TheGuardian-
ផែនការទីក្រុងមូស្គូដើម្បីធ្វើឲ្យងាយស្រួលសំរាប់ជនជាតិអ៊ុយក្រែនដែលកំពុងរស់នៅក្នុងភូមិភាគដែលកាន់កាប់ដោយរុស្សី ដើម្បីបានទទួលនូវសញ្ជាតិរុស្សីរំលោភទៅលើច្បាប់អន្តរជាតិ ទីក្រុង Kyiv បាននិយាយនិងបានចោទប្រកាន់ក្រឹមឡាំងបានប្រព្រឹត្តិនូវអំពើឧក្រឹដ្ឋ។ "ការចេញលិខិតឆ្លងដែនខុសច្បាប់ គឺជាការំលោភជាក់ស្តែងទៅលើអធិបតេយ្យភាពនិងបូរណៈភាពដែនដីអ៊ុយក្រែន ហើយនិងបទដ្ឋាននិងគោលការណ៍នៃច្បាប់មនុស្សជាតិអន្តរជាតិ" ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។
ប្រធានាធិបតីរុស្សី Vladimir Putin នៅដើមថ្ងៃពុធបានចុះហត្ថលេខាលើក្រិតដើម្បីអនុវត្តិន៍នូវនិតិវិធីដើម្បីផ្តល់លិខិតឆ្លងដែនរុស្សីឲ្យប្រជាពលរដ្ឋនៅប៉ែកខាងត្បូងនៃភូមិភាគអ៊ុយក្រែននៃ Zaporizhzhia និង Kherson ។ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយ គំនិតផ្តួចផ្តើមវាជាភស្តុតាងនៃគោលបំណងនៃឧក្រឹដ្ឋកម្មសង្រ្គាមរបស់ទីក្រុងមូស្គូ ដែលគេឲ្យឈ្មោះថាគឺជាជាការធ្វើអប្បគមន៍នៃតំបន់ដែលកាន់កាប់ដោយកងទ័ពរុស្សីឲ្យចូលទៅជាប្រទេសរុស្សីស្របច្បាប់ ទាំងនយោបាយនិងសេដ្ឋកិច្ច។
បទបញ្ជាជាផ្លូវការណ៍ដែលបានដាក់ចេញកាលពីថ្ងៃពុធបានលេចចេញមកបន្ទាប់ពីក្រិតនៅក្នុងឆ្នាំ២០១៩ ដែលអនុញ្ញាតិឲ្យនិតីវីដូចគ្នាសំរាប់ពលរដ្ឋដែលនៅក្នុងសាធារណរដ្ឋដែលប្រកាសខ្លួនឯងនៅក្នុង Donetsk និងLuhansk ភាគខាងកើតអ៊ុយក្រែនដែលជាតំបន់បំបែករដ្ឋ។ អ្នកដែលដាក់ពាក្យសុំមិនតម្រូវឲ្យមានការរស់នៅក្នុងប្រទេសរុស្សីទេ ហើយក៏មិនតម្រូវឲ្យផ្តល់នូវភ័ស្តុតាងមានប្រាក់គ្រប់គ្រាន់ឬក៏ឆ្លងកាត់ការធ្វើតេស្តភាសារដែរ។ តំបន់ Kherson កំពុងតែស្ថិតនៅក្រោមការកាន់កាប់ទាំងស្រុងរបស់កងទ័ពរុស្សីខណៈដែលតំបន់ភាគខាងត្បូងឈាងខាងកើតនៃ Zaporizhzhia ស្ថិតនៅក្រោមការកាន់កាប់ពាក់កណ្តាលដោយទីក្រុងមូស្គូ។
ទីក្រុមូស្គូនិងមន្ត្រីដែលនិយមទីក្រុងមូស្គូបាននិយាយថាតំបន់ទាំង២នេះនឹងក្លាយទៅជាផ្នែករបស់រុស្សី។ ប្រព័ន្ធដ៏សាមញ្ញនេះនឹងធ្វើ៎ឲ្យយើងមើលឃើញយ៉ាងច្បាស់ថារុស្សីនៅទីនេះមិនមែនគ្រាន់តែក្នុងរយៈពេលយូរតែប៉ុណ្ណោះទេតែនិងនៅជារៀងរហូត។ ទីក្រុងមូស្គូបានតែងតាំងមេដឹកនាំរងនៅក្នុងតំបន់ដែលខ្លួនកាន់កាប់ Kherson Kiril Sternmouson បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosibirsk "យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានាធិបតី vlaPutin នូវអ្វីដែលលោកបានធ្វើចំពោះយើងនិងក្នុងការដែលការពារប្រជាជនរុស្សីនៅក្នុងប្រវត្តិសាស្ត្ររបស់រុស្សី"។