France-24-
កងទ័ពអ៊ុយក្រែនបច្ចុប្បន្ននេះកំពុងតែធ្វើការវាយបកនៅក្នុងតំបន់ភាគខាងត្បូង Kherson ។ មិនមានការអនុញ្ញាតិឲ្យអ្នកកាសែតចូលទៅក្នុងទឹកដីសមរភូមិដែលមានការប្រយុទ្ធគ្នាជាដាច់ខាត។ ប៉ុន្តែលោកឧត្តមសេនីយ៍ Dominique Trinquand អតីតប្រធានបេសកកម្មកងទ័ពបារាំងនៅឯ អ.ស.ប. និយាយថាការហាមឃាត់នេះវាមិនបានឲ្យយើងមើលឃើញនិងដឺងពីការវិវត្តិន៍នៅក្នុងសមរភូមិនោះទេ អ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងជំហរនឹងចាប់យកត្រើយទន្លេនៅខាងស្តាំទាំងមូលនៃទន្លរ Dnieper រួមបញ្ចូលទាំងទីក្រុង Kherson មុនខែតុលា។ វាជាប្រតិបត្តិការណ៍មួយដ៏រសើបជាទីបំផុត ដែលមន្ត្រីយោធាអ៊ុយក្រែនបានហាមប្រាមមិនឲ្យអ្នកកាសែតចូលទៅក្នុងសមរភូមិមុខជាដាច់ខាតសំរាប់ហេតុផលយុទ្ធសាស្ត្រ។
ការវាយបករបស់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ភាគខាងត្បូង Kherson ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន គឺជាមហិច្ឆិតាដ៏ធំជាងគេរបស់អ៊ុយក្រែនក្នុងការវាយបក ចាប់តាំងពីកងទ័ពរុស្សីត្រូវបានវាយរុញច្រានពីរដ្ឋធានីកាលពីដើមឆ្នាំនេះ។ ទីបញ្ជាការយោធាអ៊ុយក្រែនភាគខាងត្បូងបាននិយាយថា ចំនួននៃក្រុងដែលមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់នៅក្នុងទីកន្លែងនោះត្រូវបានចាប់យកមកកាន់កាប់ឡើងវិញខណៈដែលការបញ្ជាក់អះអាងមិនអាចនឹងធ្វើការពិនិត្យពិច័យជាលក្ខណៈឯករាជ្យ។រដ្ឋបាលដែលតែងតាំងដោយទីក្រុងមូស្គូនៅក្នុងតំបន់ Kherson បាននិយាយថា ពួកគេបានបញ្ឈប់នូវផែនការក្នុងការធ្វើប្រជាមតិ ឬក៏ចូលរួមជាមួយរុស្សីដោយសារតែស្ថានភាពនៃសន្តិសុខ។
តើនេះអាចត្រូវបានគេមើលឃើញថាជាចំណុចនៃការវិលត្រឡប់នៅក្នុងទំនាស់ដែលបានចូលមកដល់ខែទី៧ដែរឬទេ? នៅក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាថា កងកម្លាំងអ៊ុយក្រែនបានរុលទៅមុខនៅប៉ែកខាងត្បូងនិងខាងកើតនៃអ៊ុយក្រែន។ តើអ៊ុយក្រែនមានមធ្យោបាយនឹងបន្តការវាយលុកនិងធ្វើឲ្យមានការបរាជ័យដោយឈឺចាប់ទៅលើយោធារុស្សីដែរទេ? France-24 បាននិយាយទៅកាន់ លោកឧត្តមសេនីយ៍ Dominique Trinquand ដែលជាអ្នកឯកទេសខាងការពារជាតិនិងជាអតីតប្រធានបេសកកម្មយោធាបារាំងនៅ អ.ស.ប.។
អ៊ុយក្រែនបានបង្កើតឲ្យមានភាពខ្មៅងងឹតទាំងស្រុងទៅលើព័ត៌មានទាំងអស់ អ្នកកាសែតត្រូវបានហាមឃាត់ ដូច្នេះវាជរឿងមួយដ៏ពិបាកឲ្យដឹងថា តើកងទ័ពអ៊ុយក្រែនបានទៅឆ្ងាយប៉ុនណា? ទោះជាយ៉ាងណាក៏ដោយក៏យើងដឹងថាការវាយបកនោះវាបានកើតឡើងស្ទើរតែគ្រប់មុខព្រួញទាំងអស់នៅលើសមរភូមិភាគខាងត្បូង។ វាធ្វើឲ្យយើងដឹងច្បាស់និងជឿជាក់ថា អ៊ុយក្រែនបានធ្វើការសាកល្បងនូវកម្លាំងការពាររបស់របស់រុស្សីដើម្បីបង្កើតនូវគម្លាតបន្ទាប់មកបញ្ជូនបន្ថែមនូវកម្លាំងអន្តរាគមន៍។ បច្ចុប្បន្ននេះ ចំណុចទាក់ទងគ្នាក្នុងការប្រឹងប្រែងនៅភូមិភាគខាងកើតក្នុងតំបន់ Donbas ជារបស់រុស្សី រីឯចំណុចទាក់ទងគ្នានៃការប្រឹងប្រែងរបស់អ៊ុយក្រែនស្ថិតនៅក្នុងតំបន់ភាគខាងត្បូង Kherson។