BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីក្រុង Kyiv ចាប់បានឧបករណ៍ចាប់សញ្ញា Laser របស់ក្រុម Wagner ដែលអាចអោយរកឃើញដ្រូនបាន

ថ្ងៃចន្ទ, 16 ខែមករា 2023 13:39  BeeTube News

2023-01-16 13.34.38 (1)

ក្រុមយោធាអ៊ុយក្រែនបានរាយការណ៍មកថាចាប់បានឧបករណ៍ចាប់សញ្ញា Laser របស់ក្រុម Wagner ហៅថា Spider។ លោក Sergey Flash ដែលជាទាហានអ៊ុយក្រែនម្នាក់បានចែករំលែករូបភាពនៃប្រព័ន្ធ Spider ដែលត្រូវបានអះអាងថារកឃើញនៅក្នុងសមរភូមិនេះ។ ឧបករណ៍មួយនេះត្រូវបានបំពាក់លើដោយមួកសុវត្ថិភាព និងត្រូវបានប្រើប្រាស់ជាប្រព័ន្ធការពារនៅក្នុងយោធាប្រភេទអកម្ម ហើយក៏មានសៀវភៅប្រាប់ពីវិធីប្រើប្រាស់ជាភាសារុស្ស៊ីផងដែរ។ Spider គឺជាប្រព័ន្ធចាប់ Laser បញ្ជូនសញ្ញាដាស់តឿនមុនដែលអាចផ្តល់សញ្ញាប្រកាសអាសន្ននៃការវាយប្រហារបានទុកមុន។​​​ វាអាចរកឃើញ វិភាគ និងកំណត់ទិសដៅនៃការបំភាញ Laser ចេញពីប្រព័ន្ធដឹកនាំដោយ Laser នានា និងប្រព័ន្ធបាញ់ Laser វាស់ចម្ងាយ Laser rangefinder ផងដែរ។ ឧបករណ៍នេះអាចរកឃើញគ្រប់ឧបករណ៍ Laser Rangefinder និងឧបករណ៍Laserបំភ្លឺគោលដៅអោយម៉ាស៊ីន រឺមនុស្សរកឃើញហៅថា illuminators និង Designator មានទាំងអស់ដែលប្រតិបត្តិការនៅក្នុងរយៈចម្ងាយពី 0.8 ទៅ1.8 µm។ ប្រព័ន្ធនេះអាចផ្តល់សញ្ញាដល់ទាហានបានដោយវិធី៣យ៉ាង គឺដោយសំលេងជាមួយនឹងរំញ័រ ដោយពន្លឺ និងដោយការបញ្ចូលគ្នារវាងទាំងពីរខាងលើ។ បំពាក់ដោយថ្មចំនួនពីរ ប្រព័ន្ធ Spider អាចប្រតិបត្តិការឡើងបានរយៈពេល១២ម៉ោង នៅក្នុងសីតុណ្ហភាពចន្លោះពី-30 ទៅ +40 ដឺក្រេ។ 

អត្ថប្រយោជន៍ចម្បងមួយរបស់ប្រព័ន្ធ Spider គឺថាវាអាចកាត់បន្ថយការគំរាមកំហែងបង្កឡើងដោយដ្រូនបាន។ ក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៊ីដែលមានឈ្មោះថា The Wagner Group ត្រូវបានរាយការណ៍ថាកំពុងដាក់ប្រតិបត្តិការរថក្រោះដ៏មានតំលៃថ្លៃរបស់រុស្ស៊ី T-90M នៅក្នុងប្រទេសអ៊ុយក្រែន។ អ្នកជំនាញមានការងឿងឆ្ងល់ថាមូលហេតុអ្វីបានជាវិមានក្រឹមឡាំងប្រគល់រថក្រោះដ៏មានតំលៃ T-90s ដែលកំពុងតែមានកង្វះនៅក្នុងការផ្គត់ផ្គង់ផងនោះទៅអោយក្រុមអ្នកប្រយុទ្ធ Wagner យ៉ាងដូច្នេះ។ ទីក្រុងម៉ូស្កូក៏ហាក់ដូចជាបានបញ្ជូនភ្នាក់ងាររបស់ខ្លួនចូលរួមនៅក្នុងសង្គ្រាមនេះដែរដោយមានអ្នកលួចបាញ់ប្រហារពីចំងាយ ជាមួយនឹងវិធីសាស្រ្តចាប់សញ្ញាដ្រូនផងដែរ។ អាមេរិចអះអាងឡើងថាក្រុម Wagner ក៏នឹងដឹកនាំការដឹកជញ្ជូននៃអាវុធពីកូរ៉េខាងជើងដើម្បីជួយទ្រទ្រង់កំលាំងរបស់ពូទីននៅក្នុងប្រទេសអ៊ុយក្រែន។ យោងទៅតាមអាមេរិច កូរ៉េខាងជើងបានបញ្ជូនកាំជ្រួចមីស៊ីលនៃទ័ពថ្មើរជើងទៅកាន់រុស្ស៊ីដើម្បីប្រើប្រាស់ដោយទាហានស៊ីឈ្នួល Wagner។ 

