CNA-
អ៊ុយក្រែននឹងស្នើរសុំរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin នូវអាវុធបន្ថែមទៀត ក្នុងអម្លុងពេលដែលគេរំពឹងថាទស្សនកិច្ចដោយមន្ត្រីទាំង២រូបនៅទីក្រុង Kyiv នៅថ្ងៃអាទិត្យ ខណៈដែលសង្រ្គាមឈ្លានពានរបស់រុស្សីឈានចូលដល់ខែទី៣។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr ZelensKy បាននិយាយថា ប្រទេសរបស់លោកនឹងយកឈ្នះពេលវេលាដ៏ខ្មៅងងឹត នៅក្នុងការថ្លែងសុន្ទរកថាដែលប្រកបទៅដោយការរំជួលចិត្តនៅក្នុងទីក្រុង Kyiv ក្នុងពិធីបុណ្យ Easter ថាការប្រយុទ្ធនៅភាគខាងកើតបានគ្របដណ្តប់មកលើការប្រារព្ធនៃពិធីសាសនាមួយនេះ។
ការធ្វើដំណើររបស់លោក Blinken និង Ausrin បានប្រកាសកាលពីពេលថ្មីៗនេះដោយលោក ZelensKy ដែលជាទស្សនកិច្ចកំរិតខ្ពស់ទៅកាន់អ៊ុយក្រែនដោយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកចាប់តាំងពីលោកប្រធានាធិបតីរុស្សី Vladimir Putin បានបញ្ជាឲ្យមានការឈ្លានពានមកកាន់ប្រទេសកាលពីថ្ងៃទី២៤ខែកុម្ភៈ។សេតវិមានមិនបានប្រកាសពីទស្សនកិច្ចណាមួយទេ ក្រសួងការបរទេសនិងមន្ទីរបញ្ចកោណបានប្រកែកមិនធ្វើអត្ថាធិប្បាយទេ។ ទិក្រុងមូស្គូដែលបានពណ៌នាថាសកម្មភាពរបស់ខ្លួនជា "ប្រតិបត្តិការណ៍យោធាពិសេសមួយ" បានបដិសេធថាខ្លួនមិនបានផ្តោតមុខព្រួញទៅលើជនស៊ីវិលនោះទេ។
បន្ទាប់ពីអ្នកប្រយុទ្ធអ៊ុយក្រែនបានបង្ខំឲ្យរុស្សីបានដកថយបីជុំវិញទីក្រុង Kyiv ឥឡូវនេះទីក្រុងមូស្គូបានបើកការវាយលុកសារជាថ្មីមកលើភាគខាងកើតមកលើតំបន់ខាងកើត Donbas និងភាគខាងត្បូងនៃប្រទេស។ ជាមួយនឹងការកើតមានឡើងវិញនៃភាពប្រក្រតីនៅក្នុងរដ្ឋធានី ប្រទេសជាច្រើនបានចាប់ផ្តើមបើកឡើងវិញនូវស្ថានទូតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនិងប្រជាពលរដ្ឋមួយចំនួនបានវិលត្រឡប់មករកលំនៅដ្ឋានវិញដើម្បីប្រារព្ធនូវពិធីបុណ្យសាសនា Easter។ សម្តេច ប៉ាប Francis បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាមួយ “បញ្ឈប់ការវាយប្រហារដើម្បីជួយប្រជាពលរដ្ឋដែលហត់នឿយ, ឈប់,ទ្រង់បានមានព្រះរាជឱង្ការ។
ជនភៀសខ្លួនអ៊ុយក្រែនបានចូលទៅពាសពេញព្រះវិហារនៅអឺរ៉ុបក្នុងអឺរ៉ុបកណ្តាលដើម្បីប្រារព្វពិធីបុណ្យនេះ។ "ខ្ញុំបានបួងសួងនិងអធិស្ថានសុំឲ្យ អំពើដ៏សាហាវព្រៃផ្សៃនេះបញ្ចប់ទៅឲ្យបានឆាប់រហ័ស ហើយយើងនឹងអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ" Natalia Krasnopolskaia ដែលបានរត់គេចទៅកាន់ទីក្រុង Prague ពី Odessa កាលពីខែមុន ដែលជាមនុស្សម្នាក់ក្នុងចំណោមជនភៀសខ្លួនចំនួន៥លាននាក់ ដែលបានគេចចាកចេញពីប្រទេស។