Reuters-
ទាហ៊ានអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ បានចាប់យកគ្រប់ទីកន្លែងនៃទីក្រុង Kyiv ត្រឡប់មកវិញ ដោយអះអាងថាខ្លួនបានត្រួតត្រាតំបន់ទីក្រុងទាំងមូលជាលើកទី១ ចាប់តាំងពីរុស្សីបានបើកការឈ្លានពាន។ ខណៈដែលកងទ័ពរុស្សីបានប្រមូលផ្តុំឡើងវិញ សម្រាប់សមរភូមិនាប៉ែកខាងកើតអ៊ុយក្រែន តំបន់ដែលនៅជុំវិញ Kyiv បានទទួលនូវការភ័យខ្លាច បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេល ៥សប្តាហ៍។ សាកសពជនស៊ីវិលបាននៅរាយប៉ាយនៅតាមដងផ្លូវ រីឯលោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បានចោទប្រកាន់ កងកម្លាំងរុស្សីថា បានបង្កប់គ្រាប់មីនជាច្រើន។
កងកម្លាំងអ៊ុយក្រែនរឹបអូសយកមកវិញនៅតំបន់ជាយក្រុងច្រើនជាង ៣០កន្លែង និងភូមិនៅជុំវិញក្រុង Kyiv ចាប់តាំងពីរុស្សីបានដកត្រឡប់ទៅវិញចេញពីទីកន្លែងនោះក្នុងសប្តាហ៍នេះ មន្ត្រីអ៊ុយក្រែនបាននិយាយ។ "តំបន់ទីក្រុង Kyiv ទាំងមូលត្រូវបានរំដោះពីពួកឈ្លានពាន" អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Hanna Malay បានសរសេរនៅក្នុង FB ។ មិនមានការធ្វើអត្ថាធិប្បាយរបស់រុស្សីលើការអះអាងនេះទេ ដែល Reuters មិនអាចនឹងធ្វើការបញ្ជាក់បាន។ នៅក្នុងតំបន់ដែលចាប់យកមកកាន់កាប់វិញ Bucharest ដែល Reuters បានទៅដល់ ហ្វូងសាកសពនៃមនុស្សជាង ១០នាក់ ត្រូវបានគេឃើញរាយប៉ាយនៅតាមដងផ្លូវ។
ផ្នូរនៃសាកសពដ៏ធំនៅក្នុងទីធ្លានៃព្រះវិហារមួយនៅមិនទាន់កាយដីលុបនៅឡើយ ជាមួយនឹងដៃជើងដែលពពាក់ពពូនលើគ្នានៅលើដីឥដ្ឋពណ៌ក្រហម។ ចៅហ្វាយក្រុង Bucharest, Anatolia Fedoruk បាននិយាយថាអ្នកស្រុកជាង ៣០០នាក់ត្រូវបានស្លាប់។ មនុស្សជាច្រើនបានរំលឹកនូវការប្រយុទ្ធគ្នានេះដោយស្រក់ទឹកភ្នែកចំពោះអ្នក ដែលបានស្លាប់បាត់បង់ជីវិត។ "យើងមិនចង់ឲ្យពួកគេត្រឡប់មកវិញទេ" Mariya Zhelezova ដែលមានអាយុ ៧៤ឆ្នាំ ដែលនិយាយអំពីការបាញ់ប្រហាររបស់ទាហ៊ានរុស្សី “ខ្ញុំសបិន្តឃើញក្នុងថ្ងៃនេះថា ពួកគេបានចេញទៅ ហើយនឹងមិនវិលត្រឡប់មកវិញទេ”។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសបាននិយាយថា លោកស្រីមានការស្លុតចិត្តយ៉ាងខ្លាំង ចំពោះសភាពខ្លោចផ្សារនៅក្នុងតំបន់ Bucharest និងបានអំពាវនាវឲ្យមានការគាំទ្រឲ្យមានការស៊ើបអង្កេតពីតុលាការឧក្រិដ្ឋជនអន្តរជាតិ ចំពោះឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ រុស្សីបានប្រកែកថា ខ្លួនបានយកជនស៊ីវិលជាមុខព្រួញ និងបានទាត់ចោលនូវការចោទប្រកាន់ថា ជាឧក្រិដ្ឋកម្មសង្រ្គាម៕