BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Zelensky​ និយាយថា អ៊ុយក្រែននឹងត្រូវបំផ្លាញមុនពេលដែលទីក្រុង Kyiv ត្រូវចុះចាញ់និងទិក្រុងធំៗដ៏ទៃទៀតទៅឲ្យរុស្សី

ថ្ងៃអង្គារ, 22 ខែមីនា 2022 17:58  គុន ច័ន្ទរដ្ឋា

photo_2022-03-22_17-33-36

Nationalpost-

ខណៈដែលទីក្រុងក្រឹមឡាំងមានសង្ឃឹមយ៉ាងមុតមាំថា នឹងមានកិច្ចព្រមព្រៀងសន្តិភាពមួយក្នុងពេលឆាប់ៗនេះ និងបានផ្លោងបំផ្លាញមជ្ឍមណ្ឌលហាងលក់ទំនិញនៅក្នុងទីក្រុង Kyiv ។ ការចរចារវាងទីក្រុង Kyiv និង Moscow បាននាំមកនូវការរីកចម្រើនដ៏តិចតួច បន្ទាប់ពីសង្រ្គាមបានកើតឡើងអស់រយៈពេលជិត១ខែ ហើយសហរដ្ឋអាមេរិកបាននិយាយាថា ខ្លួនជឿជាក់ថាទីក្រុងក្រឹមឡាំងនិងផ្លាដ់ប្តូរតាក់ទិកក្នុងការទម្លាក់គ្រាប់បែកក្នុងទីក្រុងដើម្បីបំផ្លាញនូវសីលធម៌របស់ពលរដ្ឋអ៊ុយក្រែន។

“អ៊ុយក្រែននឹងមិនអាចនឹងបំពេញនូវឱសានវាទរបស់រុស្សីបានទេ” Zelensky បាននិយាយ មួយថ្ងៃបន្ទាប់ពីមូស្គូបានប្រាប់អាជ្ញាធរ Mariupol ដែលជាទីក្រុងកំពង់ផែ ថាពួកគេត្រូវតែទម្លាក់អាវុធចុះចាញ់មុនម៉ោង៥ព្រឹកថ្ងៃច័ន្ទបើពុំនោះសោតទេនឹងត្រូវប្រឈមមុខនឹងតុលាការយោធា។ "យើងនឹងត្រូវគេបំផ្លាញជាមុនសិន ទើបឱសានវាទរបស់ពួកគេនឹងបានជោគជ័យ" លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅនឹងកន្លែង។ លោកបានបញ្ជាក់ថា Moscow ចង់ឲ្យយើងប្រគល់ ក្រុង Mariupol រដ្ឋធានី Kyiv និងទីក្រុងធំទី២ Kharkiv ។

លោកនិយាយថា ទាំងប្រជាពលរដ្ឋនៃទីក្រុងអស់ទាំងនោះរួមទាំងរូបលោកជាប្រធានាធិបតីអ៊ុយក្រែននឹងមិនយល់ព្រមចំពោះរឿងនេះទេ។ អ្នកនាំពាក្យ Vladimir Putin លោក Dmitry Peskov បានច្រានចោលនូវការជួបប្រជុំរវាងលោកប្រធានាធិបតីរុស្សី និងសមភាគីអ៊ុយក្រែនលុះត្រាណាតែទីក្រុង Kyiv ធ្វើលំហាត់ក្នុងផ្ទះក្នុងការចរចាហើយយល់ព្រមតាមលទ្ធផល ដែលគេចង់បាន។ លោកបានអះអាងផងដែរថា បទឈប់បាញ់គ្នាមួយអាចនឹងត្រូវរំលោភដោយភាគីអ៊ុយក្រែនដើម្បីប្រមូលកំលាំង "នឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីធ្វើការវាយប្រហារមកលើកងទ័ពរុស្សី"។

ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម មន្ត្រីមកពីរុស្សីនិងអ៊ុយក្រែនបានជួបគ្នាជាច្រើនដងនៅក្នុងប្រទេសបែលឡារុស ប៉ុន្តែ Peskov បាននិយាយថាមិនមានចលនាដែលប្រកបទៅដោយខ្លឹមសារនោះទេ។ វាក៏មានទង្វើរផងដែរពី Naftaly Bennet នាយករដ្ឋមន្ត្រីអុីស្រាអែល Recep Tayyip Erdogan ប្រធានាធិបតីទួរគី ដើម្បីនាំ Zelensky និង Putin មកជួបគ្នាដើម្បីចរចា៕


ថ្ងៃអង្គារ, 22 ខែមីនា 2022 17:58  គុន ច័ន្ទរដ្ឋា