រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកបានជំរុញឲ្យសម្ព័ន្ធមិត្ត ធ្វើសកម្មភាពឲ្យបានលឿននៃសង្រ្គាមដើម្បីទទួលបានបន្ថែមនូវអាវុធធុនធ្ងន់ទៅកាន់ទីក្រុង Kyiv ខណៈដែលកងកម្លាំងរុស្សីបានបាញ់ផ្លោងស្រោចទៅលើផ្នែកខាងកើត និងខាងត្បូងអ៊ុយក្រែន និងរុស្សីបានកាត់ផ្តាច់នូវឧស្ម័នទៅឲ្យប៉ូឡូញ និងប៊ុលហ្គារី។នៅក្នុងថ្ងៃទី២ ស្នូរផ្ទុះបានកក្រើកតំបន់បំបែករដ្ឋនៃ ត្រានស៍ នីស្តឺរីយ៉ា (Trans-Dniesteria) កាលពីថ្ងៃអង្គារ៍ដែលនៅជិតខាងនៃប្រទេស Moldova ដែលបានធ្វើឲ្យដួលរលំអង់តែនវិទ្យុ២។
ហើយមានមីស៊ីលរបស់រុស្សីបានវាយប្រហារទៅលើស្ពាន ដែលជាយុទ្ធសាស្ត្ររបស់រថភ្លើងដែលតភ្ជាប់តំបន់កំពង់ផែអ៊ុយក្រែនទៅរូម៉ានី ដែលជាសមាជិកមួយនៃ NATO អាជ្ញារធរអ៊ុយក្រែនបាននិយាយ។ នៅតាមព្រំដែននៅរុស្សី ស្ថានីយ៍ដែលជាឃ្លាំងផ្ទុកគ្រាប់ក្នុងតំបន់ Bolgorod ត្រូវបានឆេះកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីមានស្នូរផ្ទុះជាច្រើនត្រូវបានឮ ចៅហ្វាយខេត្ត យ៉ាចេសស្លាវ ហ្គ្លាដកូវ (Vyacheslav Gladkov) បាននិយាយនៅក្នុងសារតេលេក្រាម។ នៅដើមខែនេះរុស្សីបាននិយាយថាឧទ្ធម្ភាគចក្រ២គ្រឿងដែលប្រដាប់ដោយកាំភ្លើងយន្តបានវាយប្រហារទៅលើឃ្លាំងប្រេងនៅក្នុងតំបន់ ដែលបណ្តាលឲ្យមានការឆេះ។
រោងចក្រផលិតឧស្ម័នធម្មជាតិដែលកាន់កាប់ដោយរដ្ឋ ហ្គាសប្រម (Gazprom) បាននិយាយថាខ្លួនបានកាត់ផ្តាច់ការផ្គត់ផ្គង់ទៅឲ្យសមាជិកអង្គការ NATO ប៉ូឡូញនិងប៊ុលហ្គារីកាលពីថ្ងៃពុធ បន្ទាប់ពីពួកគេបានបដិសេធមិនព្រមបង់លុយជាប្រាក់រូប។ ប៉ូឡូញជាប្រទេសដែលមានច្រកចេញធំជាងគេក្នុងការផ្គត់ផ្គង់សព្វាវុធទៅកាន់អ៊ុយក្រែន និងបានបញ្ជាក់នៅក្នុងសប្តាហ៍នេះថានឹងបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Gazprom បានព្រមានថា បើសិនជាប៉ូឡូញនិងប៊ុលហ្គារីបង្ហូរយកឧស្ម័នដែលបង្ហូរទៅសំរាប់ប្រទេសអឺរ៉ុបផ្សេងទៀត នោះការផ្តល់ប្រេងទៅឲ្យប្រទេសនោះនឹងត្រូវកាត់បន្ថយ។
ប៉ូឡូញបាននិយាយថាគេបានប្រុងប្រៀបយ៉ាងល្អប្រសើរ បន្ទាប់ពីបានធ្វើការអស់ជាច្រើនឆ្នាំ ដើម្បីកាត់បន្ថយការពឹងពាក់ទៅលើឋាមពលរុស្សី។ ប៉ូឡូញក៏មានផងដែរនូវការទុកដាក់ឧស្ម័នធម្មជាតិនៅក្នុងឃ្លាំង ហើយនឹងផ្តល់ផលប្រយោជន៍ភ្លាមៗពីបំពង់បង្ហូរ២តាមរយៈអនឡាញ អ្នកវិភាគ អេមីលី មឹក ខ្លេម (Emily Mc Claim) នៃថាមពល រីស្តាដ (Rystad Energy) បាននិយាយ។ ប៊ុលហ្គារីទទួលបានជាង៩០% នៃឧស្ម័នពីរុស្សី និងមន្ត្រីបាននិយាយថា ពួកគេបានធ្វើការដើម្បីនឹងស្វែងរកប្រភពផ្សេងទៀតដូចជា ប្រទេស អាហ្សែរបៃហ្សង់ (Alzerbaijan)៕