2023-01-16 13.34.42

ក្រុមទាហានស៊ីឈ្នួល Wagner ដែលមានភាពល្បីល្បាញខាងអាក្រក់គឺកំពុងដឹកនាំការវាយលុកបង្ហូរឈាមដ៏ខ្លាំងក្លាជាងគេបង្អស់នៅក្នុងតំបន់ Bakhmut នៃទីក្រុង Donetsk។ អាមេរិចបានធ្វើការប៉ាន់ប្រមាណថាក្រុម Wagner បានដាក់រាយភ្នាក់ងារប្រមាណ 5ម៉ឺននាក់នៅក្នុងប្រទេសអ៊ុយក្រែន ដោយរាប់បញ្ចូលដោយសមាជិកស៊ីឈ្នួលជាប់កុងត្រាជាង 1ម៉ឺននាក់ និងជនជាប់ទោសដែលត្រូវបានជ្រើសរើសមកជាង 4ម៉ឺននាក់។ក្រុម Wagner បានអះអាងថាពួកគេបានគ្រប់គ្រងទាំងស្រុងលើទីក្រុងជីកយករ៉ែអំបិលនៃ Soledar ហើយនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ទីក្រុង Bakhmut គឺស្ថិតនៅលើខ្សែផ្គត់ផ្គង់យុទ្ធសាស្រ្តរវាងតំបន់ផ្តាច់ខ្លួន Donetsk និង Luhansk។ អ្នកជំនាញបាននិយាយថាការគ្រប់គ្រង Bakhmut នឹងបំបែកខ្សែផ្គត់ផ្គង់របស់អ៊ុយក្រែន និងបើកផ្លូវដល់កងកម្លាំងរុស្ស៊ីដើម្បីអាចធ្វើដំណើរបន្តទៀតទៅកាន់ទីក្រុង Kramatorsk និង Sloviansk បាន។ ទីក្រុងទាំងពីរនេះគឺជាចំណុចកណ្តាលឧស្សហកម្មដ៏សំខាន់នៃទីក្រុងអ៊ុយក្រែននៅក្នុងតំបន់ Donbass ដែលពោរពេញដោយថាមពល។ 

អាមេរិចអះអាងថាលោក Prigozhin ចង់គ្រប់គ្រងលើអណ្តូងរ៉ែ Gypsum និងអំបិលដែលនៅជិតទីក្រុងផ្តាច់ខ្លួនរបស់អ៊ុយក្រែននៅក្នុងតំបន់ Donetsk នោះ។ បន្ទាប់ពីបាត់បង់ទីក្រុង Kherson ដែលជាទីក្រុងតែមួយគត់ក្នុងតំបន់ដែលរុស្ស៊ីអាចដណ្តើមយកបាន ទីក្រុងម៉ូស្កូមានការស្រេកឃ្លានចង់ទទួលបានរឿងជោគជ័យឆាប់ៗដែលអាចផ្សាយទៅកាន់សាធារណជនរបស់ពួកគេបាន។ អ្នកជំនាញលោកខាងលិចនិយាយថាភាពជឿជាក់របស់លោក Prigozhin និងក្រុម Wagner គឺស្ថិតនៅក្នុងភាពប្រថុយប្រថាននៅក្នុងសមរភូមិ Bakhmut នេះ។ អ្នកជំនាញនិយាយថាការដកខ្លួនចេញរបស់រុស្ស៊ីពីទីក្រុង Bakhmut នឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ក្រុម Wagner និងប៉ះពាល់សតិអារម្មណ៍ដល់ជាតិសាសន៍រុស្ស៊ីផងដែរ។ លោក Prigozhin ដែលបានបំរើនៅក្នុងពន្ធនាគារសូវៀតអស់រយៈពេល៩ឆ្នាំដោយរឿងក្តីចោរកម្ម ចង់ពង្រីកមហិច្ឆតារបស់លោកដោយការគ្រប់គ្រងយកទីក្រុង Bakhmut ដើម្បីបង្កើនឥទ្ធិពលរបស់លោកនៅក្នុងទីក្រុងម៉ូស្កូ។ សម្ព័ន្ធមិត្តរបស់លោកពូទីនបានបង្ហាញការមិនពេញចិត្តជាសាធារណៈលើការងាររបស់មេបញ្ជាការយោធារបស់រុស្ស៊ី និងក្រសួងការពារជាតិនៅលើរឿងរ៉ាវដែលចាញ់សមរភូមិនៅក្នុងប្រទេសអ៊ុយក្រែន។

 


ថ្ងៃចន្ទ, 16 ខែមករា 2023 13:39  BeeTube News