួនបានថតបានអំឡុងពេលពួកគេធ្វើដំណើរកម្សាន្តងយ៉ាងរីករាយជាមួយគ្នា។

2022-12-22 16.51.54

2022-12-22 16.51.50

2022-12-22 16.51.59


 

 


ថ្ងៃព្រហស្បតិ៍, 22 ខែធ្នូ 2022 16:59  BeeTube News